ព័ត៌មានអន្តរជាតិ

ទំហំលក់រាយ របស់អង់គ្លេស នៅក្នុងខែមករា ធ្លាក់ចុះ 8.2 ភាគរយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងទំហំនៃការលក់រាយ របស់ប្រទេសអង់គ្លេសកាលពីខែមករាកន្លងទៅបានធ្លាក់ចុះ រហូតទៅដល់៨,២ភាគរយដោយសារតែបញ្ហាកូវីដនិងការរឹតបន្តឹង ផ្នែកការធ្វើដំណើរនៅក្នុងប្រទេស។

ស្ទើរតែគ្រប់ប្រភេទទំនិញ ត្រូវបានគេមើលឃើញសុទ្ធតែមានអត្រាធ្លាក់ចុះដូចគ្នាកាលពីខែមុននេះ ដែលរួមមទាំងទំនិញនិងអាហារជាដើមផងដែល មានការធ្លាក់ចុះរៀងខ្លួនគឺ ៣,៧ភាគរយនិង១,៤ភាគរយបើធៀប ទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូ។

យោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចវិទូលោក Thomas Pugh បាននិយាយថាការធ្លាក់ចុះ នៃទំហំលក់រាយដ៏ខ្លាំងក្លាបែបនេះគឺត្រូវបានធ្វើឡើងដោយសារតែ ការបិទប្រទេសដោយរលកវាយប្រហារទី៣លើកនេះ គឺមានសភាពខ្លាំងក្លាជាងកាលពីការបិទប្រទេសលើកមុន កាលពីខែក្នុងខែវិច្ឆិកា។

លោក Pugh បន្តទៀតថាអ្នកលក់រាយទំនងជានឹងអាចប្រឈមមុខទៅនឹងបញ្ហាធ្លាក់ចុះ នៃការលក់បែបនេះជាច្រើនខែទៀតប៉ុន្តែក្រុមអ្នកទិញទំនិញ គឺស្ថិតនៅក្នុងលក្ខខណ្ឌដ៏ល្អមួយនៅពេលដែលហាងទាំងអស់ អាចដំណើរការឡើងវិញ៕

ប្រែសម្រូល៖ស៊ុនលី

Most Popular

To Top