ភ្នំពេញ៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើ់យថា អ្នកនាង ហ្វី យ៉ាតា គឺជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រីមួយចំនួនទៀត ដែលទស្សនិកជន និយមតាមដានរឿងជីវិតឯកជន ជាពិសេសគឺរឿងជីវិតស្នេហារបស់នាងតែម្ដង ។ ជាការពិតណាស់ អ្នកមេម៉ាយហាយសូ ហ្វី យ៉ាតា ត្រូវបានគេដឹងថា ជាតារាស្រីស្រស់សោភាដែលតែងតែប្ដូមុខគូស្នេហ៍ជាច្រើន ហើយចាប់តាំងពីពេលដែលនាងប្រកាសចែកផ្លូវជាមួយលោក ហេង ពិទូ ជាលើកទីពីរមក ឃើញថានាងបានរកឃើញអ្នកស្អំបេះដូងយ៉ាងឆាប់រហ័ស...
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺPlaygame។ នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះ ក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់ កីឡាអេឡិចត្រូនិក និងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នា នៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញ ដំបូងគេបង្អស់របស់កម្ពុជា។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឈ្នះពានរង្វាន់មួយនេះ។ វាបានបង្ហាញពីសក្ខីភាព ក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកា សម្រាប់សហគមន៍ហ្គេមអនឡាញ ដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញ នូវរាល់តម្រូវការជាមួយផលិតផល ដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។ សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិកនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធីរួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញ ដែលកំពុងរីកចម្រើននៅកម្ពុជា។ Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើម ដែលបានដាក់ដំណើរការ កាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយក និងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយ ដែលមិនសូវទទួលបានការ យកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗ ដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។ Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់ នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យ ផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យ ពីគម្រោង Playgame Unlimited។ វេទិកា Playgame បម្រើតម្រូវការជារួម ដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ ដោយមិនគិតពីប្រភេទស៊ីមកាត ដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទង នឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញ ពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណ សម្រាប់លេងហ្គេមPlaycoins និងការចុះឈ្មោះចូលរួម ការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។ ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយម ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile...
ដោយមិនចាំបាច់អញ្ជើញមកសាខា របស់ក្រុមហ៊ុនយើងខ្ញុំនោះទេ។ លោកអ្នកអាចជ្រើសរើស វិធីបង់ប្រាក់ណាមួយ ក៏បានក្នងចំណោមវិធីងាយៗ ទាំងបីខាងក្រោមនេះ៖ វិធីទី១: សូមចូលគេហទំព័រ Ezecom៖ https://ezecom.com.kh/ ឬទាញយកកម្មវិធីទូរស័ព្ទ Ezecom App:➡️ iOS: https://sl.ezecom.com.kh/ios➡️ Android: https://sl.ezecom.com.kh/android វិធីទី២: តាមរយៈដៃគូទូទាត់ដូចជា Wing, J Trust,...
វ៉ាស៊ីនតោន ៖ ការសិក្សា របស់សាកលវិទ្យាល័យញូវយ៉ក បានរកឃើញថា ជីវិតរាប់រយនាក់ អាចនឹងត្រូវបានជួយសង្គ្រោះ ប្រសិនបើការហាមឃាត់ អាវុធវាយប្រហាររបស់សហព័ន្ធ បានធ្វើឡើងក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ នៅក្នុងសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី The Conversation កាលពីថ្ងៃពុធ បានរាយការណ៍ពីការសិក្សា ដែលបានវាយតម្លៃពីឥទ្ធិពល នៃការហាមឃាត់សហព័ន្ធរយៈពេល ១០ឆ្នាំលើអាវុធ វាយប្រហារលើការបាញ់ប្រហារ ទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក។...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញនូវប្រភេទមីស៊ីល ប្រឆាំងនឹងរថពាសដែក ជំនាន់ទី៦ ។ ប្រព័ន្ធការពារជាតិ Rafael Advanced Defence Systems បានឲ្យដឹងថា វាគឺជាប្រភេទមីស៊ីល ដែលអាចបាញ់បានរយៈចម្ងាយ ឆ្ងាយប្រភេទថ្មី នៃប្រភេទ...
គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹត្យពីរ ដាច់ដោយឡែកពីគ្នា ដែលដាក់ទណ្ឌកម្ម លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមន្ត្រីរុស្ស៊ីជាង ២០០នាក់។ ការរឹតបន្តឹងដែលផ្តោតលើលោកពូទីន បានហាមឃាត់លោក ពីប្រតិបត្តិការពាណិជ្ជកម្ម...
បរទេស ៖ តុលាការអាមេរិក កាលពីថ្ងៃចន្ទ បានចេញដីការឹបអូស យន្តហោះប្រណីតចំនួន២គ្រឿង ដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌អាមេរិក គឺ ចំណាត់ការនេះគឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មីៗ ដែលចេញប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការស្រាវជ្រាវពាក់ព័ន្ធ នឹងមនុស្សពេញវ័យ ៤៩១,៣៦៧ នៅសហរដ្ឋអាមេរិក ដែលមានអាយុប្រហែល ៦២ ឆ្នាំបានរាយការណ៍ពីភាពញឹកញាប់ ដោយពួកគេទទួលទានត្រីចៀន ត្រីមិនចៀន និងត្រីធូណាកាលពីឆ្នាំមុន ក៏ដូចជាទំហំចំណែកផងដែរ។ យោងតាមការសិក្សាមួយបានឲ្យដឹងថា ការទទួលទានត្រី២ចំណែក ក្នុងមួយសប្តាហ៍ត្រូវបានផ្សារភ្ជាប់ ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកស្បែក។ NHS ណែនាំត្រី២ចំណែក ក្នុងមួយសប្តាហ៍សម្រាប់របបអាហារ មានតុល្យភាព...
បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំ សុខភាពខ្លួនឯងដែរ។ អ្នកត្រូវតែសង្កេតដឹងឲ្យបាន នៅពេលមានអ្វីកើតឡើង ខុសធម្មតាចំពោះរូបរាងកាយខ្លួនឯង។ ជាពិសេសបើមានអាការៈ ដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្តទុកដាក់ទៅទៀត។ ១.ឈឺពោះរដូវធ្លាក់ច្រើនអាចមកពីភ្នាសស្បូនដុះខុសទីកន្លែង អ្នកត្រូវសង្កេតមើលថា ការឈឺពោះនោះកាន់ តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់។ វាអាចបណ្តាលមកពីភ្នាសស្បូនដែលតាមធម្មជាមាននៅក្នុងស្បូន បែរជាទៅកើតនៅខាងក្រៅស្បូនទៅវិញ ទើបបណ្តាលឲ្យឈឺពោះខ្លាំង។ បើឈឺខ្លាំងហើយមិនបានព្យាបាលទេ អាចនឹងធ្វើឲ្យរាំងស្ទះដល់ការមានកូន។ សម្រាប់ការឈឺចាប់ប្រចាំខែ នោះអាព្យាបាលបានដោយ លេបថ្នាំបំបាត់ការឈឺចាប់ ឬទៅជួបនឹងគ្រូពេទ្យ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា អង្គការ NASA បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងប្រមូលផ្តុំ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដើម្បីពិនិត្យមើល អំពី“បាតុភូតពីលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ” ដែលជាទូទៅគែហៅថា UFOs នៅក្នុងសញ្ញាចុងក្រោយបង្អស់ នៃភាពធ្ងន់ធ្ងរដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងយកបញ្ហានេះគិតថា វាជារឿងសំខាន់ ។...