កីឡា

Man UTD សាកសួរកីឡាករ ខ្សែការពារម្នាក់ របស់ Inter Milan

The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំពុងដាក់សំណើ ស្នើសុំពិនិត្យលទ្ធភាព ក្នុងការចរចាជាមួយនឹងក្លឹបអ៊ីតាលី Inter Milan ដើម្បីនាំយកកីឡាករខ្សែការពារ សញ្ជាតិអ៊ីតាលី Alessandro Bastoni មករួមក្លឹបនារដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក្តី ក្លឹបមាន់ខ្នាយមាស Spurs ក៏កំពុងបង្ហាញចំណាប់ អារម្មណ៍ខ្លាំងជាមួយ នឹ​ងកីឡាករវ័យ២៣ឆ្នាំរូបនេះខ្លាំងផងដែរ ហើយក៏កំពុងមានអទិភាពខ្លាំងជាង Man UTD ផងដែរដោយសារ​​​​​​​​​​​តែគ្រូបង្វឹកលោក Antonio Conte ដែលធ្លាប់បង្វឹកនៅ Inter Milan នោះគឺនៅតែរក្សាទំនាក់ទំនងល្អ ជាមួយនឹងកីឡាកររូបនេះនៅឡើយ ។

ម្យ៉ាងទៀតសម្រាប់ Spurs និង Man UTD វិញនារដូវកាលក្រោយ Spurs គឺមានកៅអីទៅលេងនៅ Champions League រួចទៅហើយខណៈដែល Inter Milan នឹងមិនឲ្យកីឡាកររូបនេះ ចាកចេញក្នុងតម្លៃប្រមាណជា ៥០លានផោននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top