គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ការពិភាក្សារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្ត ទោះបីជាមានភស្តុតាងនៃ “អំពើឃោរឃៅធ្វើឡើងដោយយោធារុស្ស៊ី” ។ លោក Zelensky ត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា “ក្នុងករណីណាក៏ដោយ យើងត្រូវតែស្វែងរក សូម្បីតែឱកាសតិចតួចសម្រាប់ដំណើរការចរចា។ ខ្ញុំគិតថាវាពិបាកក្នុងការបញ្ចប់សង្រ្គាម”។...
បរទេស៖ អ្នកបង្កើតគោលនយោបាយរបស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបរាជ័យក្នុងការព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈដែលការហាមឃាត់ការនាំចូលធ្យូងថ្មប្រឈមមុខនឹងការប្រឆាំងក្នុងចំណោមរដ្ឋសមាជិកទាំង ២៧, នេះបើតាមរបាយការណ៍របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពរបស់ខ្លួន។ ជុំចុងក្រោយនៃការរឹតបន្តឹងសេដ្ឋកិច្ច គឺត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកដែលដឹងពីបញ្ហានេះបានពន្យល់ពីបញ្ហាបរាជ័យទាំងស្រុង ដោយលើកឡើងពី “បញ្ហាបច្ចេកទេស” ដែលចាំបាច់ត្រូវដោះស្រាយ...
គ្រូបង្វឹកក្លឹប Ajax លោក Erik Ten Hag នៅសប្តាហ៍នេះ មានព័ត៌មានលេចឬកាន់តែខ្លាំង អំពីការសម្រេចចិត្តមកដឹកនាំក្លឹបបិសាចក្រហម Man UTD ហើយហើយជឿជាក់ថានឹង កាន់តែខិតជិតក្លាយទៅជា ការពិតជាមិនខាន។ The Goal ជឿជាក់ថា បុរសជនជាតិហូឡង់រូបនេះ គឺជាបេក្ខភាពអទិភាពបំផុត របស់ក្លឹបបិសាចក្រហម Man UTD...
ថ្មីៗនេះតារាចម្រៀងអាមេរិក Selena Gomez បានថ្លែងប្រាប់ទៅកាន់ Good Morning America ថានាងផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គមរស់នៅស្ងប់សុខក្នុងជីវិតប្រចាំថ្ងៃដ៏ល្អអស់រយៈពេលជាង៤ឆ្នាំមកហើយ។ តារាចម្រៀងល្បីឈ្មោះរូបនេះតែងតែសុំជំនួយពីអ្នកគ្រប់គ្រងរបស់នាង ប្រសិនបើនាងចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានទៅកាន់អ្នកគាំទ្រ។ ការផ្ដាច់ខ្លួនចេញពីប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យ Selena Gomez មានអារម្មណ៍ស្រលាញ់ជីវិត មើលថែសុខភាពខ្លួនឯងបានល្អជាងមុន។ “ការធ្វើបែបនេះវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។ ខ្ញុំសប្បាយចិត្តដែលបានភ្ជាប់ទំនាក់ទំនងជា មួយមនុស្សខាងក្រៅកាន់តែច្រើន។ ខ្ញុំដឹងពីថាមពល និងរឿងល្អដែលបណ្ដាញសង្គម មានចំពោះ ពិភពលោក ប៉ុន្តែសម្រាប់ខ្ញុំ ការនិយាយទល់មុខជាមួយអ្នកដទៃពិតជាសំខាន់” តារាចម្រៀងស្រីរូបនេះបានថ្លែង។ តារាស្រីវ័យ...
ខាងក្រោមនេះជាខ្សែបម្រើប្រយុទ្ធទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅលើលោកក្នុងខណៈនេះ៖ ១. Bruno Fernandes៖ មកពីក្លឹប Manchester United មានតម្លៃខ្លួនប្រហែល ៩៩លានដុល្លារ។ ២. Kevin De Bruyne៖ មកពីក្លឹប Manchester City មានតម្លៃខ្លួនប្រហែល ៩៩លានដុល្លារ។ ៣. Mason Mount៖ មកពីក្លឹប Chelsea មានតម្លៃខ្លួនប្រហែល...
