កីឡា

CR7 សរសើរនិងជូនពរ Ten Hag ពេលមកដល់ Old Trafford

The Goal នៅថ្ងៃនេះបានចេញផ្សាយថា បុរសជនជាតិហូឡង់លោក Erik Ten Hag ដែលត្រៀមខ្លួននឹងធ្វើដំណើរ មកកាន់ទឹកដី Old Trafford នោះកំពុងទទួលបានការលើកសរសើរ ជាខ្លាំងពីសំណាក់បុគ្គលល្បីៗ ជាច្រើនរួមទាំងកីឡាករ
ខ្សែប្រយុទ្ធជើងចាស់ CR7 ផងដែរ។

ទើបតែអាចជួយ Ajax លើកបានរង្វាន់កំពូល របស់ហូឡង់៣រដូវកាលជាប់គ្នា មកហើយនោះលោក Ten Hag នឹងត្រូវមក
ទទួលតំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ពីរដូវកាលក្រោយនេះតទៅ។

CR7 បាននិយាយថា អ្វីដែលខ្ញុំដឹងនៅពេលនេះ គឺគាត់បំពេញការងារបានយ៉ាងល្អជាមួយនឹង Ajax ហើយវាគឺជាអ្វីដែលអ្នកគាំទ្រ Man UTD ចង់បានដូចគ្នា។ដូចនេះពួកយើងត្រូវផ្តល់ពេលវេលាឲ្យគាត់ ធ្វើតាមអ្វីដែលគាត់បានរៀបចំចាត់ចែង។ ខ្ញុំមានតែពាក្យជូនពរគាត់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top