កីឡា

Al Nassr កំពុងផ្តល់កុងត្រាធំមួយ ចរចានាំយក Varane មកជុំគ្នា CR7 ម្តងទៀត

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារបារាំង Raphael Varane ទំនងជានឹងអាចផ្ទេរ ទៅចូលរួមជាមួយនឹងកីឡាករ CR7 ម្តងទៀតខណៈ ដែល Al Nassr បានត្រៀមកុងត្រាកញ្ចប់ដ៏ធំមួយ រួចហើយសម្រាប់កីឡាករ បារាំងរូបនេះ។

កីឡាករបារាំងរូបនេះដែលធ្លាប់កន្លង មកលេងនៅក្លឹប Real Madrid និងលើកពានរង្វាន់ជាច្រើនរួមគ្នាក្រោយមកក៏ផ្ទេរមក Man UTD តាម CR7 ម្តងដែរមុនពេលដែល CR7 បានផ្ទេរមកចូលរួម Al Nassr។

តាមផែនការក្លឹប Al Nassr អាចនឹងផ្តល់កុងត្រា ក្នុងតម្លៃដល់ទៅ ៥០លានផោន ក្នុងមួយឆ្នាំសម្រាប់កីឡាករ ខ្សែការពាររូបនេះ ដើម្បីនាំគេមកកាន់ លីគអារ៉ាប់ឲ្យបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top