ក្រុងប៉េកាំង ៖ ក្រុមអ្នកស្រាវជ្រាវ ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រចិន និងបរទេសបានវាស់វែង យ៉ាងត្រឹមត្រូវនូវម៉ាស Milky Way បង្ហាញថា វាមានទម្ងន់ប្រហែល ៥៥០ ពាន់លានដង នៃម៉ាស់ព្រះអាទិត្យ បន្ទាប់ពីលទ្ធផលនេះ ត្រូវបានចុះផ្សាយ លើទស្សនាវដ្ដី Monthly Notices of the Royal Astronomical...
ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិន បានរកឃើញឃ្លាំង ហ្វូស៊ីលចំនួន ២ នៅក្រុង Chongqing ភាគនិរតី និងខេត្ត Guizhou មានអាយុកាល តាំងពីសម័យ Silurian បានចាប់ផ្តើមប្រហែល ៤៤០ លានឆ្នាំមុន ហើយគេហទំព័រទាំង២នេះ បានផ្តល់ការរកឃើញដ៏សំខាន់...
បែលហ្ស៊ិក ៖ ការសិក្សាមួយបានណែនាំថា ភាគល្អិត នៃការបំពុលខ្យល់ អាចចូលទៅក្នុងសរីរាង្គ របស់ទារកនៅពេលទារក កំពុងវិវត្តន៍នៅក្នុងស្បូន អាចបំផ្លាញ ដល់ការវិវឌ្ឍន៍ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។ អ្នកសិក្សាមកពីសាកលវិទ្យាល័យ Aberdeen និងសកលវិទ្យាល័យ Hasselt នៅប្រទេស បែលហ្ស៊ិក បានរកឃើញភស្តុតាង នៃភាគល្អិតកាបូនខ្មៅ ដែលត្រូវបានគេស្គាល់ថា...
ហុងកុង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមការពារសិទ្ធិកីឡា Open Stadiums “Rights group Open Stadiums” បានអំពាវនាវឲ្យ FIFA បណ្តេញអ៊ីរ៉ង់ ចេញពីការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា ក្នុងខែវិច្ឆិកា ដោយសារតែប្រទេសនេះ ប្រព្រឹត្តចំពោះស្ត្រី។ លិខិតមួយផ្ញើទៅកាន់ប្រធាន...
ហុងកុង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវបានចាប់ផ្តើម ដំណើរការកម្មវិធីអ្នកជំនាញ ការបង់ថ្លៃសម្រាប់កម្មវិធីអវកាសជាតិ នៅសប្តាហ៍នេះ ខណៈ មន្ត្រី និងអ្នកជំនាញកំពុងអំពាវនាវ ឲ្យអ្នកមានទេពកោសល្យ ក្នុងស្រុកចាប់យកឱកាស ដើម្បីជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងតំបន់ឲ្យកាន់តែខ្ពស់ឡើង។ យោងតាមរដ្ឋាភិបាលម៉ាកាវបានឲ្យដឹងថា ការចុះឈ្មោះ Macao SAR បានចាប់ផ្តើមនៅពេលថ្ងៃត្រង់...
ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឱ្យបន្តកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃដើម ៤៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមឯកសារ ហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ។ ការផ្តល់ជូននេះបានកើតឡើង មុនការកាត់ក្តី ដែលគ្រោងធ្វើឡើងនៅតុលាការ Delaware Chancery នៅថ្ងៃទី១៧ ខែតុលា ដែលក្នុងនោះ Twitter ត្រូវបានកំណត់...
អាមេរិក៖គ្រាប់រ៉ុក្កែត SpaceX បានហោះឡើងទៅកាន់គន្លងតារាវិថីពីរដ្ឋផ្លរីដាកាលពីថ្ងៃពុធ ដោយដឹក នាវិកស្ថានីយ៍អវកាសអន្តរជាតិជាមួយអវកាសយានិករុស្ស៊ី ជនជាតិអាមេរិក២នាក់ និងអវកាសយានិកជប៉ុនម្នាក់ ហោះហើររួមគ្នាក្នុងការបង្ហាញអំពីការងារជាក្រុមរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងលំហ ទោះបីជាមានភាពតានតឹងក្នុងសង្គ្រាមអ៊ុយក្រែន ក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះថា ការហោះហើរនេះបានសម្គាល់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីភ្នាក់ងារអវកាសអាមេរិកណាសា “NASA” ។ យានបាញ់បង្ហោះ SpaceX រួមមានគ្រាប់រ៉ុក្កែត Falcon...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ព្រែកថ្លឹងក្នុងពូល B។ អ្នកប្រដាល់...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយក្នុងថ្ងៃពុធនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មិនសប្បាយចិត្តឡើយ ក្រោយមិនបានចូលលេងកាលពីប្រកួតប៉ះនឹងក្លឹបមេឃខៀវ Manchester City ក្នុងថ្ងៃអាទិត្យកន្លងទៅ។ ក្លឹបបិសាចក្រហមបានចាញ់ក្លឹបគូប្រជែងរួមក្រុងជាមួយគ្នា ក្នុងលទ្ធផល ៦ ទល់នឹង ៣។ លោក...