ឡុងដ៌៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បង្កការគំរាមកំហែងយ៉ាងសំខាន់លើសពីតំបន់មជ្ឈិមបូព៌ា ដោយប្រជាជនអង់គ្លេសភាគច្រើនភ័យខ្លាចពីឥទ្ធិពលរបស់វា នេះការស្ទង់មតិរបស់ The National ។ ការស្ទាបស្ទង់មតិសាធារណៈរបស់អង់គ្លេសបានរកឃើញថា ៥៤ ភាគរយមានការព្រួយបារម្ភថាមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ “តំណាងឱ្យការគំរាមកំហែងដល់ពិភពលោក” រួមទាំងចក្រភពអង់គ្លេសផងដែរ។ អ្នកអត្ថាធិប្បាយនាំមុខ បានប្រាប់ The National ថាការរកឃើញនេះបង្ហាញពីតម្រូវការបន្ទាន់ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានគេនិយាយថា នៅឆ្ងាយប៉ុន្មានខែទៀត ដើម្បីអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរបាន។...
យោងតាមការបញ្ជាក់របស់លោក Fabrizio Romano បានឲ្យដឹងដែរថាក្លឹបបិសាចក្រហម Man UTD នឹងធ្វើការផ្តល់កុងត្រាថ្មីជូនកីឡាករខ្សែការពារប៉ទុយហ្គាល់ Diogo Dalot រហូតទៅដល់ខែមិថុនាឆ្នាំ ២០២៤ខណៈដែលបច្ចុប្បន្នកុងត្រារបស់គាត់ជិតអស់ពេលទៅហើយ។ កីឡាករអន្តរជាតិប៉ទុយហ្គាល់រូបនេះ កំពុងបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Erik ten Hag និងថែមទាំងជម្រើសជាតិផងដែរហើយជឿជាក់ថា នឹងអាចត្រៀមខ្លួនទទួលបានកុងត្រាថ្មីនៅទឹកដីរបស់ Old...
The Daily Express ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងរៀបចំការងារដោះដូរ មួយដែលធ្វើឡើងជាមួយនឹងក្លឹប Bayern Munich រវាងកីឡាករ N’Golo Kante និងកីឡាករ ខ្សែការពារ Matthijs de Ligt ។ ប្រភពដដែលបានសរសេរទៀតថា ការដោះដូរនេះត្រូវបានធ្វើឡើងដោយក្លឹប Chelsea...
កីឡាករខ្សែការពារឈុតធំរបស់ក្លឹប Barcelona កីឡាករ Araujo ត្រូវបានក្លឹបប្រកាសថា នឹងត្រូវប្រឈមមុខទៅនឹងការវះកាត់ហើយក្រោយទទួលរងរបួស នៅក្នុងការប្រកួតមិត្តភាពប៉ះនឹងក្រុម អ៊ីរ៉ង់នាពេលកន្លងមកជូន ជម្រើសជាតិរបស់ខ្លួន។ កីឡាកររូបនេះក៏នឹងត្រូវជួបបញ្ហាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករបស់ក្រុមអ៊ុយរ៉ាហ្គាយផងដែរដែលគ្រោងនឹងចាប់ផ្តើមប្រកួតដំបូងនាថ្ងៃទី២០ខែវិច្ឆិកា ខណៈដែលអ៊ុយរ៉ាហ្គាយនឹងត្រូវចូលរួមប្រកួតក្នុងគ្រុប H ប៉ះនឹងក្រុមប៉ទុយហ្គាល់ហ្គាណានិងកូរ៉េខាងត្បូង។ ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រ Barcelona មានការបារម្ភយ៉ាងខ្លាំងដោយសារតែ Araujo បានក្លាយទៅជាកីឡាករដ៏សំខាន់របស់ក្រុមក្នុងការប្រកួតប្រជែងពានរង្វាន់ នៅរដូវកាលនេះហើយជាពិសេស កីឡាករឆ្នើមៗផ្សេងទៀត សុទ្ធតែមានរបួសក្នុងការប្រកួតជូនក្រុមជម្រើសជាតិ ផងដែរដែលមានដូចជា...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United ជាប់ក្នុងចំណោមបេក្ខជន៣រូប ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែកញ្ញា របស់ Premier League ។ នៅក្នុងខែកញ្ញានេះ Ten Hag បានដឹកនាំ Man Utd ឲ្យឈ្នះពាន ២ប្រកួត គឺឈ្នះនឹង...
