អាមេរិក៖រណ្តៅរ៉ែមាសដែលរំពឹងទុក នៅតំបន់អាម៉ាហ្សូនអាចត្រូវបានគេមើលឃើញថា មានពន្លឺចែងចាំងនៅក្នុងពន្លឺព្រះអាទិត្យដែ លជាការថតរូបពីស្ថានីយ៍អវកាស អន្តរជាតិដោយអវកាសយានិករបស់អង្គការអវកាសណាសា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពបង្ហាញដោយអវកាសយានិកក្នុងការបំពេញបេសកកម្ម របស់ណាសា ៦៤ ពីលើមន្ទីរពិសោធន៍គន្លងគោចរចំ កន្លែងរណ្តៅរ៉ែមាសស្ថិតនៅប៉ែកអាគ្នេយ៍ ប៉េរូនៅតាមបណ្តោយដងទន្លេ Inambari។ រូបភាពនេះត្រូវបានថតនៅថ្ងៃទី ២៤ ធ្នូឆ្នាំមុនដោយមាន កាមេរ៉ាឌីជីថល Nikon D5 និងកែវថត ៤០០...
ក្រុមតារាវិទូបានបញ្ជាក់អំពីវត្ថុនៃភពនៅឆ្ងាយបំផុត របស់ប្រព័ន្ធព្រះអាទិត្យរបស់យើងដែលមានឈ្មោះហៅក្រៅថា Farfarout គឺស្ថិតនៅជិត ៤ដងឆ្ងាយពីព្រះអាទិត្យជាងផ្លាតូ “Pluto”ទៅទៀត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ភពផ្លាតូជាផ្កាយតឿមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣,១ ពាន់លានម៉ាយពីព្រះអាទិត្យ ខណៈពេល Farfarout មិនគួរឲ្យជឿមានចម្ងាយ ១២,២ពាន់លានម៉ាយពីព្រះអាទិត្យ។ វាត្រូវបានគេហៅជាផ្លូវការថា 2018 AG37 ប៉ុន្តែត្រូវបានគេហៅ មួយទៀតថា Farfarout មានរាងកាយដូចទឹកកក...
កូរ៉េ៖ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្តដើរដូចរថយន្ត Transformer ជាមួយនឹងជើងដែលអាចដកវិញបានដើរឡើងកន្លែងមានឧបសគ្គ នៅគ្រប់តំបន់ដាច់ស្រយាលនៃពិភពលោក និងមួយថ្ងៃណានឹងទៅកាន់ភពព្រះអង្គារ ជាក់ជាមិនខាន់ឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបានហៅរថយន្តប្រភេទនេះថា TIGER គឺជារថយន្តស្វយ័តមិនមែនសម្រាប់ដឹកអ្នកដំណើរឡើយ ប៉ុន្តែត្រូវបានរចនាឡើង សម្រាប់ការរុករកវិទ្យាសាស្ត្រ ឬជាជំនួយការក្នុងកំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិក្នុងការចែកចាយអាហារ និងថ្នាំ។ មិនដូចរថយន្តសង្គ្រោះបន្ទាន់ដទៃទៀតទេគំនិតរបស់ Hyundai មានសមត្ថភាពពង្រីកជើងទាំង ៤ របស់ខ្លួនឲ្យឡើងលើឧបសគ្គហើយបន្ទាប់មកដកថយ ដើម្បីផ្លាស់ប្តូរទៅជាយានបើកបរកង់ទាំងអស់។ ក្រុមហ៊ុន...
មកដល់ពេលនេះកីឡាករខ្សែបម្រើ ប្រយុទ្ធអង់គ្លេស បាននិយាយថាគាត់កំពុងផ្តោត ការយកចិត្តទុកដាក់ខ្លាំងដើម្បីអាចត្រឡប់ ទៅកាន់ទំរង់លេងដើម ដ៏ល្អដែលគាត់ធ្លាប់ធ្វើបានឡើងវិញក្រោយពេលទទួលបានឱកាសចាកចេញពី ក្លឹបបិសាចក្រហម Man UTD ទៅចូលរួមជាមួយនឹង West Ham។ Lingard ដែលលេងនៅក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងញញួរធំ West Ham រហូតដល់ចប់រដូវកាលនោះបាននិយាយថាៈមូលហេតុដែលនាំ ឲ្យមានការសម្រេចចិត្តចាកចេញពី Old Traffordនោះគឺធ្វើឡើងនៅក្រោយពេលដែលខ្ញុំ គឺមិនដែលទទួលបានឧិកាសឡើយក្នុងការបង្ហាញខ្លួនជាមួយនឹងក្លឹបជាពិសេសរដូវកាលក្រោយ...
