កីឡា

Giggs ស្ងាត់ៗប្រកាសលាលែងពីតំណែងមុន ការប្រកួតពានពិភពលោកមកដល់

លោក Ryan Giggs នៅថ្ងៃនេះបានធ្វើការប្រកាសមួយទាំងគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិ វេលហើយនៅមុន ពេលដែលព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនៅប្រទេសកាតា នឹងឈានចូលមកដល់។

ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលអតីតកីឡាករ ឆ្នើមរបស់បិសាចក្រហម Man UTD និងជម្រើសជាតិវេលរូបនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកាត់ ទោសពាក់ព័ន្ធទៅនឹងករណីរំលោភបំពានមួយ។

បុរសរូបនេះបានទទួលយកតំណែងជាគ្រូបង្វឹក វេលកាលពីឆ្នាំ២០១៨ ប៉ុន្តែបានផ្អាករហូតដល់ឆ្នាំ២០២០ ដើម្បីប្រឈមមុខទៅនឹងការកាត់ទោស អំពីករណីរំលោភបំពាននិង ប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រី របស់ខ្លួននាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top