អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា បន្ទាប់ពីដំណើរការអស់រយៈពេល ជាង ៤៤ ឆ្នាំនៃការធ្វើដំណើរឆ្ងាយពីផែនដីជាងវត្ថុដែលបង្កើតឡើងដោយមនុស្សពីមុនមក យានអវកាស Voyager កំពុងឈានចូលដំណាក់កាលចុងក្រោយរបស់ពួកគេ។ យាន Voyagers ទាំង២ត្រូវបានបាញ់បង្ហោះពី Cape Canaveral កាលឆ្នាំ ១៩៧៧ ដោយយាន Voyager 2 ពិតជាបានហោះដំបូងគេ ដោយទាញយកអត្ថប្រយោជន៍ពីការតម្រឹមដ៏កម្រ (ម្តងរៀងរាល់...
5G ជាបច្ចេកវិទ្យាទំនាក់ទំនងថ្មី មានល្បឿនលឿនជាង 4G កំពុងប្រើសព្វថ្ងៃ ១០០ ដង ហើយជាមួយល្បឿនប៉ុននេះ វេជ្ជបណ្ឌិតអាចវះកាត់ពីចម្ងាយ វត្តមាននៃទីក្រុងឆ្លាតវៃ និងភាពអស្ចារ្យជាច្រើនទៀតនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងភាពអស្ចារ្យនេះ ភាពភ័យខ្លាចនៃផលប៉ះពាល់របស់វាក៏កើតឡើងផងដែរ។ ដូចដែលបានលើកឡើងមកខាងលើ ល្បឿនដ៏លឿនមួយនេះ មិនត្រឹមតែធ្វើឲ្យយើងអាចប្រើអ៊ីនធឺណិតបានស្រួលចិត្តនោះទេ វាក៏កាត់បន្ថយរយៈពេលឆ្លើយតប (Respond time) ឲ្យនៅទាបបំផុតត្រឹម 1ms។ ល្បឿនឆ្លើយតបកាន់តែលឿន...
ប្រាសាទខ្នារសែនកែវ ជាប្រាសាទដ៏ចំណាស់មួយកន្លែងដែលលាក់ ខ្លួននៅក្នុងព្រៃដែលស្ថិតនៅ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ៦០គីឡូពីទីរួមខេត្ត។ រចនាសម្ព័ន្ធប្រាសាទនេះ មានលក្ខណៈធំនឹកស្មានមិនដល់ និងមានក្បាច់រចនាគួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ ប៉ុន្តែគួរឲ្យស្ដាយប្រាសាទខ្នារសែនកែវ បានរងការបាក់បែកយ៉ាងខ្លាំង និងមានមនុស្សខ្មែរតិចតួចណាស់ដែលបានស្គាល់លើកលែងតែប្រជាជនម្ចាស់ស្រុក និងអ្នកស្រាវជ្រាវប៉ុណ្ណោះដែលស្គាល់ច្បាស់។ តាមការសន្និដ្ឋានពីលោក លឿង សុវណ្ណ ជាមគ្គុទេស ប្រាសាទនេះទំនងជាស្ថិតនៅក្នុងរចនាបថបាពួន ដែលគិតចាប់ពី...
The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Ajax កីឡាករ Atony នឹងកាន់តែខិតជិត ដល់ការផ្ទេរមកចូលរួម Old Trafford ជាមួយនឹងគ្រូបង្វឹកចាស់លោក Ten Hagហើយនាពេលខាងមុខនេះ។ បិសាចក្រហម Man UTD បានត្រៀមខ្លួនបានយ៉ាងល្អក្នុងការចុះកិច្ចព្រម ព្រៀងជាមួយនឹងកីឡាករចំណូលថ្មី ជាលើកដំបូងនៅរដូវក្តៅ នេះដោយក្នុងនោះ Antony គឺជាគោលដៅសំខាន់ជាងគេបំផុត។...
បរទេស៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ប្រទេសអូទ្រីស បានប្រកាសអះអាងអំពីចំនួនយោធា របស់ខ្លួនមួយក្រុមតូចពិតមែន ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសនេះត្រូវបានធ្វើឡើងតែ៣ថ្ងៃ ប៉ុណ្ណោះក្រោយពេលដែលរុស្សីបានធ្វើការដាក់ទោសធ្ងន់ធ្ងរ ចំពោះទាហានបរទេសដែល រដ្ឋាភិបាលបានហៅថាជាទាហាន ស៊ីឈ្នួលដែលវាគឺខុសប្រាសចាក ពីច្បាប់អន្តរជាតិមិន អាចលើកលែងបាន។ រុស្សីក៏បានបង្ហាញអំពីបញ្ជីចំនួននៃទាហានស៊ីឈ្នួលសរុប ដែលអាចមានចំនួនយ៉ាងហោចណាស់៧០០០នាក់ កំពុងមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះ ហើយក្នុងនោះក៏មានជនជាតិអូទ្រីសចំនួន៥នាក់ ផងដែរដោយ២នាក់ ត្រូវបានសម្លាប់ម្នាក់បានចាកចេញ និង២នាក់ ទៀតកំពុងបន្តវត្តមាននៅអ៊ុយក្រែននៅឡើយ៕...
