កីឡា

Klopp៖ខ្ញុំអាចលើកពានរង្វាន់ ច្រើនជាងនេះទៀត បើខ្ញុំចូលរួមជាមួយនឹង Bayern Munich

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹករបស់ ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា គាត់មិនសូវមានក្តីបារម្ភខ្លាំងឡើយ ចំពោះចំនួននៃ ពានរង្វាន់ដែលគាត់អាចទទួលបាន នៅក្នុងអាជីពបើមិនដូច្នេះគាត់គួរតែជ្រើសយក ការងារជាគ្រូបង្វឹករបស់ក្លឹប Bayern Munich បាត់ទៅហើយ។

គ្រូបង្វឹករូបនេះមកដល់ពេលនេះនៅតែមាន ឱកាសក្នុងការចាប់យកពានរង្វាន់ FA Cup ការប្រកួតផ្តាច់ព្រ័ត្រនៅឡើយចំពោះការប្រកួតនៅជើងទី២ប៉ះនឹងក្រុមតោខៀវ Chelsea នៅថ្ងៃសៅរ៍នេះ ប៉ុន្តែលោកហាក់ ដូចជាមិនសូវផ្តោតសំខាន់នោះទេ។ បច្ចុប្បន្នឱកាសក្នុងការលើកពានរង្វាន់ ៤ក្នុងមួយរដូវកាលនៅតែអាចកើតឡើង។

គួរឲ្យដឹងដែរថាមកដល់ពេលនេះគ្រូបង្វឹកឆ្នើម ជនជាតិអាល្លឺម៉ង់រូបនេះអាចលើកពានរង្វាន់ ចំនួន១១មកហើយទាំងពេលនៅដឹកនាំក្រុម Borussia Dortmund និងក្លឹបហង្សក្រហម Liverpoolគិតបូកបញ្ចូលទាំងពានរង្វាន់ Carabao Cup ដែលលើកកាលពីដើមរដូវកាលនោះមកផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top