អាឡាស្កា៖អង្កាំកែវតូចៗធ្វើដំណើរពីទីក្រុងVenice នៃប្រទេសអ៊ីតាលីត្រូវបានរកឃើញនៅអាឡាស្កាមុនពេលរកឃើញ Christopher Columbus កាលឆ្នាំ១៤៩២ ក្នុងអាមេរិកជាច្រើនទសវត្សនៃប្រវត្តិសាស្រ្តក្នុងការធ្វើពាណិជ្ជកម្មអឺរ៉ុប និងអាមេរិកឡើងវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អង្កាំមានពណ៌ចម្លែក និងទំហំប៉ុនផ្លែប៊្លូបឺរី ត្រូវបានគេរកឃើញក្នុងរណ្តៅផ្ទះមួយនៅ Punyik Point ជាជំរុំInuitតាមរដូវកាលក្បែរតំបន់ Continental Divide ក្នុងតំបន់ Brooks របស់រដ្ឋអាឡាស្កា។ អ្នកបុរាណវិទូបានកំណត់ថា វត្ថុទាំងនោះត្រូវបានបង្កើតឡើង នៅចន្លោះឆ្នាំ ១៤៤០...
បារាំង៖សំបកខ្យងរាងពងក្រពើដែលគេស្គាល់ដំបូងបំផុនៅតថា ជាឧបរកណ៍ភ្លេងជាលើកដំបូងក្នុងរយៈពេល ១៨០០០ ឆ្នាំ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រថ្មីបានរកឃើញថា វាជាឧបករណ៍ខ្យល់ និងមិនមែនជាពែងសម្រាប់ធ្វើពិធីដូចដែល បានគិតពីដំបូងឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សំបកខ្យងត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Marsoulas នៅតាមវាលខ្សាច់ពីរ៉ាមីតបារាំងកលឆ្នាំ ១៩៣១ ត្រូវបានគេប្រើជាឧបរកណ៍ភ្លេងលើកដំបូងក្នុងរយៈពេល ១៨០០០ ឆ្នាំបន្ទាប់ពីការវិភាគថ្មីបានរកឃើញថា វាជាឧបករណ៍ខ្យល់។ ដើមឡើយជាកម្មសិទ្ធិរបស់ខ្យងសមុទ្រដ៏ធំមួយនៃប្រភេទ Charonia សំបកត្រូវបានគេគិតថា ដំបូងត្រូវបានគេប្រើជាពែងទឹកផឹកក្នុងពិធីបុណ្យ។ ឥឡូវត្រូវបានគេស្គាល់ថា...
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនទាន់គិតចង់បន្តកុងត្រាជាមួយក្លឹបនៅឡើយទេនៅពេលនេះ។ លោក Solskjaer បាននិយាយថា៖” ខ្ញុំអត់ទាន់គិតរឿងចង់សុំបន្តកុងត្រាដឹកនាំក្លឹបនេះនៅឡើយទេ។ អ្វីដែលខ្ញុំផ្ដោតសំខាន់នៅក្នុងពេលនេះគឺធ្វើការងារឲ្យបានល្អ ធ្វើយ៉ាងម៉េចឲ្យក្លឹបនេះស្ថេរភាព រីកលូតលាស់ទៅមុខ “។ លោកបានបន្តថា៖” ព្រោះថាបើមិនអញ្ចឹងទេច្បាស់ជាមានរឿងធំដាក់ខ្លួនមិនខានទេ។ ដូចប្រកួតជាមួយ Everton កាលពីថ្ងៃអាទិត្យកន្លងទៅនេះអញ្ចឹង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យសភាអនុម័ត “ការធ្វើកំណែទម្រង់ច្បាប់កាន់កាប់កាំភ្លើង” នៅថ្ងៃអាទិត្យដែលជាខួបលើកទី ៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas នៅ Parkland ភាគអាគ្នេយ៍នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ថ្ងៃនេះខ្ញុំសូមអំពាវនាវដល់សភាឱ្យធ្វើកំណែទម្រង់ច្បាប់កាន់កាប់កាំភ្លើង ដែលមានលក្ខណៈស៊ីជម្រៅរួមទាំងតម្រូវឱ្យមានការត្រួតពិនិត្យផ្ទៃខាងក្រោយលើការលក់កាំភ្លើងទាំងអស់...
រ៉ង់ហ្គូន៖ ភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីយោធាបានដាក់ពង្រាយរថពាសដែកនៅតាមដងផ្លូវនៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូន កាលពីយប់មិញស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ នៅថ្ងៃចន្ទនេះ បានកត់សម្គាល់រយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់មេដឹកនាំលោកស្រីអ៊ុងសានវស៊ូជី ក៏ដូចជាថ្ងៃផុតកំណត់នៃការឃុំឃាំង ដែលអនុម័តដោយតុលាការរបស់លោកស្រី សម្រាប់ការចោទប្រកាន់ជាផ្លូវការលើកដំបូងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋប្រហារ។ យោធាបានប្រមូលផ្តុំគ្នា សម្រាប់គ្រប់គ្រងស្ថានភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយថ្ងៃទៀតដែលអំពាវនាវឱ្យមានការដោះលែងលោក។ បាតុកម្មទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈមក។ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីរថយន្តយោធា ហើយក៏មានដឹកទាហាននៅតាមដងផ្លូវនៃទីក្រុង Mandalay...
បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។ យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា...