បរទេស៖ ប្រទេសវៀតណាមបានចរចា ដើម្បីទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០ លានដូស ក្នុងចំណោមវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលត្រូវការសម្រាប់ឆ្នាំនេះ ដើម្បីគ្របដណ្តប់ ៧០ ភាគរយនៃប្រជាជនចំនួន ៩៨ លាននាក់របស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានស្វះស្វែងធ្វើឲ្យកាន់តែប្រសើរឡើង នូវកងដ្រូនចាប់សញ្ញាក្រោមទឹកស្វយប្រវត្តិរបស់ខ្លួន ដែលនោះជាឧបករណ៍ផ្តល់ទិន្នន័យវាយប្រហារនាវាមុជទឹក។ ប្រព័ន្ធថ្មីនោះ នឹងធ្វើឲ្យប្រសើរឡើងនូវឧបករណ៍មានចលនាចាប់សញ្ញាទីតាំងសង្គ្រាមបច្ចុប្បន្ន ដែលជាទូទៅ ត្រូវបានបញ្ជូនចេញពីនាវាស្ទង់ភូមិសាស្ត្រសមុទ្រ ហើយនឹងធ្វើការស្ទង់លក្ខខណ្ឌទឹក នៅក្នុងតំបន់ ដើម្បីជួយដល់ផែនការប្រតិបត្តិការកងនាវា ឬក៏តាមប្រមាញ់នាវាមុជទឹករបស់សត្រូវ។ គួរបញ្ជាក់ថា កូនដ្រូន LBS-G ថ្មីនេះ នឹងត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រតិបត្តិការម្តងរយៈពេល៩០ថ្ងៃ មុជចូលទៅក្នុងទឹកជម្រៅ៦៥៧ហ្វីត ចំណាយពេលវេលាដ៏ច្រើននៅបាតសមុទ្រ...
អាមេរិក៖ ការវិភាគអំពីឆ្អឹងសត្វសេះមួយក្បាល ត្រូវបានគេជឿថា ស្ថិតនៅយុគសម័យទឹកកកបង្ហាញថា ជាសត្វនេះពិតជាបានស្លាប់កាលពី២០០ឆ្នាំមុន ហើយត្រូវបានចិញ្ចឹមដោយជនជាតិដើមអាមេរិកាំងនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វសេះ Lehi ដែលបានរកឃើញពីទីក្រុង Lehi នៅរដ្ឋ Utah ត្រូវបានគេគិតថា បានរស់នៅក្នុងតំបន់ Pleistocene Epoch មានអាយុកាលប្រហែល ២ ៥៨០,០០០ ទៅ១១,៧០០ឆ្នាំមុន។ ទោះយ៉ាងណាការវិភាគថ្មីនៃគ្រោងឆ្អឹងរបស់វា...
អ៊ីស្រាអែល៖ ប្រដាល់ប្រាក់របស់ទាហានបុរាណ ធ្វើពីដើមស្មាចត្រូវបានរកឃើញក្នុងកំឡុងពេល ជីកជំរុំចក្រភពរ៉ូមដែលមានអាយុកាល ១.៩០០ ឆ្នាំនៅអ៊ីស្រាអែលបង្ហាញថា ទាហានថ្មើរជើងត្រូវបានទុកចោល បន្ទាប់ពីយោធាបានបង់ថ្លៃឯកសណ្ឋាន និងស្បៀងអាហាររបស់លោកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឯកសារនេះត្រូវបានបង្កើតឡើងដោយលោក Gaius Messius បានចូលរួមក្នុងការឡោមព័ទ្ធទីក្រុង Masadaនៃ Siegeជាការប្រយុទ្ធចុងក្រោយមួយ ក្នុងអំឡុងពេលសង្គ្រាមជ្វីហ្វ-រ៉ូម៉ាំងដំបូង។បង្កាន់ដៃនេះបង្ហាញថា លោក Messius បានទទួលប្រាក់ ៥០ ដុលារជាប្រាក់ឧបត្ថម្ភរបស់លោក ប៉ុន្តែថ្លៃសេវាសម្រាប់ប្រាក់អាហារ...
