សិល្បៈ និង កម្សាន្ត

តារាសម្ដែងម្នាក់ ត្រូវចាប់ខ្លួនពីបទប្រើប្រាស់ គ្រឿងញៀន បន្ទាប់ពីប្រទះឃើញដើរសកម្មភាពយ៉ាងចម្លែកនៅទីសាធារណៈ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងដែលតាំងដោយអក្សរ ‘A’ ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីត្រូវបានគេ ប្រទះឃើញតារាសម្តែងរូបនេះដើរសកម្មភាពយ៉ាងចម្លែក នៅទីសាធារណៈនៅទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ២ រសៀល។

នៅថ្ងៃទី ១០ ខែកញ្ញា តារាសម្តែងក្នុងវ័យ ៤០ ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅ Nonhyeondong, Gangnam ក្នុងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ២ រសៀល បន្ទាប់ពីធ្វើតេស្តិ៍រកឃើញសារធាតុញៀន។ នៅព្រឹកថ្ងៃដដែល ប៉ូលីសមកពីស្ថានីយ៍ប៉ូលីស Gangnam ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីប្រជាពលរដ្ឋម្នាក់បានរាយការណ៍ថា បុរស A ដែលមើលទៅដូចជាលោកកំពុងញៀនគ្រឿងញៀនកំពុងរត់ជុំវិញ។

នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុ តារាសម្តែងមិនបញ្ចេញឈ្មោះត្រូវបានគេនិយាយថា មិនអាចនិយាយ ឬដើរបានត្រឹមត្រូវ ហើយមានសញ្ញានៃការក្អួតនៅជុំវិញលំនៅដ្ឋានរបស់លោក។ ប៉ូលិសបានរកឃើញថ្នាំញៀនរាប់សិបគ្រាប់នៅផ្ទះរបស់A ហើយការស៊ើបអង្កេតកំពុងត្រូវបានចាប់ផ្តើមលើសារធាតុផ្សំ។ ‘A’ ក៏នឹងទទួលការសម្ភាសន៍ប៉ូលិសបន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ។

លោក ‘A’ ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួនជាតួឯកក្នុងរឿងភាគឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន និងរឿងភាគផ្សេងទៀត៕ដោយ៖លី ភីលីព 

Most Popular

To Top