សិល្បៈ និង កម្សាន្ត

ទៀតហើយ! ថុល សុភិទិ រងការរិះគន់ពីមហាជន ក្រោយនិយាយថា ស៊ឹម ច័ន្ទពន្លឺ «ស្រលាញ់មនុស្សប្រុស»

ភ្នំពេញ៖ ថុល សុភិទិ កំពុងធ្វើឱ្យមហាជន និងអ្នកស្រលាញ់ភេទដូចគ្នា តីមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកប្រើពាក្យ សម្តីលេងសើច មិនសមរម្យទៅកាន់ ស៊ឹម ច័ន្ទពន្លឺ ថាលោក «ស្រលាញ់មនុស្សប្រុស» ដែលពាក្យមួយឃ្លានេះ ក្លាយទៅ ជាប្រធានបទក្តៅគគុក លើបណ្តាញសង្គម បន្ទាប់ពីកំពូលជើងខ្លាំងទាំង៤រូប ជុំគ្នាជាមួយអ្នកគាំទ្រ ក្នុងកម្មវិធីកម្សាន្តមួយ ។

នាពេលកន្លង មក រឿងអាស្រូវករបស់ សុភិទិ ទើបតែបញ្ចប់ ស្រាប់តែនៅយប់ថ្ងៃទី៧ ខែកញ្ញា លោក ក៏ចាប់ផ្តើមរងការរិះគន់ម្តងទៀត ពេលចូលរួម កម្មវិធីកម្សាន្តមួយជាមួយលោក លីម តិចម៉េង, ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ហើយអ្នកទាំង៤ ត្រូវអង្គុយឆ្លើយសំណួរពីញ្ញា ថន លក្ខិណា ដែលបង្កឱ្យអ្នកទាំង៤ ចំអន់គ្នាទៅវិញទៅមកជាច្រើន។

ទោះយ៉ាងណា ពាក្យសម្តី លេងសើចរបស់ ភិទិ ទៅកាន់ ស៊ឹម ច័ន្ទពន្លឺ ថា «ខ្ញុំដឹងថាបងឯងស្រលាញ់ប្រុសហើយមិនបាច់បញ្ជាក់ទេ …» ការដែល សុភិទិ បញ្ចេញពាក្យសម្តីលេងសើចបែបនេះជាសាធារណៈធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន រួមទាំងតារាល្បីៗមួយចំនួនមិនពេញចិត្តដូចគ្នា ព្រោះពាក្យសម្តីខ្លះ ពុំគួរប្រើនៅតាមទីសាធារណៈឡើយ បើទោះជាស្គាល់គ្នា ឬនិយាយក្នុងន័យលេង សើចយ៉ាងណា ព្រោះធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត ក្នុងហ្វូងមនុស្សច្រើន ៕

ដោយ៖ ម៉ានី

Most Popular

To Top