ភាគច្រើនមនុស្សមួយចំនួន ប្រហែលជាមិនទាន់បានដឹងទេថា ទម្លាប់ធម្មតមួយ ដែលពួកតែងតែធ្វើវា នៅពេលក្រោកពីដំណេកពេលព្រឹក អាចមានផលប៉ះពាល់ដល់សុខភាព។ ក្រោកឈរឡើងរហ័សពេកនៅពេលដេក សម្ពាធឈាមយើងចុះទាបជាងធម្មតា ហេតុដូចនេះ ពេលភ្ញាក់ពីគេងភ្លាម អ្នកមិនគួរក្រោកឈរឡើងរហ័សពេកទេ ព្រោះអាចបណ្ដាលឲ្យ សម្ពាធឈាមទ្បើងខ្ពស់ ឬមានជំងឺទាក់ទងនឹង សរសៃឈាមបេះដូងបាន។ មិនបានទទួលទានទឹកបន្ទាប់ពី ការចំណាយពេលគេងដ៏យូរ អំទ្បុងពេលយប់ រាងកាយរបស់អ្នកប្រហែលជា ត្រូវបានបាត់បង់ជាតិទឹកយ៉ាងច្រើន ហេតុដូចនេះ នៅពេលដែលអ្នកក្រោកពីគេងពេលព្រឹក...
អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលធ្លាប់ជារបស់តារាកំប្លែងដ៏ល្បីល្បាញលោកស្រី Betty White រួមទាំងនាឡិកាមាសពីម្តាយរបស់នាង នឹងត្រូវដាក់លក់ដេញថ្លៃនាខែកញ្ញា។ រង្វាន់ ផ្ទាំងគំនូរ ស្គ្រីប គ្រឿងអលង្ការ និងសម្លៀកបំពាក់កំរាលព្រំក្រហមពីគេហដ្ឋានរបស់តារាស្រី The Golden Girls ត្រូវបានដាក់តាំងបង្ហាញនៅឯការដេញថ្លៃរបស់ Julien នៅ Beverly...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នឹងរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (WWDC) ប្រចាំឆ្នាំរបស់ខ្លួនជាទម្រង់អនឡាញចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១0 ខែមិថុនា ដោយមិនគិតថ្លៃសម្រាប់អ្នកអភិវឌ្ឍន៍ទាំងអស់ចូលរួម ដោយ ផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍និម្មិតរយៈពេល ២ ឆ្នាំកន្លងមកនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Worldwide Developers Conference (WWDC22) នឹងបង្ហាញពីការច្នៃប្រឌិតចុងក្រោយបង្អស់នៅក្នុង iOS, iPadOS,...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃអង្គារ ពីការសាកល្បងអាវុធលឿនជាងសំឡេង។ គួររំលឹកថា ការសាកល្បងដែលបានធ្វើឡើងនៅពាក់កណ្តាលខែមីនាបានរក្សាភាពស្ងប់ស្ងាត់រយៈពេល២សប្តាហ៍ដើម្បី “ជៀសវាងការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី” ដោយដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកម្នាក់ដែលដឹងពីបញ្ហានេះ។ ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិ ហៅកាត់ (DARPA) ដែលជាសាខាស្រាវជ្រាវ និងអភិវឌ្ឍន៍របស់មន្ទីរបញ្ចកោណ បានលើកឡើងថា ពួកគេបានបញ្ចប់ការធ្វើតេស្តបាញ់បង្ហោះដោយឥតសេរី គឺ Hypersonic Air-breathing...
ភ្នំពេញ ៖ លោកឧកញ្ញ៉ា សៅ សេងហាក់ ក្លាយជាប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូអាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤ ក្រោយសមាជិក ប្រតិបត្តិអាណត្តិចាស់ និងអាណត្តិថ្មី សម្រេចចិត្តបោះឆ្នោតជ្រើសរើស លោកក្នុងមហាសនិ្នបាត បញ្ចប់អាណត្តិ ចាស់ទី៦ ឆ្នាំ២០១៦-២០២០ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្នុងឳកាសជ្រើសរើស...