កីឡា

Ramos ប្រើពាក្យបែបនេះ​​ស្វាគមន៍ Messi មក​លេង​ជាមួយ​គ្នា​នៅ PSG

​ខ្សែ​ការពារ Sergio Ramos ​បាន​បង្ហោះ​សារ​ស្វាគមន៍​មិត្ត​រួម​ក្រុម Lionel Messi ​នៅ​ក្លឹប PSG ​ហើយ ​បន្ទាប់​ពី​មាន​ពិធី​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ​នេះ​។

​Ramos ​និង Messi ​ម្នាក់​នៅ​ Real Madrid ​ម្នាក់​នៅ Barcelona ​ធ្លាប់​ឈ្លោះ​ប្រកែក​គ្នា​បែក​ផ្សេង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​អំឡុង​លេង​នៅ La Liga ​។ ​តែ​ចុង​ក្រោយ​ការ​ដោះដូរ​រដូវ​កាល​នេះ ​ពួកគេ​បែរ​ជា​អាច​មក​រួម​គ្នា​លេង​នៅ​ក្លឹប PSG ​បាន​ទៅ​វិញ។ ​ដោយ​ខ្សែ​ការពារ​និង​ប្រធាន​ក្រុម Real Madrid ​ផ្លាស់​មក​មុន ហើយ Messi ​មក​តាម​ក្រោយ។ ពួកគេ​ទាំង​ពីរ​សុទ្ធ​តែ​ចូល​រួម​ក្នុង​លក្ខខណ្ឌ Free Transfer ​ទាំង​អស់។

​ស្រប​ពេល​ការ​ចូល​មក​របស់​ប្រធាន​ក្រុម FC Barcelona ​នេះ​ដែរ Ramos ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាន​បង្ហោះ​សារ​ស្វាគមន៍​នៅ​លើ​បណ្ដាញ​សង្គម​អម​ជាមួយ​រូប​១​សន្លឹក​ថា​៖ “តើ​នរណា​នឹង​ធ្លាប់​គិត​បែប​នេះ មែន​ទេ Leo ​? សូម​ស្វាគមន៍​”។ ​ដោយ​សារ​នេះ ទំនង​ជា​ចង់​បញ្ជាក់​ថា​កន្លង​មក​គ្មាន​នរណា​គិត​ដល់​ថា​រូបគេ អាច​នឹង​ចាប់​ដៃ​គូ​ជាមួយ Messi ​លេង​ក្លឹប​ជាមួយ​គ្នា​បែប​នេះ​ទេ៕​

ប្រភព៖http://sabay

Most Popular

To Top