កីឡា

Fabregas ប្រកាសចាកចេញពី Monaco ហើយក្រោយនិយាយថា ជាឆ្នាំដ៏អាក្រក់បំផុតរបស់គាត់

កីឡាករខ្សែបម្រើអេស្បាញ Cesc Fabregas បានបង្ហាញខ្លួននៅរដូវកាល ២០២១-២០២២កន្លងទៅនេះជាមួនឹង អត្រាដ៏អាក្រក់បំផុតមួយ ដោយសារតែ របួសញាំញីហើយជាលទ្ធផលគាត់អាចលេង បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ពេញមួយរដូវកាល។

អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal រូបនេះនៅថ្ងៃនេះ បានចេញមកធ្វើការប្រកាសអះអាងហើយថាគាត់នឹងមិនចូលរួម ជាមួយនឹង ក្លឹប Monaco វិញឡើយនៅរដូវកាលក្រោយ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានហៅរដូវកាលកន្លងមកនេះថា ជាទំព័រជីវិតដ៏អាក្រក់សម្រាប់អាជីពរបស់ គាត់ប៉ុន្តែទោះបីជាយ៉ាងណាក្តីគាត់បញ្ជាក់ថា នេះនឹងមិនមែនជាការប្រកាសចូល និវត្តពីពិភពបាល់ទាត់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top