កីឡា

លោក Jose Mourinho សរសើរ CR7 ក្នុងពេលបង្ហើប អំពីលទ្ធភាព ទៅធ្វើការ នៅអារ៉ាប៊ីសាអូឌីត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho បានធ្វើការបង្ហើបអំពីអនាគត របស់គាត់និងលីគកំពូល អារ៉ាប៊ីសាអូឌីត ហើយក្នុងនោះពេលនោះ លោកក៏បានលើកសរសើរ អំពីការសម្រេចចិត្ត របស់កីឡាករ CR7 ផងដែរ។

ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងអ្នកកាសែត Fabrizio Romano លោក Mourinho បាននិយាយថា៖ CR7 បានបើកទ្វាទទួលយកអាជីព ទៅលេងនៅទីនោះ ដែលជាទីកន្លែងមួយមានការប្តេជ្ញាចិត្តខ្លាំង ចំពោះបាល់ទាត់ ប៉ុន្តែមិនទាន់មានការអភិវឌ្ឍ ខ្លាំងក្តី។

ដូច្នេះប្រសិនបើខ្ញុំ ពិតជាទទួលបានសំណើរណាមួយមែននោះ ច្បាស់ណាស់ក្នុងន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំនឹងទទួលយកវាភ្លាមដែលវាគឺជារឿងសំខាន់ ជាងការធ្វើការងារ នៅក្លឹប Roma និងបាល់ទាត់របស់អឺរ៉ុប ហើយប្រសិនបើអ្នកសួរខ្ញុំនោះខ្ញុំនឹងឆ្លើយតថា តាមរយៈបទពិសោធខ្ញុំនឹង មិនដែលឆ្លើយថាទេនោះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top