ភ្នំពេញ៖ ព្រឹតិ្តការណ៍ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១-២២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានឆ្លងផុតវគ្គជម្រុះ ហើយបន្ទាប់ពីក្រុមនេះ ប្រកួតស្មើជាមួយលទ្ធផល ១ទល់១ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្តក្រោមការរៀបចំ ដោយមន្ទីរអប់រំកាយ និងកីឡាខេត្ត ។ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ស្មើជាមួយក្រុមបាល់ទាត់ សមាគមខេត្តកណ្តាល លទ្ធផល ១ទល់១ សម្រាប់ពូល...
ក្លឹប Liverpool បានបដិសេធ សំណើ៣០លានផោន របស់ Bayern Munich ក្នុងការតាមទិញ ខ្សែបម្រើប្រយុទ្ធ Sadio Mane។ នេះគឺជាលើកទីពីរ ហើយដែល Bayern ដាក់សំណើ បន្ទាប់សំណើលើកទីមួយ២៥លានផោន ត្រូវហង្សក្រហមច្រានចោល ។ Liverpool ចង់បានតម្លៃខ្លួនរបស់ Mane ដល់ទៅ៤២,៨លានផោន...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករខ្សែប្រយុទ្ធជើងចាស់ Luis Suarez ដែលទើបតែបានប្រកាស ចាកចេញពីក្លឹប AT Madrid ទៅហើយនោះ គឺកំពុងតែងាកទៅមកធ្វើការពិចារណា ក្នុងការផ្ទេរទៅលេងនៅ River Plate វិញនៅនាទីចុងក្រោយនេះ។ ក្លឹបនៅលីគកំពូល អាហ្សង់ទីន River Plate បានធ្វើការអះអាងថា...
The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំពុងដាក់សំណើ ស្នើសុំពិនិត្យលទ្ធភាព ក្នុងការចរចាជាមួយនឹងក្លឹបអ៊ីតាលី Inter Milan ដើម្បីនាំយកកីឡាករខ្សែការពារ សញ្ជាតិអ៊ីតាលី Alessandro Bastoni មករួមក្លឹបនារដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តី ក្លឹបមាន់ខ្នាយមាស Spurs ក៏កំពុងបង្ហាញចំណាប់...
អង់ការ៉ា៖ តួកគីបានធ្វើមាតុភូមិនិវត្តន៍ ជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន ១៨២៥៦ នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេ ចាប់តាំងពីជើងហោះហើរទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ត្រូវបានដំណើរការឡើងវិញ នៅថ្ងៃទី២៧ខែមករា។ ក្រសួងមហាផ្ទៃតួកគី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ចំនួនសរុបនៃជនចំណាកស្រុក ខុសច្បាប់ ដែលត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេចាប់ តាំងពីដើមឆ្នាំនេះ បានកើនឡើងដល់ ៣៤១១២នាក់។ ជនបរទេសសរុបចំនួន ២៤,៣៤៤នាក់ នៃ...
បរទេស ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេស អ៊ីស្រាអែល បានរិះគន់ប្រទេសអ៊ីស្រាអែល ចំពោះការបដិសេធមិន ផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ដោយនិយាយថា ពួកគេត្រូវការ ដើម្បីការពារកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក...
ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាសពីការ ចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំងនៃរដ្ឋមួយផ្សេងទៀត” ។ ឯកសារនេះត្រូវបានចុះហត្ថលេខា...
គ្មានអ្វីគួរឲ្យសង្ស័យនោះទេថា ត្រីធូណា និងត្រីសាម៉ុន គឺជាអាហារបែបទំនើប និងមានសារជាតិល្អបំផុត សម្រាប់រាងកាយមនុស្ស ។ សាច់ត្រីទាំងពីរប្រភេទនេះ មិនត្រឹមតែជាប្រភពអាហារ ដ៏អស្ចារ្យនៃជាតិខ្លាញ់ល្អ គ្មានប្រភេទខ្លាញ់អាក្រក់ ព្រមទាំងជាប្រភពនៃវីតាមីន B ប៉ុណ្ណោះទេ ពួកវាថែមទាំងមានរសជាតិឆ្ងាញ់ ហើយអាចត្រូវបានផលិត ជាម្ហូបរាប់សិបមុខទៀតផង។ អ្វីដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភ និងអ្នកវិទ្យាសាស្ត្រពិតជារំភើបចំពោះត្រីធូណា និងត្រីសាម៉ុនគឺអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលពួកគេមាន។...
ស្ថានីយ៍វិទ្យុមួយរបស់រុស្សី ត្រូវបានក្រុមហែគឃ័រ ជ្រៀតចូលដោយគេសន្និដ្ឋានបានថា ជាសកម្មភាពប្រឆាំង នឹងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់ពីជ្រៀតចូលបានសម្រេច ទៅលើប្រព័ន្ធផ្សាយរបស់សា្ថនីយ៍វិទ្យុរុស្សី ដែលមានឈ្មោះថា Kommersant FM ក្រុមហែគឃ័រ បានធ្វើសកម្មភាពភ្លាមៗ ដោយចាក់ភ្លេងជាតិ របស់ប្រទេសអ៊ុយក្រែន និងបទចម្រៀងប្រឆាំងនឹងសង្គ្រាម។ មិនបង្អង់យូរ ក្រុមការងារបច្ចេកទេស របស់វិទ្យុរុស្សីមួយនេះ បានធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីកាត់ផ្តាច់សម្លេងផ្សាយតាមរលកធាតុអាកាស ជាបណ្តោះអាសន្នផងដែរ។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបម្ចាស់ពានរង្វាន់ Champions Leagueក្លឹបយក្សអេស្បាញReal Madrid កំពុងតែព្យាយាមដើម្បីចរចា ក្នុងការបន្ថែមកុងត្រា ជាមួយនឹងកីឡាករឆ្នើម Asensioបើមិនដូច្នេះទេកីឡាកររូបនេះនឹងអាច ចាកចេញនៅក្នុងឆ្នាំ២០២៣ ខាងមុខ ដោយមិនមានតម្លៃខ្លួនឡើយ។ Marco Asensio នៅសប្តាហ៍នេះបានចេញ មកធ្វើការបញ្ឆេះព័ត៌មាន ចចាមអារ៉ាមនេះបន្ថែមទៀត តាមរយៈការលើកឡើងថាលទ្ធភាព នៃការផ្ទេរទៅក្លឹបផ្សេងពិតជា អាចទៅរួចនៅក្រោយកុងត្រា...