បរទេស៖ យោងតាមការស្ទាបស្ទងមួយដែលមានឈ្មោះថា Rasmussen poll ដែលបានបង្ហាញកាលពីថ្ងៃអង្គារ ម្សិលមិញនេះបាន រកឃើញថាពលរដ្ឋអាមេរិកតែ១១ ភាគរយប៉ុណ្ណោះដែលបានស្តីបន្ទោសលោក ប្រធានាធិបតីរុស្សីVladimir Putin ចំពោះបញ្ហាកើនឡើងតម្លៃខ្លាំង ហ្គាសនៅក្នុងប្រទេសអាមេរិកខណៈដែលគួរឲ្ យបន្ទោសខ្លាំងនោះគឺជាប្រធានាធិបតីអាមេរិកលោក Joe Biden ជំនួសមកវិញនោះទេ។ Rasmussen poll បានធ្វើការស្ទាបស្ទង់នេះកាលពីសប្តាហ៍មុនិងបាបង្ហាញទៀតថា ពលរដ្ឋអាមេរិកជាងពាក់កណ្តាលឬប្រមាណជា៥២ភាគរយ នៃអ្នកឆ្លើយតបបានបន្ទោសខ្លាំងៗទៅលើភាព កំសោយនៃនយោបាយរបស់លោកប្រធានាធីបតី...
ទោះបីជាយ៉ាងបានទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លឹបមិនតិចក៏ដោយប៉ុន្តែកីឡាករ Neymar និងប្រាក់កម្រៃរបស់កីឡាករអាចក្លាយទៅជាបញ្ហាមួយដ៏ធំសម្រាប់ក្លឹបនានា ដែលមានបំណងចង់បានរូបគាត់ទៅលេងជាមួយគ្នា។ នៅសប្តាហ៍នេះ PSG នៅតែបានបង្ហាញពីបំណង ចង់លក់កីឡាកររូបនេះនៅឡើយ ហើយសង្ឃឹមថានឹងធ្វើឲ្យបានឆាប់បំផុត នៅរដូវក្តៅនេះ ខណៈដែលកីឡាករក៏បានដឹងរួចទៅហើយថា ក្លឹបកំពុងមានផែនការចែកផ្លូវគ្នាបែបនេះ។ កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បាផ្ទេរមកចូលរួមជាមួយនឹង Parc des Princes ពីក្លឹប Barcelona ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាកាលពីឆ្នាំ២០១៨ ប៉ុន្តែក្រៅតែពីលីគកំពូលបារាំង...
អង់ការ៉ា៖ សភាតួកគីកាលពីថ្ងៃអង្គារ បានបន្តអាណត្តិដាក់ពង្រាយទ័ពនៅក្នុងប្រទេសលីប៊ីរយៈពេល ១៨ខែ ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការពង្រីកការដាក់ពង្រាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការគំរាមកំហែងនៅតែបន្តកើតចេញពីប្រទេសលីប៊ីសម្រាប់តំបន់ទាំងមូល រួមទាំងប្រទេសតួកគីផងដែរ។ លោកបានលើកឡើងថា “ប្រសិនបើការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ចាប់ផ្តើមម្តងទៀត ផលប្រយោជន៍របស់ប្រទេសទួរគីទាំងនៅក្នុងអាងមេឌីទែរ៉ាណេ និងនៅអាហ្វ្រិកខាងជើងនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ទាហានទួរគីនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងប្រឹក្សាផ្នែកយោធានៅក្នុងប្រទេស។ សំណើនេះត្រូវបានគាំទ្រដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច គណបក្សចលនាជាតិនិយម និងគណបក្សល្អ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបើកកិច្ចពិភាក្សាគ្នា មិនផ្លូវការមួយទៅហើយជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំ Antony ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំណើរទាំងឡាយនៅមិនទាន់ ត្រូវបានបញ្ជូនទៅក្លឹប Ajax ឡើយ។ ក្លឹបបិសាចក្រហម Man UTD បានខិតខំជុំរុញយ៉ាងខ្លាំង ធ្វើយ៉ាងណាអាចធ្វើការផ្ទេរកីឡាករ ប្រេស៊ីលឆ្នើម Antony...
កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។ ទំនាក់ទំនងការទូតរវាង វៀតណាម...
កីឡាករតួកគី Hakan Calhanoglu អតីតមិត្តរួមក្លឹប ជាមួយនឹងកីឡាករ Zlatan Ibrahimovic នៅថ្ងៃនេះបានធ្វើការរិះគន់ យ៉ាងចាស់ដៃចំពោះ Ibrahimovic។ Calhanoglu បានរិះគន់ចំៗបែបនេះថា៖ Ibrahimovic គឺជាមនុស្សដែលចូលចិត្តឲ្យគេ យកចិត្តទុកដាក់ឬជាមនុស្សដែលចូលចិត្តយកមុខចង់ឲ្យគេចាប់អារម្មណ៍ ទោះបីជាពេលគាត់មិនបានចូលរួមប្រកួតក្តី។ គាត់បន្តថា៖ Ibrahimovic មានវ័យ៤០ឆ្នាំទៅហើយ មិនមែន១៨ឆ្នាំទៀតឡើយ ។ ខ្ញុំនឹងមិនសំដែនអាកប្បកិរិយា...
ទីក្រុងឡុងដ៍៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បាននិយាយថា បុរស៣នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងភ្ជង់កាំភ្លើងប្លន់នាឡិកា ប្រណីតតម្លៃ ៧២,000ផោន របស់អតីតម្ចាស់ជើងឯកពិភពលោក អ្នកប្រដាល់ Amir Khan ពេលកំពុងដើរលេងជាមួយប្រពន្ធរបស់លោក ចាកចេញពីភោជនីយដ្ឋាន នៅតាមដងផ្លូវនៃភាគខាងកើតទីក្រុងឡុងដ៍ ។ អ្នកប្រដាល់វ័យ ៣៥ ឆ្នាំរូបនេះ និងប្រពន្ធរបស់លោកត្រូវបាន វាយប្រហារនៅខាងក្រៅ Sahara...
iPhone មានមកស្រាប់ នូវមុខងារសង្គ្រោះបន្ទាន់ ឬជាភាសាអង់គ្លេសហៅថា Emergency SOS ដោយអនុញ្ញាតឱ្យអ្នកប្រើអាចហៅទៅកាន់ ភ្ជាក់ងារសង្គ្រោះបន្ទាន់ ដូចជាឡានពេទ្យ ប៉ូលីស និងភ្នាក់ងារពន្លត់អគ្គីភ័យ បានភ្លាមៗ។ របៀបប្រើអ្នកគ្រាន់តែ៖ ចុចប៊ូតុង Power និងប៊ូតុងតម្លើង ឬបន្ថយសំឡេងឱ្យជាប់ វានឹងលោតចេញឱ្យអ្នកខលទៅកាន់ ភ្នាក់ងារសង្គ្រោះបន្ទាន់ទាំងនោះភ្លាម។ ឬអាចចុចលើប៊ូតុង Power ចំនួន៥ដង...
ក្លឹប Manchester United បានសម្រេចលើតម្លៃក្នុងដាក់លក់ ខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារ Eric Bailly ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅក្នុងថ្ងៃនេះ។ Martial ត្រូវបាន Man Utd កំណត់ដាក់លក់ក្នុងតម្លៃប្រមាណ ២៤,៥លានដុល្លារ ខណៈកាលទិញចូលកាលពីឆ្នាំ២០១៥...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា កោះតៃវ៉ាន់បានបញ្ជា យន្តហោះកាលពីថ្ងៃអង្គារដើម្បីព្រមានយន្តហោះចិនចំនួន២៩គ្រឿងដែលហោះឆ្លងចូលនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះទៅភាគខាងត្បូងនៃដែនកោះ និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងភាពតានតឹងចុងក្រោយបំផុត និងការលុកលុយដ៏ធំបំផុតចាប់តាំងពីចុងខែឧសភា។ កោះតៃវ៉ាន់ ដែលចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ឬលើសពីនេះពីបេសកកម្មម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសចិន នៅជិតកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ...