កីឡា

Chelsea ចង់ដោះដូរ Kante ជាមួយនឹង De Ligt

The Daily Express ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងរៀបចំការងារដោះដូរ មួយដែលធ្វើឡើងជាមួយនឹងក្លឹប Bayern Munich រវាងកីឡាករ N’Golo Kante និងកីឡាករ ខ្សែការពារ Matthijs de Ligt ។

ប្រភពដដែលបានសរសេរទៀតថា ការដោះដូរនេះត្រូវបានធ្វើឡើងដោយក្លឹប Chelsea ហើយមានផែនការដើម្បីសម្រេចឲ្យបាននៅរដូវក្តៅខាងមុខខណៈ ដែលកីឡាកររូបនេះកន្លងមកធ្លាប់បានទាក់ទងយ៉ាងខ្លាំងក្លាពីសំណាក់ អតីតគ្រូបង្វឹកលោក Thomas Tuchel ប៉ុន្តែចុងក្រោយក៏បានសម្រេចចិត្តផ្ទេរទៅចូលរួម Bayern Munich ពី Barcelona។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីកំពុងត្រូវការខ្សែការពារម្នាក់បន្ថែមយ៉ាងខ្លាំងខណៈដែលកំពុងឈរនៅលេខរៀងទី៧នៃ តារាងកំពូលមាន១០ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top