កីឡា

កីឡាករ Kurt Zouma របស់ក្លិប West Ham នឹងត្រូវកាត់ទោស ពីបទទាត់ឆ្មារបស់លោក

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា RSPCA បានចាប់ផ្តើមដំណើរ ការកាត់ទោស កីឡាករបាល់ទាត់ដ៏ល្បី Zouma និងប្អូនប្រុសរបស់លោកឈ្មោះ Yoan ដែលបានថត ឧប្បត្តិហេតុកាលពីដើមឆ្នាំនេះ ។

នេះបើយោង តាមគេហទំព័រស្គាយញ៉ូវថា កីឡាករ Kurt Zouma របស់ក្លិប West Ham នឹងត្រូវកាត់ទោសក្រោមច្បាប់ សុខុមាលភាព សត្វ បន្ទាប់ពីត្រូវបានគេថត បានទាត់ឆ្មារបស់លោក ។ កាលបរិច្ឆេទសម្រាប់ការបង្ហាញខ្លួន នៅតុលាការដំបូង មិនទាន់ត្រូវបានកំណត់ នៅឡើយទេ។
ឆ្មា២ក្បាលរបស់ Kurt Zouma បន្តត្រូវបានថែទាំដោយ RSPCA ។ អ្នកនាំពាក្យអង្គការ សប្បុរសធម៌សុខុមាលភាព សត្វបាននិយាយកាលពីខែមុនថា ឆ្មា២ក្បាល កំពុង ស្ថិតក្នុងការមើលថែរបស់យើង ត្រូវបានពេទ្យសត្វមើលឃើញ ហើយកំពុងមើលថែយ៉ាងល្អ ។ បើយោងតាមក្លិប របស់លោកបានឲ្យដឹងថា កីឡាករ Yoan Zouma ដែលលេង ឲ្យក្រុម Dagenham & Redbridge National League ត្រូវបានចោទប្រកាន់ ដោយសប្បុរសជន ជុំវិញឧប្បត្តិហេតុនេះ ។

សេចក្តីថ្លែងការណ៍មួយ Dagenham & Redbridge បាននិយាយថា Yoan បន្តសហការយ៉ាងពេញ លេញជាមួយ RSPCA ខណៈបញ្ហានេះបានដំណើរ ការទៅមុខបន្ថែម ទៀត Dagenham & Redbridge FC មានអារម្មណ៍ថា វាមិនសមរម្យសម្រាប់ Yoan ឬក្លិបដើម្បីធ្វើ សេចក្តីថ្លែងការណ៍ បន្ថែមទៀតឡើយ ៕ដោយ៖លី ភីលិព

Most Popular

To Top