កីឡា

Marseille ចង់បាន David Luiz ដែលកំពុងគ្មានតម្លៃខ្លួន

La Provence នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបខ្លាំងបារាំង Marseille បានបង្ហាញថាខ្លួន ពិតជាមានបំណងចង់បាន កីឡាករខ្សែការពារប្រេស៊ីលដ៏មានបទពិសោធ David Luiz ពិតមែននៅក្នុង ពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះត្រូវបានគេដឹងថា មកដល់ពេលនេះគឺមានឈ្មោះ ជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយហើយនឹងត្រូវចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅចុងរដូវកាលនេះហើយ បន្ទាប់ពីបានជួយក្លឹបបានប៉ុន្មានរដូវកាល ចុងក្រោយនេះ។

គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Marseille នេះក្លឹបធំៗផ្សេងទៀតជាពិសេសនៅលីគកំពូលអាមេរិកក៏សុទ្ធតែបានបង្ហាញពីការចង់បានអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះផងដែរទៅចូលរួមក្លឹបរបស់គេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top