កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋជាង៥០នាក់ ដែលមានស្ថិតក្នុងចំណោមក្រុមបះបោរប្រដាប់អាវុធ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុងវ៉ាស៊ីនតោន នឹងដកចេញកងកម្លាំងរបស់ខ្លួនពីអាហ្វហ្គានីស្ថាន ។ នៅក្នុងឧប្បត្តិហេតុ នៃអំពើហិង្សាចុងក្រោយបង្អស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារមួយមកលើច្រកត្រួតពិនិត្យ នៅជាយក្រុង Taluqan ជារដ្ឋធានីនៃខេត្ត Takhar ស្ថិតនៅភាគខាងជើងប្រទេស កាលពីព្រឹកថ្ងៃសៅរ៍...
បរទេស៖ មនុស្សជាង ១.០០០ នាក់បានធ្វើតេស្ត៍វិជ្ជមាន ចំពោះមេរោគឆ្លងកូរ៉ូណា នៅឯទីតាំងនៃពិធីបុណ្យសាសនាធំបំផុត នៅលើពិភពលោកក្នុងប្រទេសឥណ្ឌា ដែលបង្កឱ្យមានការព្រមានដែលថាការប្រមូលផ្តុំនេះ គឺជាព្រឹត្តិការណ៍រីករាលដាលវីរុស។ យោងតាមសារព័ត៌មាន ABC Net ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ហ្វូងអ្នកកាន់សាសនាហិណ្ឌូដែលគ្មានពាក់របាំងមុខ ឬម៉ាស ភាគច្រើនបានប្រមូលផ្តុំគ្នានៅច្រាំងទន្លេគង្គា ក្បែរទីក្រុង Haridwar សម្រាប់ពិធីបុណ្យ...
កាណាដា៖ ការស្រាវជ្រាវថ្មីមួយបាននិយាយថា ការធ្វើកិច្ចការផ្ទះដូចជាការបោះសម្អាតបន្ទប់ដេក ផ្ទះបាយ បន្ទប់ទឹក និងរៀបចំសួនច្បារអាចជួយ ការពារជំងឺវង្វេងវង្វាន់បានយ៉ាងច្រើន បន្ទាប់ពីអ្នកវិទ្យាសាស្ត្រកាណាដា ធ្វើការលើមនុស្សវ័យចំណាស់ជាច្រើននាក់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រកាណាដា បានរកឃើញមនុស្សវ័យចំណាស់ ដែលបានចំណាយពេលច្រើនលើការងារក្នុងផ្ទះបានបង្ហាញ ពីទំហំខួរក្បាលកាន់តែច្រើន និងធ្វើឲ្យលោកយល់ដឹងសុខភាពកាន់តែល្អប្រសើរឡើងដែរ។ ការងារទាំងនេះ រួមទាំងការសម្អាត ការដាំដុះ ចម្អិនអាហារ ការងារផ្ទះ និងការថែសួន អាចផ្តល់ឲ្យខួរក្បាលរបស់អ្នកនូវការហាត់ប្រាណ...
មនុស្សប្រហែលជា ២១ នាក់ត្រូវបានបាត់បង់ជីវិត ចាប់តាំងពីបុរសទីមួយបានឡើងកាំជ្រួចហើយបានហោះចូល ទៅក្នុងអវកាសកាលពី៦០ឆ្នាំមុន ប៉ុន្តែនៅពេលភ្នាក់ងារអវកាសរៀបចំសម្រាប់បេសកកម្ម មនុស្សដំបូងទៅកាន់ភពព្រះអង្គារ មនុស្សជាច្រើនប្រាកដថា ចំនួនអ្នកស្លាប់ប្រាកដជាកើនឡើងនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អវកាសយានិកដែលធ្វើដំណើរ ទៅកាន់ភពក្រហម នឹងចំណាយពេលយ៉ាងតិច៧ខែនៅខាងក្នុងយន្តលើផ្លូវ ដែលបានដឹកដោយមនុស្ស ប្រសិនបើពួកគេរស់រានមានជីវិតពីដំណើរទៅកាន់ភពក្រហម ពួកគេនឹងស៊ូទ្រាំនឹងបរិយាកាស ដ៏សែនអាក្រក់នៃពិភពលោកម៉ាទីន។ នៅពេលសមាជិកនាវិកស្លាប់ វាត្រូវចំណាយពេលច្រើនខែ ឬច្រើនឆ្នាំ មុនពេលសាកសពត្រូវបានវិលត្រឡប់ មកផែនដីវិញដោយលើកឡើងនូវសំណួរមួយថា...
