កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងដែលតាំងដោយអក្សរ ‘A’ ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីត្រូវបានគេ ប្រទះឃើញតារាសម្តែងរូបនេះដើរសកម្មភាពយ៉ាងចម្លែក នៅទីសាធារណៈនៅទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ២ រសៀល។ នៅថ្ងៃទី ១០ ខែកញ្ញា តារាសម្តែងក្នុងវ័យ ៤០ ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅ Nonhyeondong, Gangnam ក្នុងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល...
បរទេស៖ មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅក្នុងទឹកចេញពីកោះ South នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសៅរ៍ ដោយមាន “ការចង្អុលបង្ហាញ” ទូកដែលក្រឡាប់នោះគឺបានបុកជាមួយត្រីបាឡែន។ យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទូកដែលមានមនុស្ស ១១នាក់នៅលើទូកនោះភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់ក្នុងទឹកភ្លាមៗបន្ទាប់ពីម៉ោង ១០ព្រឹកនៅឯ...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងខាតបង់ទឹកប្រាក់រហូតដល់ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើនាយកដ្ឋានយុត្តិធម៌បង្ខំឲ្យក្រុមហ៊ុន Google បញ្ឈប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនទៅជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើ iPhone ទាំងអស់ ខណៈដែលនិយតករចោទសួរពីភាពស្របច្បាប់នៃការរៀបចំរយៈពេលយូរ។ គ្រប់ពេលអ្នកប្រើប្រាស់ iPhone បើកកម្មវិធីរុករកតាមអ៊ីនធើណេតដើម្បីបញ្ចូលសំណួរស្វែងរក វាតែងតែកំណត់លំនាំដើមទៅ Google ទោះបីជានរណាម្នាក់អាចផ្លាស់ប្តូរការកំណត់នេះក៏ដោយ ក៏ស្ទើរតែគ្មាននរណាម្នាក់ធ្វើដែរ បណ្តាលឲ្យមានការចរាចរយ៉ាងច្រើនលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា Starship Serial Number 24 (SN24) របស់ SpaceX បានចាប់ផ្តើមចេញប្រតិបត្តិការយ៉ាងខ្លាំងក្លា បន្ទាប់ពីវាបានធ្វើតេស្តិ៍ភ្លើងឋិតិវន្ត រយៈពេល៨ វិនាទីដោយបានបញ្ចេញកម្លាំងរុញច្រាន លើសពី ១,000 តោន ហើយទំនងជារលាយបេតុង នៅក្រោមគ្រាប់រ៉ុក្កែត។ ផ្លុំចំហេះត្រូវបានបាញ់បង្ហោះនៅចម្ងាយជាង ៣00 ហ្វីតពីគ្រាប់រ៉ុក្កែតដើម្បីការពារនៅជុំវិញ...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា រួមដំណើរជាមួយលោកបណ្ឌិត ដួង ហេង អនុប្រធានទី១ សហព័ន្ធ និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ លោក...
តេអេរ៉ង់៖ មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះនឹងអនុវត្តការសាកល្បងចុងក្រោយ នៃប្រព័ន្ធការពារមីស៊ីល ដែលផលិតក្នុងស្រុករបស់ខ្លួន ដែលមានឈ្មោះថា Bavar (Belief) 373 នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។ លោក Alireza Sabahi-Fard មេបញ្ជាការកងកម្លាំងការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ប្រព័ន្ធនេះបានបញ្ចប់ការសាកល្បងដំបូងទាំងអស់ដោយជោគជ័យ។ លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ទាំងអស់ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅបំពេញទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធាបន្ថែមប្រមាណជា២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ នៅក្នុងជំនួបលើកនេះផងដែរ លោក Blinken បានជួបពិភាក្សាសជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីធ្វើការពិនិត្យលំអិតទៅលើកញ្ចប់ថវិកា ជំនួយយោធាលើកនេះដែលក្នុងនោះមាន១ពាន់លានដុល្លារ នឹងត្រូវប្រគល់ផ្ទាល់ឲ្យអ៊ុយក្រែនហើយកញ្ចប់មួយផ្នែកទៀត នឹងផ្តល់ឲ្យប្រទេស...
បរទេស៖ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានចូលទីវង្គត់នៅក្នុងប្រទេសស្កុតឡែនហើយនោះព្រះអង្គម្ចាស់ Charles III ដែលជាបុត្រាច្បងបានឡើងគ្រងរាជ្យ ជាមហាក្សត្រអង់គ្លេសផងដែរ។ ព្រះមហាក្សត្រថ្មីនឹងឡើងកាន់តំណែងក្នុងព្រះជន្ម៧៣ព្រះវស្សា ដោយព្រមទាំងទទួលតំណែងនិងគ្រប់គ្រងទៅលើសមាគមន៍ Commonwealth ផងព្រមទាំងដីធ្លីអចលនទ្រព្យជាច្រើនកន្លែងទៀតផង របស់អតីតម្ចាស់ក្សត្រីដ៏មានទ្រព្យសម្បត្តិអង្គនេះ។ ព្រះមហាក្សត្រថ្មី បានឡាយព្រហស្ថនៅលើសេចក្តីថ្លែងការណ៍មួយ ក្រោយការចូលទីវង្គត់ របស់ម្ចាស់ក្សត្រីថា៖វាគឺជាការបាត់បង់ ជាមួយនឹងអារម្មណ៍យ៉ាងសោកសៅ និងជ្រាលជ្រៅជាទីបំផុតនៅទូទាំងប្រទេស អាណាចក្រ...
បរទេស៖ Elizabeth II (Elizabeth Alexandra Mary; ប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ គឺជាមហាក្សត្រីនៃចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៥២ រហូតដល់សោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ។ កំណត់ត្រាវែងជាងគេទីពីរនៃរាជាណាចក្រ នៃប្រទេស ដែលមានអធិបតេយ្យភាព។ នៅពេលសោយទិវង្គត...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទៅលើទីតាំងនៃរណសិរ្ស Nusra ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា នៅភាគពាយ័ព្យប្រទេសស៊ីរី បានសម្លាប់ក្រុមឧទ្ទាមអស់ចំនួន១២០នាក់ ។ ទីភ្នាក់ងារ SANA បានដកស្រង់ប្រភពយោធារុស្ស៊ីនៅប្រទេសស៊ីរីបានលើកឡើងថា យន្តហោះចម្បាំងរបស់រុស្ស៊ី បានវាយប្រហារជំរុំហ្វឹកហ្វឺន Nusra...