កីឡា

Antony សប្តាហ៍នេះបង្ហាញ ពីបំណងចង់ចូលរួម Man UTD ខ្លាំង

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបើកកិច្ចពិភាក្សាគ្នា មិនផ្លូវការមួយទៅហើយជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំ Antony ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំណើរទាំងឡាយនៅមិនទាន់ ត្រូវបានបញ្ជូនទៅក្លឹប Ajax ឡើយ។

ក្លឹបបិសាចក្រហម Man UTD បានខិតខំជុំរុញយ៉ាងខ្លាំង ធ្វើយ៉ាងណាអាចធ្វើការផ្ទេរកីឡាករ ប្រេស៊ីលឆ្នើម Antony រូបនេះមកចូលរួមក្លឹបឲ្យបានហើយជាដំណឹងល្អ នៅសប្តាហ៍នេះកីឡាករផ្ទាល់ ក៏បានបង្ហើបអំពីបំណងចង់មកធ្វើការនៅទីនេះ ជាមួយនឹងគ្រូបង្វឹកលោក Erik ten Hag ដែលធ្លាប់ធ្វើការជាមួយគ្នា កាលពីពេលនៅ Ajax ផងដែរ។

Antony នឹងក្លាយទៅជាកីឡាករសំខាន់ ប្រសិនបើសម្រេចចិត្តផ្ទេរមកទីនេះ ពីព្រោះថាក្នុងពេលកំពុងខ្វះខាត កីឡាករខ្សែប្រយុទ្ធផងនោះក្លឹបទើបតែបានបាត់បង់វត្តមាន កីឡាករសំខាន់ៗមួយចំនួន រួចទៅហើយដូចជា Edinson Cavani និង Jesse Lingard ខណៈដែល  Mason Greenwood ក៏មិនទាន់អាចលេងវិញ បាននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top