សិល្បៈ និង កម្សាន្ត

ទេព បូព្រឹក្ស បង្ហោះសារ លែងចង់កើតជាមនុស្ស ខណៈ ជី ដេវីត កំពុងមានសង្រា្គមចម្រៀងជាមួយ វណ្ណដា

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាចម្រៀង ជី ដេវីត បាន Diss Track ទៅ វណ្ណដា វិញមានចំណងជើងថា «ចុម អាអូនអត់ដេក» ឆ្លើយតបទៅបទ «J+0 II» របស់វណ្ណដា ដែលបានចេញកាលយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ ការចេញតបតនេះ កាន់តែធ្វើឱ្យបណ្តាញសង្គមប្រមូលផ្តុំ​ ដោយមតិវែកញែក ជា ច្រើនពីអ្នកគាំទ្រទាំងភាគីសងខាង ឌឺដងពាក្យសម្តីទៅវិញទៅមកមិនថា នៅលើ ហ្វេកប៊ុក​ឬនៅលើតិកតុក។

ទន្ទឹមនឹងសង្រ្គាម DISS TRACK រវាង វណ្ណដា និង ជី ដេវីត ងាកទៅកាន់ តារាចម្រៀង ទេព បូព្រឹក្ស កំពុងពរពោះបានបង្ហោះសារយ៉ាងក្រៀមក្រំ នៅលើ Story IG របស់នាងកាលពីម្សិលមិញនេះ មុន ជី ដេវីត ទម្លាក់បទតបទៅ វណ្ណដា​។ ក្នុងសារក្រៀមក្រំរបស់ ទេព បូព្រឹក្ស ខាងលើនេះបានរៀបរាប់ថា « ហឹមកើតជាតិណាៗមិនប្រាថ្នា កើតជាមនុស្សទេ សូមឲ្យទៅកាន់ភពណាដែល លែងកើតមកទៀត គ្មានភាពឈឺចាប់ គ្មានការច្រណែនឈ្នានីស គ្មានការស្អប់ គ្មានការស្រលាញ់ គ្មានការចង់មានចង់បាន សូមព្រះប្រទានពរនេះឲ្យខ្ញុំផង» ។

ក្រោយពីបញ្ចេញសារបែបនេះ អ្នកគាំទ្រ ក៏ព្រួយបារម្ភពីសុខភាព ទេព បូព្រឹក្ស ដូចគ្នាព្រោះពេលនេះ នាងកំពុងតែមានផ្ទៃពោះ ដែលអាចប៉ះពាល់ទៅដល់កូនក្នុងផ្ទៃបាន៕ ដោយ៖ ម៉ានី

Most Popular

To Top