សុខភាព និង ផ្លូវភេទ

ការសិក្សា៖ ការដើរលេងតាមសួនច្បារ ឬទីធ្លាបៃតង រដូវជំងឺរាតត្បាត អាចធ្វើឲ្យសុខភាព​ ផ្លូវចិត្តរបស់អ្នក មានភាពប្រសើរឡើង

អង់គ្លេស៖ តាមការសិក្សាថ្មីមួយ បានឲ្យដឹងថា មនុស្សដែលដើរកមក្សាន្ត តាមសួនច្បារ និងឧទ្យានមានទីធ្លាបៃតង ធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ត ល្អប្រសើរក្នុងកំឡុងពេល ចាក់សោរការពារមេរោគ Covid-19 ពីព្រោះកន្លែងបៃតង គឺជាកន្លែងភ្ជាប់ ជាមួយធម្មជាតិ សកម្ម និងសង្គមនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា កន្លែងបៃតងសម្រាប់ភ្ជាប់ទំនាក់ទំនង ជាមួយធម្មជាតិ សកម្មនិងសង្គម ក្នុងពេលស្ថិតក្រោមការរឹតត្បិត ការចាក់សោរការពារមេរោគ Covid-19។ ក្រុមមកពីសាកលវិទ្យាល័យ Cardiff បានធ្វើការស្ទង់មតិ មនុស្សចំនួន ៥.៥៥៦ នាក់អំពីផ្ទះ និងសង្កាត់របស់ពួកគេ ក៏ដូចជាសុខភាពផ្លូវចិត្ត របស់ពួកគេកំឡុងពេលចាក់សោរ នៅខែមីនាឆ្នាំ ២០២០ ។

ពួកគេបានរកឃើញថា មនុស្សដែលមានទីធ្លាបៃតង នៅលើមាត់ទ្វាររបស់ពួកគេ ឬចូលទៅកាន់សួនច្បារឯកជនមួយ បានរាយការណ៍ថា សុខភាព និងសុខុមាលភាពល្អ ប្រសើរជាងមុន ក្នុងអំឡុងពេល និងបន្ទាប់ពីការចាក់សោដំបូង។ មនុស្សដែលមានសួនច្បារ ឬឧទ្យានក្បែរនោះទំនង ជានិយាយថាពួកគេមានអារម្មណ៍ ស្ងប់ស្ងាត់សន្តិភាព និងមានថាមពលច្រើន បើប្រៀបធៀប នឹងអ្នកគ្មានទីធ្លាបៃតង។

ក្រុមអ្នកស្រាវជ្រាវ និយាយថា ការរកឃើញរបស់ពួកគេ បង្ហាញពីអត្ថប្រយោជន៍ដ៏ធំធេង នៃទីធ្លាបៃតង សម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងធ្វើឱ្យសហគមន៍ កាន់តែមានភាពធន់។ សហអ្នកស្រាវជ្រាវ បណ្ឌិត Rhiannon Phillips មកពីសាកលវិទ្យាល័យ Cardiff Metropolitan បាននិយាយថា ទីធ្លាបៃតងបានផ្តល់ នូវកន្លែងមួយ ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយធម្មជាតិសកម្ម និងសង្គម។

លោកបានបន្តថា នេះបានធ្វើឲ្យចំណាយពេលវេលា នៅសួនច្បារឯកជន និងទីធ្លាសាធារណៈ មានសារសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាត ទៅលើសុខភាព និងសុខុមាលភាព របស់ប្រជាជន៕ ដោយ៖លី ភីលីព

Most Popular

To Top