ភ្នំពេញ៖ ថ្ងៃទី 14 កក្កដា ឆ្នាំ 2022 នរះ ក្រុមហ៊ុនសែលកាត ប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែកក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ សម្រាប់ខែមិថុនាមានដូចជា៖ ● លោក ហួក ជា មកពីខេត្តកំពង់ធំ បានឈ្នះទឹកប្រាក់ចំនួន 3ម៉ឺនដុល្លារ នៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2022។ ● លោក មីន ស៊ុង មកពីខេត្តព្រៃវែង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2022។ ● លោក ឆេង ភីរ៉ា មកពីខេត្តកំពត បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី11 ខែមិថុនា ឆ្នាំ២០២២។ ● លោក ស៊ើង សំណាង មកពីខេត្តព្រះសីហនុ បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ២០២២។ ● លោក តូច វណ្ណមុន្នី មកពីបាត់ដំបង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2022។ លោក ឆេង ភីរ៉ា ដែលជាអតិថិជនឈ្នះរង្វាន់សាច់ប្រាក់ 4ម៉ឺនដុល្លារ គឺជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានចូលរួមលេងកម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត អស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ឆេង ភីរ៉ា បានឱ្យដឹងថា៖“ខ្ញុំជឿជាក់លើសំណាង ហើយខ្ញុំបានជឿថា ខ្ញុំបានឈ្នះរង្វាន់ពិតប្រាកដមែន បន្ទាប់ពីទទួលបានទូរស័ព្ទពីក្រុមការងារសែលកាត ជូនដំណឹងថា ខ្ញុំបានឈ្នះរង្វាន់ 4 ម៉ឺនដុល្លារ”។ “កម្មវិធីប្រមូសិនរបស់សែលកាតនេះ គឺជារង្វាន់ដ៏អស្ចារ្យ ដែលពុំនឹកស្មានដល់ទាល់តែសោះ ពោលគឺវាបានជួយផ្លាស់ប្តូរជីវិត របស់ពួកយើងទាំងស្រុងតែម្តង។ វាពិតជាជួយធ្វើឱ្យជីវភាពរបស់ពួកយើង កាន់តែមានភាពប្រសើរនៅពេលនេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមអរគុណយ៉ាងអស់ពីចិត្ត ដល់ក្រុមហ៊ុនសែលកាត”។ តាងនាំឱ្យក្រុមហ៊ុន លោក Simon Perkins នាយកប្រតិបត្តិសែលកាត ក៏បានចូលរួមអបអរសាទរ ដល់អតិថិជនឈ្នះរង្វាន់ទាំងអស់ និងបានថ្លែងអំណរគុណ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្រ ដែលតែងតែបន្តគាំទ្រដល់សេវាកម្មសែលកាតក៏ដូចជាកម្មវិធីឈ្នះរង្វាន់ $10,000 ដុល្លាររៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាមធ្យោបាយមួយរបស់សែលកាត ក្នុងការតបស្នងជូនដល់អតិថិជនដ៏ស្មោះស្ម័គ្រ និងអស្ចារ្យដោយផ្តល់នូវឱកាសសម្រាប់អតិថិជន ក្នុងការកែប្រែជីវិតឱ្យកាន់តែប្រសើរ ក៏ដូចជាដើម្បីគាំទ្រដល់គោលដៅ និងក្តីសុបិនរបស់ពួកគេ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ”។ កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាប្រូម៉ូសិន ដែលដំណើរការដ៏យូរបំផុតមួយ របស់សែលកាត ដោយផ្តល់នូវរង្វាន់ជាសាច់ប្រាក់ចំនួនមួយម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ហើយរង្វាន់ទាំងនេះ នឹងត្រូវបានយកបូកបញ្ចូលគ្នាជាបន្តបន្ទាប់ ប្រសិនបើពុំមានអ្នកឈ្នះប្រចាំថ្ងៃនោះទេ។ ដើម្បីចូលរួមលេងកម្មវិធីផ្សងសំណាងនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបានលេខសំណាង ដែលមានចំនួនប្រាំមួយខ្ទង់។ ឈ្មោះអ្នកឈ្នះ នឹងត្រូវបានប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង 6:50យប់ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CTN ទំព័រហ្វេសប៊ុក CTN និងរួមទាំងផ្សព្វផ្សាយនៅលើឆាណែលយូធូប របស់សែលកាតផងដែរ៕
«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រ និងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណា ដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្ម ថ្មីរបស់ស្រាបៀរ កម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។ នៅពីក្រោយភាពជោគជ័យរបស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច. ក្នុងការបញ្ចេញកម្លាំងឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ទោះបីស្នាដៃនោះធំឬតូចក្តី ឬស្នាដៃនោះត្រូវបានបង្កើតឡើង ដោយនរណាក៏ដោយ មិនថាបុគ្គលនោះជាតារាចម្រៀងល្បី កីឡាករឆ្នើម ធុរកិច្ចជនជោគជ័យ ឬបុគ្គលសាមញ្ញធម្មតានោះទេ ស្រាបៀរ កម្ពុជានឹងនៅក្បែរចាំអបអរសាទររាល់ភាពក្លាហាន និងសមិទ្ធផលដែលពួកគាត់ សម្រេចបានគ្រប់ពេលវេលា។ នេះគឺដោយសារបុគ្គលគ្រប់រូប សុទ្ធតែមានសមត្ថភាព ក្នុងការបង្កើតស្នាដៃថ្មី ហើយជាស្នាដៃដែលមានគុណភាពខ្ពស់ផ្តល់នូវមោទកភាពជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយស្រាបៀរ កម្ពុជានឹងនៅក្បែរដើរតួជាអ្នកជំរុញបុគ្គលគ្រប់រូបឱ្យខិតខំតស៊ូ និងចូលរួមអបអរសាទរពួកគាត់ នៅពេលដែលពួកគាត់ធ្វើបានសម្រេច។ ស្រាបៀរ កម្ពុជាក៏បានក្លាយជាគំរូបង្ហាញថា គ្រប់គ្នាគឺមានសមត្ថភាពគ្រប់គ្រាន់ និងពេញលេញក្នុងការបង្កើតស្នាដៃថ្មី។ ជាក់ស្តែង ស្រាបៀរ កម្ពុជា ផ្ទាល់គឺត្រូវបានបង្កើតឡើង ដោយដៃកូនខ្មែរ ហើយផលិតឡើងជាមួយនឹងគុណភាពកម្រិតពិភពលោក និងមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារ។ ចូលរួមបង្កើតស្នាដៃរួមគ្នា និងអបអរសាទរជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃពិសាដោយការទទួលខុសត្រូវ៕
ជាទូទៅ ទឹកដោះគោ និងទឹកដោះគោជូរសុទ្ធតែ សម្បូរដោយស្ទេរ៉ូលពីធម្មជាតិ ដែលជួយកាត់បន្ថយ កូលេស្តូរ៉លមានច្រើននៅក្នុងសណ្តែក គ្រាប់រុក្ខជាតិនិងផ្លែឈើ ប៉ុន្តែក្នុងបរិមាណមិនប្រមាណទេ។ ប្រយោជន៍របស់វាគឺ អាចធ្វើឲ្យរាងកាយ កាត់បន្ថយការបឺតស្រូបកូលេស្តូរ៉ល ពីសាច់សត្វ ដែលប្រៀបដូចជា ជួយជំងឺបេះដូងផងដែរ។
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ្នកស្រី អ៊ីវ៉ាណា ត្រាំ (Ivana Trump) ដែលជាភរិយាទី១ និងជាម្តាយរបស់កូនច្បងទាំង៣ របស់លោក ដូណាល់...
សេនហ្វ្រេនស៊ីស្កូ ៖ Twitter កំពុងប្រាប់និយោជិត របស់ខ្លួនថា ខ្លួនគ្មានគម្រោងបញ្ឈប់ បុគ្គលិកទាំងអស់នោះឡើយ ប៉ុន្តែវាអាចមានការ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងស្ថាប័នមួយចំនួន នៅពេលបណ្តាញសង្គមនេះ ឈានទៅរកការប្រយុទ្ធគ្នា តាមផ្លូវច្បាប់ជុំវិញការលក់ សក្តានុពលទៅឲ្យ លោក Elon Musk យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន San...
ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។ ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ...
ភ្នំដែលវែង ជាងគេបំផុត ក្នុងពិភពលោក គឺភ្នំ Andes ស្ថិតនៅទ្វីបអាមេរិកខាងត្បូង ។ ភ្នំនេះមានប្រវែង សរុបប្រហែល ៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន ។ ចំណុចខ្ពស់បំផុត...
អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រណ្ដៅភពព្រះអង្គារដ៏ ល្បីល្បាញបំណែក អាចម៍ផ្កាយដោយបាន បញ្ចេញមកជាមួយ បំណែកអាយុ ៤.៤ ពាន់លានឆ្នាំ ត្រូវបានរកឃើញដោយបញ្ញាសិប្បនិម្មិត ក្នុងរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើល ។ អ្នកស្រាវជ្រាវបានដាក់ឈ្មោះថា រណ្ដៅភពព្រះអង្គារ បន្ទាប់ពីទីក្រុង Karratha របស់អូស្ត្រាលីដែលជាជម្រក នៃថ្មដីចំណាស់ ជាងគេបំផុតមួយ។...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានឲ្យដឹងថា លោក R Kelly ត្រូវបានបញ្ជូន ទៅពន្ធនាគារសហព័ន្ធ នៅកណ្តាលទីក្រុង Chicago មុនពេលការកាត់ក្តី របស់លោកលើរឿងអាសអាភាសកុមារ និងការចោទប្រកាន់ រារាំងយុត្តិធម៌ ត្រឹមតែ២សប្តាហ៍បន្ទាប់ពីតារា R&B ដ៏អាម៉ាស់ត្រូវបាន...
អង់គ្លេស ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានឲ្យដឹងថា តារាហូលីវូដលោក Kevin Spacey កាលថ្ងៃទី១៤ កក្កដាបានសារភាពថា លោកមិនមានកំហុស នៅតុលាការ Old Bailey របស់ទីក្រុងឡុងដ៍ ចំពោះការចោទប្រកាន់ចំនួន៤ ពីបទរំលោភផ្លូវភេទ លើបុរស៣នាក់ឡើយ ។...