សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានយើង ភ្ញាក់ពីដំណេក?

គ្រប់ៗគ្នា មានបទពិសោធយ៉ាងចម្លែក ទំនាក់ទំនងនឹងដំណេក។ ពេលខ្លះយើងមិនអាចបង្អាក ការចូលដេកបាននោះទេ ហើយពេលខ្លះទៀត​ យើងហាក់ដូចជាមិនអាច គេងបានទៀត។

អ្វីដែលធ្វើឲ្យយើង​ ភ្ញាក់ឡើងនោះ គឺជារឿងមួលដែលអ្នកវិទ្យាសាស្រ្ត ស្វែងរកយ៉ាងលំបាក ដើម្បីពន្យល់។ នៅពេលយើងកំពុងគិត កំពុងមើល និងដឹកនាំសកម្មភាព ខាងអារម្មណ៍ទាំងអស់នេះ យើងបានប្រើប្រាស់ថាមពល យ៉ាងច្រើន។ ដូច្នេះខូរក្បាល នឹងប្រព័ន្ធប្រសាទដទៃទៀត ចាំបាច់ត្រូវការសម្រាក។

ការចូលដេក បានកម្ចាត់បង់នូវភាពនឿយហត់ទាំងអស់ ហើយនៅពេលដែលយើង ភ្ញាក់ឡើង យើងមានអារម្មណ៍ស្រេកឃ្លាន ត្រជាក់ ឬក៏មានសំណើមទៀតផង ឬ យើងអាចជួបនូវអារម្មណ៍ ដូចជាការភ័យខ្លាចជាដើម។ អារមណ៍ទាំងនេះ បានដាស់សតិខួរក្បាល និងបង្កឲ្យយើងភ្ញាក់ឡើង។ តាមពិតទៅ យើងប្រហែលភ្ញាក់ឡើង ដោយសារតែយើង បានគេងគ្រប់គ្រាន់៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top