ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Cartrack ដែលជាក្រុមហ៊ុនផ្តល់នូវប្រព័ន្ធគ្រប់គ្រង យានជំនិះឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកប្រព័ន្ធគ្រប់គ្រងយានជំនិះ “លំដាប់ពិភពលោកដំបូងបំផុត” នៃសេវាគ្រប់គ្រងយានជំនិះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Cartrack ដែលជាភ្លែតហ្វមផ្តល់សេវាកម្មសូហ្វវែរចល័ត ឈានមុខគេលើពិភពលោក ផ្តល់ជូននូវដំណោះស្រាយវិភាគទិន្នន័យភ្លាមៗ សម្រាប់ប្រព័ន្ទដឹកជញ្ជូន ឆ្លាតវៃដល់អតិថិជនជាង ១,៦លាននាក់ និងដៃគូអាជីវកម្ម...
តាមរបាយការណ៍របស់ Golden Gate Weather Services ប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថាមានកូនក្មេងចំនួន ៨០០ នាក់បានបាត់បង់ជីវិតនៅក្នុងរថយន្តដែលមានកម្ដៅក្ដៅ គិតចាប់តាំងពីឆ្នាំ ១៩៩៨ មក។ ករណីថ្មីចុងក្រោយបំផុតគឺកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលដែលក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ ក្នុង Saint Paul រដ្ឋ Minnesota បានបាត់បង់ជីវិតក្រោយពីឪពុកទុកចោលនៅក្នុងរថយន្ត...
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏អស្ចារ្យ WURKZ MOUNTAIN BIKE SERIES ២០២២ ជុំទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ដែលបានធ្វើឲ្យកក្រើកអ្នកទស្សនា នៅទីលានប្រណាំងកង់ភ្នំនៅជើងភ្នំគូលែន និងបន្សល់ទុក នូវភាពរីករាយ អនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗ ដល់កីឡាករកីឡាការិនីជាតិអន្តរជាតិ និងអ្នកគាំទ្រជាច្រើនរយនាក់។ អ្នករៀបចំកម្មវិធី លោក Pierre...
The Marca ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស Real Madrid បានសម្រេចចិត្តច្បាស់ហើយថា នឹងមិនវិលត្រឡប់ទៅរកការចរចា ជាមួយនឹងកីឡាករឆ្នើម Kylian Mbappe ឡើយសម្រាប់ខែមករាខាងមុខនេះ ឬរដូវក្តៅខាងមុខក្តី។ តារាឆ្នើមរបស់បារាំងរូបនេះ បានបដិសេធ មិនព្រមផ្ទេរទៅចូលរួម Santiago ឡើយ កាលពីរដូវក្តៅកន្លងមក ដោយសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG...
Real Madrid ក្រោយការប្រកួតយប់មិញនេះ បានឡើងទៅដល់កំពូលតារាង ជាមួយនឹងពិន្ទុនាំមុខដាច់៣ពិន្ទុ ពីលើគូប្រជែង Barcelona នៅក្នុងជ័យជំនះលទ្ធផល៣ទល់នឹង១ គឺជាការប្រកួតដ៏ធំបំផុតប្រចាំសប្តាហ៍ របស់ La Liga។ កីឡាករ Rodrygo ជាអ្នករកបាល់បានចុងក្រោយគេ នៅនាទីទី៩១ ដែលជាបាល់ពិន័យ១១ម៉ែត្រ និងក៏ជាបាល់ពិន័យដែលបានផ្តល់ ឲ្យដោយអជ្ញាកណ្តាលលោក Sanchez Martinez ផងដែរ...
បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមានបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល – រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនងដោយផ្ទាល់ ជាមួយកងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរថាតើ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យបញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់ នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នៅពេលមេដឹកនាំរបស់ប្រទេសចិន ប្រមូលផ្តុំគ្នាសម្រាប់សមាជបក្សដ៏សំខាន់ ប្រទេសនេះត្រូវបានគេរំពឹងថា នឹងប្រកាសពីតួលេខកំណើនប្រចាំត្រីមាស ដែលខ្សោយបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ខ្លួន បានហក់ឡើងដោយការរឹតត្បិត COVID និងវិបត្តិអចលនទ្រព្យ។ តួលេខសម្រាប់ត្រីមាសទី ៣ រួមជាមួយនឹងសូចនាករសេដ្ឋកិច្ចផ្សេងទៀត នឹងត្រូវបានបង្ហាញនៅពាក់កណ្តាល នៃកិច្ចប្រជុំនយោបាយរយៈពេលមួយសប្តាហ៍ រំពឹងថានឹងផ្តល់ឲ្យប្រធានាធិបតី Xi Jinping...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាករណីនាំចេញ លើកដំបូងក្រោមកិច្ចព្រមព្រៀងជប៉ុន-ឥណ្ឌា ស្តីពីឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិជ្ជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៥។ ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជាផ្លូវការពិធី បើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ ក្រោមការរៀបចំ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងដៃគូឧបត្ថម្ភ។ ក្នុងពិធីដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី...