វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការការពារដែនអាកាសបន្ថែមទៀត ខណៈដែលសភាអាមេរិកកំពុងតស៊ូ ដើម្បីឈានដល់ការសម្របសម្រួលមួយដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធ។ លោក បៃដិន បានប្រកាសកញ្ចប់នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កញ្ចប់នោះរួមមានប្រព័ន្ធប្រឆាំងការវាយប្រហារតាមអាកាស អាវុធយុទ្ធភណ្ឌធម្មតា ដែលប្រសើរឡើងក្នុងគោលបំណងពីរ...
បរទេស ៖ កាលពីថ្ងៃសុក្រ នេះបើតាមសារ ព័ត៌មាន Sky News បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានអះអាងថា ពិតជាបានប្រើប្រាស់ មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ ដោយអង់គ្លេស ដើម្បីវាយប្រហារមូល ដ្ឋានទ័ពជើង ទឹករុស្ស៊ីនៅCrimea ។ យោងតាមការចេញផ្សាយរបស់ RT...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តកុងត្រាថ្មី បន្ថែមរយៈពេល២ឆ្នាំទៀត ជូនគ្រូបង្វឹកលោក Xavi Hernandez។ ប្រភពដដែល បានសរសេរទៀតថា កុងត្រាថ្មីនឹងធ្វើឲ្យលោក Xavi នឹងបន្តរស់នៅជាមួយនឹង ក្លឹបរហូតដល់ឆ្នាំ២០២៥ ខណៈដែលកុងត្រាចាស់របស់គាត់ នឹងជិតផុតកំណត់ទៅហើយ នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ គួរឲ្យដឹងដែរថាចាប់តាំង...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Jesse Lingard បានចូលរួមជាមួយនឹងក្លឹប Al Ettifaq ក្នុងការហ្វឹកហាត់ ដែលមានរយៈពេល១ខែនេះ បើយោងតាមការប្រកាសរបស់ក្លឹប។ អតីតកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD រូបនេះកន្លង មកធ្លាប់មានព័ត៌មានថា នឹងអាចផ្ទេរមកចូលរួម ជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ជាមួយនឹងគ្រូបង្វឹកលោក...
ទើបតែបានបង្ហាញខ្លួន បានប៉ុន្មានប្រកួត ប៉ុន្តែកីឡាករវ័យក្មេង Jude Bellingham ហាក់ដូចជាទទួល បានការគាំទ្រ យ៉ាងខ្លាំង រួចទៅហើយពីសំណាក់ក្លឹប Real Madrid ។ The Goal សរសេរថា គ្រូបង្វឹក លោក Carlo Ancelotti បានដឹកនាំក្លឹប Real Madrid...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone និងWatches ជាផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple Inc. បានដាក់លក់កាលពីថ្ងៃសុក្រ ជាការសាកល្បងថា តើការរចនាស្មាតហ្វូនថ្មី និងការផ្លាស់ប្តូរនាឡិកាឆ្លាតវៃតិចតួចអាចជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនឡើងវិញដែរឬទេ។ ឧបករណ៍នេះកំពុងដាក់លក់ក្នុងប្រទេសប្រហែល ៤០ប្រទេសសម្រាប់រលកដំបូងរបស់ខ្លួនរួមមាន ប្រទេសអូស្ត្រាលី ហុងកុង ចិនដីគោក សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង។...
រុស្ស៊ី៖ លោក Alexander Dyukov ប្រធានសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមបាល់ទាត់ប្រទេសខ្លួននៅតែអាចទៅរួចសម្រាប់ក្រុមជម្រើសជាតិរុស្ស៊ី ចូលរួមការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ២០២៦ “FIFA World Cup 2026” យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ក្រុមបាល់ទាត់ជម្រើសជាតិ និងក្លិបរបស់រុស្ស៊ីនៅតែស្ថិតនៅលើបរិវេណនៃកីឡានេះ ដោយសារតែការដាក់ទណ្ឌកម្មដោយ FIFA និង...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា នឹងព្យាយាមទាក់ទងយានចុះចត និងយានរុករករបស់បេសកកម្ម Chandrayaan-3 ក្រោយពីយានឈប់ ដំណើរការនៅសប្តាហ៍នេះ ហើយ ២ សប្តាហ៍ បន្ទាប់ពីពួកគេបានចុះចត ដោយជោគជ័យនៅជិតប៉ូល ខាងត្បូងនៃភពព្រះច័ន្ទ ។ អ្នកវិទ្យាសាស្ត្រ របស់អង្គការស្រាវជ្រាវ អវកាសឥណ្ឌា (ISRO) សង្ឃឹមថានឹងស្តារម៉ូឌុលឡើងវិញ...
ចិន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អតិថិជនចិន បានសម្រុកទៅកាន់ហាង Apple ដើម្បីទិញ iPhone 15 ចុងក្រោយគេ បើទោះបីជាមានការរឹតបន្តឹង របស់រដ្ឋាភិបាល និង ការប្រកួតប្រជែងក្នុងស្រុក ដែលជាសញ្ញាលើកទឹកចិត្ត សម្រាប់ក្រុមហ៊ុនដ៏មានតម្លៃបំផុត របស់ពិភពលោកក្នុងទីផ្សារ ក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន ។...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង...