អូតាវ៉ា៖ប៉ូលីសបាននិយាយថា ជនជាតិកាណាដា២នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Manitoba ពីបទប្រគល់ស្ករគ្រាប់កញ្ឆានៅថ្ងៃបុណ្យ Halloween ខណៈក្មេងម្នាក់នៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានៅទីក្រុង Vancouver បានបញ្ចប់នៅក្នុងមន្ទីរពេទ្យ។ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធថា មនុស្សពេញវ័យ២នាក់ដែលជាបុរសអាយុ ៦៣ ឆ្នាំម្នាក់ និងស្ត្រីអាយុ ៥៣ ឆ្នាំត្រូវបានគេចោទប្រកាន់ថា បានផ្តល់ស្ករគ្រាប់ស្ករកៅស៊ូដែលមាន THC ជាសមាសធាតុផ្លូវចិត្តនៅក្នុងកញ្ឆាទៅឲ្យអ្នកបោកប្រាស់ច្រើនជាង១០នាក់មានអាយុចាប់ពី ៦ ទៅ ១៦ ឆ្នាំនៅWinnipeg,...
កាប៊ុល៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ការដាំដុះអាភៀនកើនឡើងមួយភាគបី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តួលេខថ្មីនេះទំនងជាបញ្ជាក់ ពីការភ័យខ្លាចថាក្រុមតាលីបង់ នឹងបរាជ័យក្នុងការនាំឲ្យផលិតកម្មធ្លាក់ចុះ ហើយចាប់តាំងពីខែសីហា ឆ្នាំមុនការជួញដូរគ្រឿងញៀន នៅបរទេសបានបន្តដោយគ្មានការរំខាន។ ក្រុមដែលបានរឹបអូសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានហាមឃាត់ការដាំដុះអាភៀន និងគ្រឿងញៀនទាំងអស់ នៅក្នុងខែមេសា ប៉ុន្តែត្រូវបានលើកលែងការដាំដុះនៅឆ្នាំនេះ។ បើទោះបីជាមានការចុះផ្សាយបែបនេះក្ដី មេដឹកនាំក្រុមតាលីបង់...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត Washington Post កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ទោះបីជាមានក្រុមកិច្ចការងារឃ្លាំមើល ជាយោធាពីលើកិច្ចការងារបញ្ជូនជំនួយយោធា របស់អាមេរិកទៅឲ្យអ៊ុយក្រែនក្តី ប៉ុន្តែជាក់ស្តែងអាវុធត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការឃ្លាំមើលជាប់លាប់។ នេះមានន័យថាអាវុធដល់ទៅ៩០ភាគរយទៀត គឺមិនត្រូវបានគេដឹងថា នឹងហូរចូលទៅទីណា ខណៈដែលប៉ូលីសអាំងទែប៉ូល បានព្រមានថាអាវុធរបស់លោកខាងលិចទាំងនោះ នឹងអាចបញ្ចប់ទៅធ្លាក់ទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន នៅក្នុងប្លុកអឺរ៉ុបទៅវិញ។ របាយការណ៍របស់កាសែតអាមេរិកមួយនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីប៉ង់តាហ្គោនបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតថា ការត្រួតពិនិត្យថ្មីៗនេះ...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាចម្រៀង ជី ដេវីត បាន Diss Track ទៅ វណ្ណដា វិញមានចំណងជើងថា «ចុម អាអូនអត់ដេក» ឆ្លើយតបទៅបទ «J+0 II» របស់វណ្ណដា ដែលបានចេញកាលយប់ថ្ងៃទី២៩ ខែតុលា...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងប្រកួត UEFA Champions League រដូវកាលឆ្នាំ២០២២/២៣ គិតត្រឹមពេលនេះ៖ ១. Mohamed Salah៖ ខ្សែប្រយុទ្ធក្លឹប Liverpool ចូលលេងសរុបបាន ៦ប្រកួត ស៊ុតចូល ៧គ្រាប់។ ២. Kylain Mbappe៖ ខ្សែប្រយុទ្ធក្លឹប Paris Saint Germain...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា យោធាចក្រភពអង់គ្លេស មិនមានអ្នកបើកបរគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង F-35 ទំនើបរបស់ខ្លួន ដោយសារតែបញ្ហាហ្វឹកហ្វឺន ក្នុងពេលដែលចក្រភពអង់គ្លេសមានយន្តហោះចម្បាំងជាច្រើនគ្រឿង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ House of Lords...
រដ្ឋកាលីហ្វ័រញ៉ា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោកភ្លោះ Stratolaunch រាងអក្សរ H ជាមួយនឹងស្លាបប្រវែង ១១៧ម៉ែត្រ បានហក់ឡើងម្តងទៀត ទៅលើផ្ទៃមេឃនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមានលឿនជាងសំឡេង ទទួលភាពជោគជ័យរបស់ខ្លួន ជាលើកដំបូង។ ត្រូវបានពិពណ៌នាថា ជាយន្តហោះដ៏ធំបំផុតនៅលើពិភពលោក មានស្លាបប្រវែ១១៧ម៉ែត្រ តរបស់វា យន្តហោះ Stratolaunch របស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញថ្ងៃទី02 ខែវិច្ឆកា ឆ្នាំ 2022៖ គួរអោយសរសើរគំនិតផ្តួចផ្តើមដ៏ប្រពៃ និងគុណប្រយោជន៍នេះ! ទីបំផុត Orkide the Royal Condominium (ខុនដូ អ័រគីដេ) ប្រកាសជាផ្លូវការនូវ វគ្គបង្រៀនជំនាញហែលទឹក ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា ក្រោយការសាកល្បងថ្នាក់បង្រៀនជំនាញនេះរយះពេល 2 វគ្គ ដោយជោគជ័យយ៉ាងរលូនរួចមក។ លោក គួ្រច...
បរទេស ៖ សារព័ត៌មាន The Telegraph បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃធនាគារឌីជីថល របស់ចក្រភពអង់គ្លេស Revolut ដែលមានដើមកំណើតរុស្ស៊ី ដែលបានក្លាយជាមហាសេដ្ឋីទី៤ បានលះបង់សញ្ជាតិរុស្ស៊ី របស់លោក។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា...
បរទេស ៖ សារព័ត៌មាន Defense Journal របស់អង់គ្លេសបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ អាមេរិកមួយក្រុម ដែលដឹកនាំដោយនាវា ផ្ទុកយន្តហោះទំនើប USS Gerald Ford ត្រូវបានគេរំពឹងថា នឹងបោះយុថ្កានៅជិតទីក្រុង Portsmouth នៅភាគខាងត្បូង ចក្រភពអង់គ្លេស នៅពាក់កណ្តាលខែវិច្ឆិកានេះ ។...