កីឡា

ម្ចាស់ផ្ទះស្កុតឡេន ចាញ់សាធារណរដ្ឋឆែក២ទល់០នៃការប្រកួតកីឡា បាល់ទាត់ Euro 2020 

ស្កុតឡេន ៖ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន បានផ្តល់ឳកាសឲ្យក្រុមបាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែករក៣ពិន្ទុយ៉ាងស្រួល នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ Euro 2020 នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅទឹកដីរបស់ខ្លួន ក្រោយពីចាញ់ក្រុមភ្លៀវក្នុងលទ្ធផល ២ទល់នឹង០។

សម្រាប់ការប្រកួតតង់ទី១ កីឡាករ Schick របស់ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែកបានតែតមួយក្បាលបំប៉ោងសំណាញ់ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេននៅនាទី៤២។ ក្រោយពីសម្រាក១៥នាទី ក៏ចូលទីលានវិញចាប់ផ្តើមតង់ទី២ការប្រកួតបានប្រហែល៧នាទីឈានចូលនាទី៥២ កីឡាករ Schick របស់ក្រុមសាធារណរដ្ឋឆែករកបានគ្រាប់ទី២បន្ថែមទៀត។

ក្រុមទំាង២នៅតែបន្តសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានក្រុមណាមួយអាចគ្រាប់បាល់បានឡើយ ចប់ការប្រកួត៩០នាទី ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែកយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនលទ្ធផល ២ទល់នឹង០៕ដោយ៖លី ភីលីព

Most Popular

To Top