ចិន៖ ការសិក្សាមួយបានរាយការណ៍ របស់ក្រុមអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនថា ពួកអភិជនជនជាតិចិនបានប្រើគ្រឿងសម្អាងធ្វើពីខ្លាញ់សត្វ និងទឹកដោះគោនៅលើផ្ទៃមុខរបស់ពួកគេប្រហែលជា ២៧០០ ឆ្នាំកន្លងមកហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីបណ្ឌិត្យ សភាវិទ្យាសាស្ត្រចិនបានជីកផ្នូររបស់បុរសអភិជនម្នាក់ ដែលពោរពេញទៅដោយរបស់របរជាច្រើននៅក្នុងផ្នូរ Liujiawa នៅភាគខាងជើងប្រទេសចិន។ ក្នុងអំឡុងពេល គេហៅថា “រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ” ៧៧១-៤៧៦ មុនគ.ស មុនពេលប្រទេសចិនត្រូវបានបង្រួបបង្រួមដោយរាជវង្សQin និង Liujiawa ជារដ្ឋធានីនៃរដ្ឋចំណុះមួយឈ្មោះRui។...
បរទេស៖ មន្ត្រីក្រុងនិយាយថា ទីក្រុង ហូជីមិញ ក្នុងប្រទេសវៀតណាម គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងអាក្រក់បំផុតនៅលើពិភពលោកសម្រាប់ការបំពុលបរិយាកាស ហើយការបំភាយចេញពីម៉ូតូជាការទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា គុណភាពខ្យល់កាន់តែអាក្រក់ទៅ ៗ នៅក្នុងទីក្រុងធំ ៗ របស់ប្រទេសវៀតណាម ហើយនាពេលថ្មីៗនេះទីក្រុងហូជីមិញ បានធ្វើម្តងហើយម្តងទៀតចំពោះជនល្មើស (អ្នកបំពុល)...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈពេលដែលដោះស្រាយជម្លោះជាមួយប្រទេសចិន ឱ្យបានត្រឹមត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមកសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បាននិយាយនៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍សភាពាណិជ្ជកម្មអាមេរិក ដែលបានលើកឡើងថា“ ការធ្វើបដិវត្តជាមួយប្រទេសចិន មានន័យថាការឆ្លៀតយកឱកាសអនាគត និងពិភពលោក” ។ លោកស្រីហួ ក៏បានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោក Janet Yellen ថាសហរដ្ឋអាមេរិក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងទំហំនៃការលក់រាយ របស់ប្រទេសអង់គ្លេសកាលពីខែមករាកន្លងទៅបានធ្លាក់ចុះ រហូតទៅដល់៨,២ភាគរយដោយសារតែបញ្ហាកូវីដនិងការរឹតបន្តឹង ផ្នែកការធ្វើដំណើរនៅក្នុងប្រទេស។ ស្ទើរតែគ្រប់ប្រភេទទំនិញ ត្រូវបានគេមើលឃើញសុទ្ធតែមានអត្រាធ្លាក់ចុះដូចគ្នាកាលពីខែមុននេះ ដែលរួមមទាំងទំនិញនិងអាហារជាដើមផងដែល មានការធ្លាក់ចុះរៀងខ្លួនគឺ ៣,៧ភាគរយនិង១,៤ភាគរយបើធៀប ទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូ។ យោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចវិទូលោក Thomas Pugh បាននិយាយថាការធ្លាក់ចុះ នៃទំហំលក់រាយដ៏ខ្លាំងក្លាបែបនេះគឺត្រូវបានធ្វើឡើងដោយសារតែ ការបិទប្រទេសដោយរលកវាយប្រហារទី៣លើកនេះ គឺមានសភាពខ្លាំងក្លាជាងកាលពីការបិទប្រទេសលើកមុន កាលពីខែក្នុងខែវិច្ឆិកា។ លោក Pugh...
បរទេស៖ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងការខ្វះខាតចំណីអាហារជាង១លានតោន ហើយជំនួយគួរតែផ្តល់ឲ្យទាន់ពេលវេលា។ លោករដ្ឋមន្រ្តី Lee In-young បានមានប្រសាសន៍ប្រាប់នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការកិច្ចការបរទេសនិងបង្រួបបង្រួមរបស់រដ្ឋសភាជាតិថា ការខ្វះខាតនេះ គឺបណ្ដាលមកពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីរដូវក្តៅឆ្នាំមុន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា លោក...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹក ជ្រើសរើសជើងឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯកបន្ទាប់ពីដណ្តើមបានមេដាយច្រើនជាងគេ រហូតដល់១៩គ្រឿង ខណៈក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយ៩គ្រឿង នៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមការរៀបចំ សហព័ន្ធខ្មែរហែលទឹកដោយមានការឧបត្ថម្ភថវិកាផ្ទាល់ ពីសំណាល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក។ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង...