កីឡា

Fabregas រំឮក Messi ថា Ligue 1​ មិនមែន​ងាយ​ស្រួល​ដូច​គ្រប់​គ្នា​គិត​ទេ

Lionel Messi ពេល​​នេះ​​បាន​ក្លាយ​ជា​តារា​លេចធ្លោ​ជាង​គេ​នៅ Ligue 1 បន្ទាប់​ពី​ចូលរួម​ជាមួយ​ក្លឹប Paris Saint-Germain។ Cesc Fabregas បាន​រំឮក​ថា បាល់ទាត់​បារាំង​មិនមែន​ងាយ​ស្រួល​ទេ។

អតីត​កីឡាករ​ Arsenal វ័យ​៣៤​ឆ្នាំ Fabregas បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប Monaco ដែល​ឈរ​ក្បែរ​ចំណាត់​ថ្នាក់​របស់ PSG កាល​ពី​រដូវ​កាល​មុន។ ក្រុម​លោក Mauricio Pochettino បាន​របូត​ពាន​លីគ​កាល​ពី​រដូវ​កាល​២០២០-២១ ទៅ​ឲ្យ​ Lille នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ។

Fabregas ដែល​​ពី​យុវជន​របស់ Barcelona ដូច​ Messi ដែល​នោះ និង​តែងតែ​ឃើញ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ បាន​​រំឮក​ទី​កាន់​មិត្ត​ខ្លួន​ថា Ligue 1 គឺ​ពិបាក​​ជាង​អ្វី​ដែល​គ្រប់​គ្នា​​មើល​ឃើញ។

Fabregas បាន​និយាយ​ថា ប្រាកដ​ណាស់ ពេល​ដែល PSG មិន​ឈ្នះ​ពាន​លីគ គ្រប់​គ្នា​ឃើញ​វា​ជា​គ្រោះមហន្តរាយ​មួយ ព្រោះ​ពួក​គេ​ចាយ​លុយ​ច្រើន​ណាស់។ គ្រប់​គ្នា​មើល​ឃើញ​ថា PSG ជា​គ្រប់​តែ​មួយ​គត់​នឹង​ឈ្នះ​ពាន​លីគ។ ប៉ុន្តែ​បើ​មើល​​៥​ឆ្នាំ​ចុងក្រោយ Monaco និង Lille បាន​​បំបែក​យក​ពាន​ម្នាក់​ម្ដង៕ ​ប្រភព៖http://sabay

Most Popular

To Top