កីឡា

មក​ស្គាល់​មុខ​ កីឡាករ​ដែល​ធ្លាប់​លេង​ជាមួយ Messi និង​ Ronaldo

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ២១រូប ដែល​ធ្លាប់​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo៖

១. ខ្សែ​បម្រើ Angel Di Maria៖ លេង​ជាមួយ Ronaldo នៅ​ក្លឹបReal Madrid និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​នឹង​លេង​នៅ PSG ជាមួយ Messi។

២. ខ្សែ​ប្រយុទ្ធ​ Paulo Dybala៖ លេង​នៅ Juventus ជាមួយ Ronaldo និង​លេង​ជាមួយ Messiនៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ។

៣. ខ្សែ​ការពារ Gerard Pique៖ លេង​នៅ Manchester United ជាមួយ Ronaldo និង លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelona។

៤. ខ្សែ​ប្រយុទ្ធ Carlos Tevez៖ លេង​នៅ Manchester United ជាមួយ Ronaldo និង​លេង​ជាមួយ Messi នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

៥. ខ្សែ​ការពារ Ezequiel Garay៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង​លេង​ជាមួយ Messi នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

៦. ខ្សែ​ការពារ Fernando Gago៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង​លេង​ជាមួយ Messi នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

៧. ខ្សែ​បម្រើ Andre Gomes៖ លេង​ជាមួយ Ronaldo នៅ​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ និង លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelona។

៨. ខ្សែ​បម្រើ Deco៖ លេង​ជាមួយ Ronaldo នៅ​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ និង លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelona។

៩. ខ្សែ​ប្រយុទ្ធ Gonzalo Higuain៖ លេង​នៅ Real Madrid និង Juventus ជាមួយ Ronaldo និង លេង​ជាមួយ Messi នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

១០. ខ្សែ​ការពារ​ស្លាប​ស្ដាំ Nelson Semedo៖ លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelonaនិង​លេង​ជាមួយ Ronaldo នៅ​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់។

១១. ខ្សែ​បម្រើ Arthur៖ លេង​នៅ Juventus ជាមួយ Ronaldo និង លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelona។

១២. ខ្សែ​បម្រើ Miralem Pjanic៖ លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelonaនិង Juventus ជាមួយ Ronaldo។

១៣. ខ្សែ​ស្លាប Trincao៖ លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelonaនិង​លេង​ជាមួយ Ronaldo នៅ​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់។

១៤. ខ្សែ​ការពារ​ស្លាប​ស្ដាំ Martin Caceres៖ លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelonaនិង Juventus ជាមួយ Ronaldo។

១៥. ខ្សែ​ប្រយុទ្ធ Henrik Larsson៖ លេង​ជាមួយ Messi នៅ​ក្លឹប​ Barcelonaនិង Manchester United ជាមួយ Ronaldo។

១៦. ខ្សែ​ការពារ Gabriel Heinze៖ លេង​ជាមួយ Messi នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​និង Manchester United ជាមួយ Ronaldo។

១៧. ខ្សែ​ការពារ Sergio Ramos៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង PSG ជាមួយ Messi។

១៨. អ្នកចាំ​ទី Kaylor Navas៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង PSG ជាមួយ Messi។

១៩. ខ្សែ​ការពារ Achraf Hakimi៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង PSG ជាមួយ Messi។

២០. ខ្សែ​បម្រើ​ Danilo Pereira៖ លេង​ជាមួយ Ronaldo នៅក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​និង PSG ជាមួយ Messi។

២១. ខ្សែបម្រើ Pablo Sarabia៖ លេង​ជាមួយ Ronaldo នៅ​ក្លឹប​Real Madrid និង PSG ជាមួយ Messi៕

ប្រភព៖http://sabay

Most Popular

To Top