កីឡា

Fabregas នៅតែមានទំនុកចិត្ត ចំពោះទំរង់លេង របស់ខ្លួនទោះបី ជាជិតផុតកុងត្រា ហើយក្តី

កីឡាករខ្សែបម្រើ អេស្បាញ Fabregas បានធ្វើការលើកឡើង ទាំងមានជំនឿចិត្តថា គាត់នឹងនៅតែអាចបន្តលេង ក្នុងទំរង់លេងដ៏ខ្ពស់មួយ បើទោះបីជា ស្ថិតនៅក្នុងវ័យជាង៣០ឆ្នាំហើយក្តី ។

Fabregas បានអះអាងថា នឹងបន្តលេងឲ្យបានខ្លាំង ដូចដែលខ្លួនធ្លាប់បានធ្វើអស់ រយៈពេលជាង១៩ឆ្នាំ មកហើយហើយបើទោះបីជាបច្ចុប្បន្នកុងត្រា របស់គាត់ជា មួយនឹងក្លឹប Monaco ជិតចប់ទៅហើយក្តីព្រមទាំងមិន សូវបានបង្ហាញខ្លួនលេងក្រោម ការដឹកនាំរបស់គ្រូបង្វឹក លោក Niko Kovac ក្តី។

ម្ចាស់ពានរង្វាន់ពិភពលោក ចាស់រូបនេះ ត្រូវបានគេមើលឃើញថា គឺជាអ្នកជួយឲ្យ Monaco បានបន្តភាពរឹងម៉ាំរបស់ខ្លួន នៅលីគកំពូលបារាំង តាំងតែពីពេលគាត់បានផ្ទេរមក ចូលរួមក្លឹប ប៉ុន្តែរដូវកាលថ្មីនេះ ហាក់ដូចជាមិនសូវបានបង្ហាញ វត្តមានឡើយ ទាំងដែលកុងត្រាក៏កាន់តែខិតជិត ដល់ទីបញ្ចប់នៅឆ្នាំ២០២២ខាងមុខ នេះហើយក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top