អង់គ្លេស៖ ការសិក្សាមួយបានរកឃើញថា ទឹកអាងហែលទឹកដែលមានក្លរីនអាចសម្លាប់មេរោគCO VID-19ក្នុងរយៈពេលតែ ៣០ វិនាទីប៉ុណ្ណោះ បន្ទាប់ពីវិភាគលើអាងហែលទឹកក្នុងផ្ទះបានបើកឡើងវិញ នៅទូទាំងប្រទេសអង់គ្លេស ក្នុងសប្តាហ៍នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញខាងវិទូ មកពីមហាវិទ្យាល័យ Imperial College London បានសិក្សាពីផលប៉ះពាល់ នៃការប្រមូលផ្តុំក្លរីននៅក្នុងទឹក ទៅលើវីរុស SARS-CoV-2 ។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ ពីការស្រាវជ្រាវបានបង្ហាញថា ហានិភ័យនៃការបញ្ជូនមេរោគ...
ល្ពៅ គឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៍ ដល់មនុស្សយ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុ អាហារសំខាន់ជាច្រើន រួមទាំងមានសព្វគុណ ខាងផ្នែកថ្នាំព្យាបាលរោគផ្សេងៗ មួយចំនួនផងដែរ។ ល្ពៅ ក្រៅពីជារបស់ល្អ មានតំលៃថោក ថែមទាំងអាចរកទិញបាន យ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើន នៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។ ល្ពៅ...
Xi’an៖ គម្រោងបុរាណវិទ្យា នៅទីក្រុង Xi’an ជារដ្ឋធានី នៃខេត្ត Shaanxi ភាគពាយព្យ ប្រទេសចិន ស្ថិតក្នុងបញ្ជី នៃរបកគំហើញបុរាណវិទ្យា កំពូលទាំង១០ របស់ប្រទេសចិន ឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី ១៣ ខែមេសា នៅទីក្រុងប៉េកាំង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា វិមានក្រឹមឡាំង នឹងបណ្ដេញមន្ត្រីការទូត សហរដ្ឋអាមេរិក ចំនួន១០នាក់ ក្នុងដំណើរឆ្លើយតប ចំពោះការដាក់ទណ្ឌកម្ម របស់លោកប្រធានាធិបតី អាមេរិក ចូ បៃដិន។ លោក ចូ បៃដិន បាននិយយា នៅថ្ងៃព្រហស្បតិ៍ថា...
តូក្យូ៖ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន នៅខែឧសភា ដើម្បីចូលរួម ពិធីប្រគល់ភ្លើងគប់អូឡាំពិក ទីក្រុងតូក្យូ និងជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា លោក Bach នឹងចូលរួមព្រឹត្តិការណ៍...
អង់គ្លេស៖ តាមការសិក្សាថ្មីមួយ បានឲ្យដឹងថា មនុស្សដែលដើរកមក្សាន្ត តាមសួនច្បារ និងឧទ្យានមានទីធ្លាបៃតង ធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ត ល្អប្រសើរក្នុងកំឡុងពេល ចាក់សោរការពារមេរោគ Covid-19 ពីព្រោះកន្លែងបៃតង គឺជាកន្លែងភ្ជាប់ ជាមួយធម្មជាតិ សកម្ម និងសង្គមនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា កន្លែងបៃតងសម្រាប់ភ្ជាប់ទំនាក់ទំនង ជាមួយធម្មជាតិ សកម្មនិងសង្គម...