(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00...
លោក Pini Zahavi ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយទៅកាន់សារព័ត៌មាន Kicker កាលពីពេលថ្មីៗនេះថា មកទល់នឹងពេល ក្លឹប Bayern Munich មិនទាន់មកទាក់ទងនិយាយរឿងធ្វើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធនេះនៅឡើយទេ។ ទាក់ទងនឹងបញ្ហាកុងត្រានេះត្រូវបានគេថា Lewandowski មិនសប្បាយនឹងស្ថានភាពបែបនេះនោះទេ ព្រោះតែកុងត្រារវាងគេ និង Bayern នឹងបញ្ចប់នៅថ្ងៃទី៣០...
អ្នកកាសែតរុស្ស៊ីម្នាក់ដែលផ្គើននឹងការបង្ក្រាបរបស់លោក Vladimir Putin លើសេរីភាពបញ្ចេញមតិ ដើម្បីរិះគន់សង្គ្រាមលើអ៊ុយក្រែនតាមកញ្ចក់ទូរទស្សន៍ ពេលនេះត្រូវតុលាការសម្រេចកាត់ទោសហើយ ក្រោយលោកស្រីបដិសេធមិនរត់ចេញពីប្រទេស។ Marina Ovsyannikova អាយុ ៤៣ ឆ្នាំ ដែលគេដាក់រហស្សនាមថា “ស្ត្រីក្លាហានបំផុតនៅលើកញ្ចក់ទូរទស្សន៍” បាននិយាយថាខ្លួនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពក្រោយធ្វើរឿងនេះ ប៉ុន្តែ វាមិនអាចជាលេសឲ្យលោកស្រី រត់ចោលស្រុកនោះទេ។ លោកស្រីត្រូវតុលាការកាត់ទោស ត្រឹមពិន័យជាប្រាក់ ២៧៦ដុល្លារ ប៉ុន្តែ...
ភ្នំពេញ៖ យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការ ដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើន ដែលបានកំពុងតម្រង់ជួររង់ចាំ ដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។ អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការទិញទំនិញ H&M បណ្ដុំទៅដោយម៉ូដជាច្រើន ចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាព...
ភ្នំពេញ៖លោក Hajime Saito ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិន និងលោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២0២១ រៀបចំដោយសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជានឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២0២២ នៅសាលពហុជំនាញនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបងក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបាននិយាយថា ការប្រកួតជើងឯកប្រចាំឆ្នាំនេះមានក្លិបតុងហ្គីលម៉ូដូចំនួន៨នៅទូទំាំងប្រទេសកម្ពុជារួមមានក្លិបតុងហ្គីលម៉ូដូព្រាប...
ភ្នំពេញ៖សហព័ន្វកីឡារាំកម្ពុជាត្រៀមនឹងអញ្ជើញអ្នកជំនាញរាំលំដាប់ខ្ពស់របស់សហព័ន្ធកីឡារាំពិភពលោករស់នៅប្រទេសអូស្រ្តាលីដើម្បីជួយហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីរាំកម្ពុជាមុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២0២២ ខាងមុខនេះ។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្វកីឡារាំកម្ពុជាបានមានប្រសាសន៍ថា សហព័ន្វកីឡារាំកម្ពុជាមិនបានបញ្ជូនកីឡាករ-កីឡាការិនីរាំទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេសឡើយ ប៉ុនសហព័ន្ធស្នើសុំគ្រូបង្វឹករាំអ្នកជំនាញរាំលំដាប់ខ្ពស់មកពីសហព័ន្ធកីឡារាំពិភពលោករស់នៅប្រទេសអូស្រ្តាលី លោកស្រីកំពុងធ្វើការលិខិតស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការប្រកួត SEA GAMESកម្ពុជា “CAMSOC”។ អ្នកជំនាញមកជួយកីឡារាំកម្ពុជារយៈពេល៣0ថ្ងៃ “មួយខែ”មុនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA...
ស្រុកល្វាឯម៖នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបទបញ្ជីផ្ទៃក្នុងការប្រកួត និងចាប់ឆ្នោតតាមពូលនៃការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ ព្រមទាំងលោកអភិបាលស្រុករង គណៈកម្មាការរៀបចំការប្រកួត ប្រធានក្រុម និងតំណាងក្រុមទំាង១៧មកពីក្នុងស្រុកល្វាឯមការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យប្រទេសឥណ្ឌា កុំឱ្យឆ្លងកាត់ផែនការទិញប្រេងឆៅរុស្ស៊ីដែលបញ្ចុះតម្លៃ ដោយនិយាយថា គម្រោងទិញនេះនឹងផ្តល់ការគាំទ្រដល់ “ភាពជាអ្នកដឹកនាំ” របស់ទីក្រុងម៉ូស្គូ ចំពេលមានការវាយលុកផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមន្ត្រីនៅទីក្រុងញូវដែលីបាននិយាយថា ប្រទេសរបស់លោកនឹង “រីករាយ” ដើម្បី ទទួលយកការផ្តល់ជូន។ យោងតាមសារព័ត៌មានRT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីរបាយការណ៍ថ្មីៗដែលថា ឥណ្ឌាអាចទទួលយកសំណើរបស់រុស្ស៊ីសម្រាប់តម្លៃប្រេងឆៅថោកជាងនោះ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen...
