ព័ត៌មានអន្តរជាតិ

នាវា​ផ្ទុក​យន្តហោះ​អាមេរិក ត្រឡប់ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងវិញ ក្រោយ​កូរ៉េខាងជើង បាញ់​មីស៊ីល​រំលង​លើជប៉ុន

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។

នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ Ronald Reagan បានចាកចេញពីសមុទ្រជប៉ុន ចេញពីឧបទ្វីបកូរ៉េ បន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលមានការចូលរួមពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កាលពីសប្តាហ៍មុន ប៉ុន្តែនឹងត្រឡប់មកវិញ។

ប្រភពបានឲ្យដឹងថា “ការត្រឡប់មកវិញបែបនេះដោយនាវាផ្ទុកយន្តហោះ គឺមិនពិតជាធម្មតាខ្លាំងណាស់” និងគូសបញ្ជាក់ពីឆន្ទៈដ៏មុតមាំរបស់សម្ព័ន្ធ ដើម្បីចាត់វិធានការ ដែលបានកំណត់ប្រឆាំងនឹងការ បង្កហេតុណាមួយពីកូរ៉េខាងជើងកូរ៉េខាងត្បូង-អាមេរិក។

មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា ការដាក់ពង្រាយឡើងវិញត្រូវបានសម្រេចក្នុងអំឡុង កិច្ចពិភាក្សាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិ Lee Jong Sup និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃអង្គារ។

មន្ត្រីយោធាម្នាក់បានឲ្យដឹផងដែរថា មីស៊ីលផ្លោងមួយបានបាញ់កាលពីព្រឹកថ្ងៃពុធ ដែលជាផ្នែកមួយនៃការ ឆ្លើយតបរបស់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការសាកល្បងមីស៊ីលរបស់ កូរ៉េខាងជើងបានហោះខុសប្រក្រតី ហើយបានធ្លាក់នៅលើមូលដ្ឋាននៅភាគឦសានរបស់ប្រទេស៕

Most Popular

To Top