អតីតកីឡាករឆ្នើមអ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលីនិងក្លឹប Juventus លោក Buffon នៅថ្ងៃនេះបានធ្វើការលើកឡើងដោយសង្ឃឹមទុកថាកីឡាករអាហ្សង់ទីន Di Maria នឹងអាចផ្ទេរមក ចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលី ជាមិនខាននៅរដូវក្តៅនេះ។ លោក Buffon ក៏ធ្លាប់ជាអ្នកធ្វើការជាមួយគ្នានឹង Di Maira ដែរកាលពីគ្រាលេងនៅក្លឹបបារាំង PSG ហើយបានលើកឡើងថាវត្តមានរបស់គាត់នៅអ៊ីតាលី ហាក់ដូចជាមានវត្តមានរបស់លោក Diego Maradona សាជាថ្មីនៅលីគកំពូល...
លោក Ryan Giggs នៅថ្ងៃនេះបានធ្វើការប្រកាសមួយទាំងគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិ វេលហើយនៅមុន ពេលដែលព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនៅប្រទេសកាតា នឹងឈានចូលមកដល់។ ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលអតីតកីឡាករ ឆ្នើមរបស់បិសាចក្រហម Man UTD និងជម្រើសជាតិវេលរូបនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកាត់ ទោសពាក់ព័ន្ធទៅនឹងករណីរំលោភបំពានមួយ។ បុរសរូបនេះបានទទួលយកតំណែងជាគ្រូបង្វឹក វេលកាលពីឆ្នាំ២០១៨ ប៉ុន្តែបានផ្អាករហូតដល់ឆ្នាំ២០២០ ដើម្បីប្រឈមមុខទៅនឹងការកាត់ទោស អំពីករណីរំលោភបំពាននិង ប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រី របស់ខ្លួននាពេលកន្លងមក៕...
អាមេរិក ៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា លោក Elon Musk បាននិយាយទៅកាន់បុគ្គលិកបណ្តាញសង្គមយក្ស Twitter ជាលើកដំបូង ហើយបានរៀបរាប់ពីព័ត៌មានលម្អិតថ្មីនៃចក្ខុវិស័យរបស់លោកសម្រាប់ក្រុមហ៊ុន រួមទាំងផែនការធ្វើឲ្យបុគ្គលិកមួយចំនួនធ្វើការពីផ្ទះផងដែរ។ មហាសេដ្ឋីបានប្រាប់បុគ្គលិក Twitter ថា ទោះបីជាពីមុនបានប្រាប់បុគ្គលិក Tesla ឲ្យចាកចេញពីក្រុមហ៊ុន ប្រសិនបើពួកគេមិនចង់ចំណាយពេល ៤០ ម៉ោងក្នុងមួយសប្តាហ៍នៅក្នុងការិយាល័យក៏ដោយ លោកសុខចិត្តធ្វើការលើកលែងខ្លះ។ លោកបាននិយាយថា ការលម្អៀងខ្លាំងចំពោះការធ្វើការផ្ទាល់ខ្លួន...
ភ្នំពេញ៖កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ។ កម្មវិធីនេះត្រូវបានបែងចែកជា ២...
កាន់តែមានឱជារស… កាន់តែស្រទន់… នោះគឺ “កាហ្វេណាយត្រូ ខូលព្រូ” (Nitro Cold Brew) ដែលធានាផ្ដល់ជូនអតិថិជននូវបទពិសោធន៍នៃការពិសាកាហ្វេដ៏ថ្មី និងមិនអាចបំភ្លេចបាន។ Nitro Cold Brew បានឆ្លងកាត់ដំណើរការឆុងបែបត្រជាក់ជាមួយ ណាយត្រូជែន (Nitrogen) រហូតដល់ 24ម៉ោង ដែលធានាផ្តល់ជូននូវរសជាតិកាហ្វេកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន និងផ្អែមជាងមុន ដោយពុំតម្រូវការឲ្យមានការបន្ថែមសាជាតិផ្អែមនានានោះឡើយ។ កាហ្វេនេះសាកសមបំផុតសម្រាប់អ្នកចូលនិយមពិសាកាហ្វេខ្មៅ ...