កីឡា

ក្រុមជើងខ្លាំង ១៧ក្រុមចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជន ស្រុកល្វាឯម ២០២២

ស្រុកល្វាឯម៖នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបទបញ្ជីផ្ទៃក្នុងការប្រកួត និងចាប់ឆ្នោតតាមពូលនៃការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ ព្រមទាំងលោកអភិបាលស្រុករង គណៈកម្មាការរៀបចំការប្រកួត ប្រធានក្រុម និងតំណាងក្រុមទំាង១៧មកពីក្នុងស្រុកល្វាឯម
ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ដែលជាគំនិតផ្តួចផ្តើមរបស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមផ្ទាល់ក្នុងការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុតពីគ្រឿងអបាយប្រមុខផ្សេងៗដែលនាំឲ្យប៉ះពាល់កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល។

លោក កន សុខកាយបានមានប្រសាសន៍ថា ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងតែម្តង។
លោកបានបន្តថា ចំពោះក្រុមទំាង១៧មកពីឃុំទំាង១៥មកនៅស្រុកល្វាឯមរួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់ យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាសក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។

រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ ។ សម្រាប់ថ្ងៃបើកការប្រកួតជាផ្លូវការ ក្រុមបាល់ទាត់អធិរាជជ្រោយពិសីមកពីយុវជនឃុំទឹកឃ្លាំង ប៉ះជាមួយក្រុមបាល់ទាត់យុវជនឃុំអរិយក្សត្រ៕ដោយ៖លី ភីលីព

Most Popular

To Top