ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងពូកែក្រម៉ាច់ក្រម៉ើម ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយឡើងវិញ ហើយសម្រស់និងការតែងខ្លួន ក៏កាន់តែទាក់ទាញប្លែកខុសពីមុន ។ ហើយជាងនេះទៅទៀតនោះ បើក្រឡេកមើលចំណងស្នេហ៍ជាមួយបុរសសង្ហាជាគ្រូកីឡាមាឌមាំរូបនោះ ក៏កាន់តែមានក្តីសុខខ្លាំងផងដែរ ។ ស្របពេលអតីតស្វាមីជាជនបរទេសនោះមានដៃគូ ថ្មីទៅហើយក្តី តែមកដល់ពេលនេះ ទូច ស្រីលក្ខណ៍ នៅតែស្ពាយងារជាអ្នកមេម៉ាយកូនមួយដដែលបើទោះគេដឹងថាសព្វថ្ងៃ ទូច ស្រីលក្ខណ៍ ក៏មានគូគាប់ទ្រនាប់ចិត្តដែរគ្រាន់តែនាងមិនទាន់សម្រេចចិត្តថារៀបការឬបែបណានៅឡើយទេ...
ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យកាលពីថ្ងៃទី ០៥ កន្លងទៅតារាសម្តែងសម្បុរស្រអែម ម៉េច ម៉ារីកា មិនមានបំណងរៀបការទៀតឡើយពោលគឺ នាង និងអនាគតស្វាមីគ្រោងនឹងដឹកដៃគ្នាទៅរៀបការនៅសហរដ្ឋអាមេរិកតែម្តង ។ ដោយសារតែពិធីភ្ជាប់ពាក្យធ្វើឡើងបន្ទាន់ទើប ម៉េច ម៉ារីកា រៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនជាលក្ខណៈសាមញ្ញដោយ អញ្ជើញភ្ញៀវចូលរួមជប់លៀង ត្រឹមតែ ១០តុប៉ុណ្ណោះ ប៉ុន្តែយ៉ាងណានាងមានអារម្មណ៍រីករាយព្រោះជាថ្ងៃពិសេសដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន ។ ជាមួយគ្នានេះដែរ គេក៏ដឹងថា គូដណ្តឺងរបស់...
ភ្នំពេញ៖ ច្រើនឆ្នាំហើយដែលអតីតតារាសម្តែងរូបស្រស់ សូ លីហ្សា បានបញ្ចប់អាជីពសិល្បៈហើយពេលនេះនាងកំពុងរស់នៅយ៉ាងមានក្តីសុខនឹងទើបសម្រាលកូនទីពីរកាលពីពេលថ្មីៗនេះ ។ ជាការពិតណាស់ អតីតតារាសម្តែងរូបរាងខ្ពស់ស្រឡះ សូ លីហ្សា នៅក្នុងពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ក្រោមការថ្នាក់ថ្នមមើលថែពីសំណាក់ស្វាមី ដែលត្រូវបានគេដឹងថាមានការងារជាមន្ត្រីរាជការមួយរូប ។ យ៉ាងណាមិញក្រៅពីទទួលបានការស្រឡាញ់និងយល់ចិត្តពីសំណាក់ស្វាមីនិងក្រុមគ្រួសារសាច់ថ្លៃហើយនាងតែងទទួលបានកាដូជាគ្រឿងអលង្ការពេជ្រដ៏មានតម្លៃជាច្រើនពីសំណាក់ស្វាមីដែលធ្វើឱ្យមិត្តរួមអាជីព សរសើរពីវាសនារបស់នាង។ ជាមួយគ្នានេះដែរ ត្បិតតែពេលនេះ សូ លីហ្សា ទើបនឹងសម្រាលកូនទីពីរ ក៏ពិតមែន...
វៀតណាម៖ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដែលជាអតីតម្ចាស់មេដាយប្រាក់ SEA GAMES ២០១៩ ដោយលទ្ធផល ៣សិតទល់១សិត នៅក្នុងការប្រកួតជម្រុះក្នុងពូល B នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នៃព្រឹត្តិការណ៍កីឡាSEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងប្រកួតនេះ ក្រុមកម្ពុជាធ្វើសម្រេចក្នុងលទ្ធផលពិន្ទុ នៅសិតទី១...
នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល ៧០ ព្រះវស្សា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន Ezecom ទាំងអស់សូមព្រះរាជានុញ្ញាត្តិ ថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជិវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ...
ភ្នំពេញ៖នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សាប្រព្រឹត្តឡើងនៅទីលានប៉េតង់វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយមានក្រុមកីឡាករវ័យចាស់ និងយុវជនចូលរួមចំនួន៣២ក្រុមមកពីបណ្តាខេត្តជិតរាជធានីភ្នំពេញដែលជាគំនិតផ្តួចផ្តើមរបស់លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ។ ក្នុងឧកាស ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុម សុជាតិ...
The ESPN នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអង់គ្លេស Declan Rice បានប្រកាសបដិសេធជាមួយនឹងក្លឹបញញួរធំ West Ham ដើម្បីអាចបន្តកុងត្រាថ្មីមានរយៈពេលវែងសង្ឃឹមថា នឹងអាចពិចារណាក្លឹបថ្មីនាពេលណាមួយខាងមុខ។ ប្រភពដដែលបានបន្តទៀតថាក្លឹប West Ham ទោះបីជាយ៉ាងណាក្តីនោតែសង្ឃឹមថា នឹងអាចចរចាជាមួយនឹងកីឡាករ Rice នៅក្នុងរដូវក្តៅនេះដដែល ទោះបីជាកីឡាករខ្សែបម្រើការពាររូបនេះ បានបដិសេធសំណើររបស់ក្លឹប ជាច្រើនដងមកហើយក្តី។ គួរឲ្យដឹងដែរថាកុងត្រាថ្មី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដែលជាការហៅទូរស័ព្ទលើកដំបូងរវាង អ្នកទាំង២ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។ លោក John Kirby លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ...
ភ្នំពេញ៖នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទកីឡាបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ទៀតហើយ ។ នេះជាការចេញដំណើរលើកនេះមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទរួមមាន កីឡាតេក្វាន់ដូ WT កីឡាចំបាប់ កីឡាវាយសី កីឡាបាញ់កាំភ្លើង...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹករបស់ ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា គាត់មិនសូវមានក្តីបារម្ភខ្លាំងឡើយ ចំពោះចំនួននៃ ពានរង្វាន់ដែលគាត់អាចទទួលបាន នៅក្នុងអាជីពបើមិនដូច្នេះគាត់គួរតែជ្រើសយក ការងារជាគ្រូបង្វឹករបស់ក្លឹប Bayern Munich បាត់ទៅហើយ។ គ្រូបង្វឹករូបនេះមកដល់ពេលនេះនៅតែមាន ឱកាសក្នុងការចាប់យកពានរង្វាន់ FA Cup...