បរទេស៖សហជីពដ៏ធំមួយនៃប្រទេសអ៊ីតាលីបាននាំគ្នាធ្វើការចូលរួមតវ៉ាប្រឆាំងនៅឯខាងក្រៅអាកាសយានដ្ឋានទីក្រុង Pisa តាំងតែពីថ្ងៃសៅរ៍បន្ទាប់ពីបានទទួលដំណឹងពីបុគ្គលិកដែលធ្វើការពីខាងក្នុងអាកាសយានដ្ឋានថាយន្តហោះដឹកជំនួយមនុស្សជាច្រើនដែលត្រៀមធ្វើដំណើរទៅជួយអ៊ុយក្រែននោះបែរជាមានផ្ទុកសុទ្ធតែអាវុធនិងគ្រាប់ទៅវិញ។ ក្រុមអ្នកធ្វើការងារនៅអាកាសយានដ្ឋាន Galileo Galilei បានបដិសេធមិនព្រមធ្វើការរៀបចំសព្វាវុធទាំងនោះចូលទៅក្នុងជើងហោះហើរដែលមានបំពាក់ស្លាកថាជំនួយមនុស្សធម៍ទៅកាន់អ៊ុយក្រែនឡើយហើយបញ្ជាក់ថាទំនិញដែលត្រូវដឹកទៅអ៊ុយក្រែនមិនមានអាហារនិងថ្នាំពេទ្យឡើយ។ សហជីពបានបញ្ជាក់ថាក្រុមការងារអាកាសយានដ្ឋានបានបដិសេធមិនព្រមធ្វើការងារនេះដោយយល់ឃើញថាវាគឺជាសកម្មភាពដែលនាំឲ្យមានការស្លាប់កាន់តែច្រើននៅក្នុងប្រទេសអ៊ុយក្រែននិងជាសកម្មភាពដែលចាក់សាំងឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែរីករាលដាលធំឡើងជាមិនខាន។ ជាការឆ្លើយតបសមាជិកសភាអឺរ៉ុបតំណាងឲ្យអ៊ីតាលីលោក Francesca Donato បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងរ៉ូមក្នុងការចេញមកឆ្លើយតបនិងបកស្រាយឲ្យមានភាពច្បាស់លាស់ពាក់ព័ន្ធទៅនឹងអ្វីដែលបានកើតឡើងនេះ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ថ្លែងទៅកាន់បណ្តាញប៉ុសវិទ្យុកាលពីថ្ងៃអង្គារម្សិលមិញនេះមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងគៀវលោក Alexey Danilov បានបញ្ជាក់ថាអ៊ុយក្រែននៅពេលនេះចាំបាច់កំពុងត្រូវការសម្ព័ន្ធមិត្តទាំងឡាយដែលជាប្រទេសមានបំពាក់ជាមួយនឹងអាវុធនុយក្លេអ៊ែរដូចជាអង់គ្លេសជាដើមដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ លោក Danilov ប្រធានក្រុមប្រឹក្សាជាតិកិច្ចការងារការពារនិងសន្តិសុខជាតិ NSDC បានបញ្ជាក់ប្រាប់ទៅកាន់វិទ្យុ NV Radio នៅក្នុងទីក្រុងគៀវថា៖ពិភពលោកទាំងមូលបានដឹងនិងយល់រួចមកហើយថាតើអ្វីបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនរបស់យើងប៉ុន្តែមិនមានប្រទេសណាមួយដែលបានធ្វើការឆ្លើយតបបានសមរម្យចំពោះហេតុការណ៍នេះនៅឡើយ។ លោក Danilov បន្តថា៖ប្រទេសជាច្រើនខ្វាយខ្វល់តែចំពោះរឿងលុយកាក់ប៉ុណ្ណោះជាជាងតម្លៃនៃប្រជាធិបតេយ្យហើយទុកអ៊ុយក្រែនចោលក្នុងស្ថានភាពដ៏លំបាកប៉ុន្តែយើងក៏មានប្រទេសជាច្រើនស្ថិតនៅខាងយើងផងដែរទោះបីជាយ៉ាងណាក្តី។ លោកបញ្ជាក់ទៀតថា៖នៅពេលនេះអ៊ុយក្រែនចាំបាច់ត្រូវតែបង្កើតនូវសម្ព័ន្ធមិត្តថ្មីដែលអាចមានសមត្ថភាពគ្រាប់នុយក្លេអ៊ែរហើយក្នុងនោះមានដូចជាប្រទេសអង់គ្លេសជាដើម។ គួរឲ្យដឹងដែរថាក្នុងថ្ងៃជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទើបតែបានធ្វើការរិះគន់ចំៗថាអង្គការណាតូកំពុងមានភាពចុះខ្សោយខ្លាំងពាក់ព័ន្ធទៅនឹងសំណូរអំពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកនៅក្នុងកិច្ចការងារការពារដល់សមាជិករបស់ខ្លួន៕