នៅកំឡុងខែដែលមានភ្លៀងធ្លាក់ វាជាពេលវេលាមួយដែលមនុស្សម្នា គួរតែបង្កើនភាពប្រុងប្រយ័ត្ន ចំពោះការរុករាននៃពពួកសត្វល្មូន ជាពិសេសគឺសត្វពស់ ដែលមានពិសតែម្ដង។ ព្រោះអ្វី? មូលហេតុគឺថានៅពេលមានភ្លៀងធ្លាក់ នោះទីជម្រកនៃសត្វល្មូននឹងត្រូវបំផ្លាញដោយលំហូរទឹក ដែលជាចាំបាច់ពួកវាត្រូវតែស្វែងរក ទីជម្រកថ្មីមួយបណ្ដោះអាសន្ន។ អាស្រ័យហេតុនេះ យើងគួរមានវិធានការមួយចំនួន ដើម្បីបញ្ចៀសការចូលមកទន្ទ្រាន ពីពពួកសត្វទាំងនោះ ពិសេសគឺសត្វពស់។ បើតាមអ្នកជំនាញ មានគន្លឹះចម្បងៗមួយចំនួន ដែលយើងអាចយកមកអនុវត្តបាន៖ កម្ចាត់ចោលនូវប្រភពចំណីរបស់ពស់ ដែលមានដូចជា កណ្ដុរ...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករ៦រូប ដែលអាចឈ្នះពានគ្រាប់បាល់ឆ្នើម ប្រចាំខែកញ្ញា កាលពីម្សិលមិញនេះ។ ខាងក្រោមនេះជាកីឡាករ៦រូបខាងលើ៖ ខ្សែប្រយុទ្ធ Ivan Toney មកពីក្លឹប Brentford ខ្សែបម្រើ Philip Billing មកពីក្លឹប Bournemouth ខ្សែប្រយុទ្ធ Aleksandar Mitrovic មកពីក្លឹប Fullham...
The FootMercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអតីតគ្រូបង្វឹកក្លឹប Bournemouth លោក Scott Parker កំពុងមានឈ្មោះ ជាបេក្ខភាពអទិភាពម្នាក់ទៀត ដើម្បីមកទទួលតំណែង ជាគ្រូបង្វឹកថ្មីរបស់ក្លឹបបារាំង Niceនៅពេលខាងមុខនេះ។ ប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានចេញផ្សាយ អំពីលទ្ធភាពនៃការវិលត្រឡប់មកលីគបារាំងវិញ ពីសំណាក់គ្រូបង្វឹកអាហ្សង់ទីន Mauricio Pochettino ប៉ុន្តែជឿជាក់ថា អតីតគ្រូបង្វឹករបស់ក្លឹប Spurs...
បរទេស៖ លោក Bastian Schwark ប្រធានផ្នែកថាមពលនៅការិយាល័យសហព័ន្ធ សម្រាប់ការផ្គត់ផ្គង់សេដ្ឋកិច្ចជាតិរបស់ប្រទេសស្វីស បាននិយាយថា ស្ថាប័នវេជ្ជសាស្រ្តរបស់ប្រទេសស្វីសអាចពិចារណា ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ចំពេលមានវិបត្តិថាមពលកាន់តែអាក្រក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Schwark បានប្រាប់កាសែតស្វីស Neue Zürcher Zeitung...
បរទេស៖ ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ១,១ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើង ពីបញ្ហាសុវត្ថិភាពជាមួយនឹងប្រព័ន្ធបង្អួចដោយស្វ័យប្រវត្តិ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមហ៊ុនបានជូនដំណឹងដល់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) អំពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla...