កីឡា

Jude Bellingham ក្លាយខ្លួនជាកីឡាករ បណ្តូលចិត្តរបស់ Real Madrid រួចទៅហើយ

ប្រភព៖ AFP

ទើបតែបានបង្ហាញខ្លួន បានប៉ុន្មានប្រកួត ប៉ុន្តែកីឡាករវ័យក្មេង Jude Bellingham ហាក់ដូចជាទទួល បានការគាំទ្រ យ៉ាងខ្លាំង រួចទៅហើយពីសំណាក់ក្លឹប Real Madrid ។

The Goal សរសេរថា គ្រូបង្វឹក លោក Carlo Ancelotti បានដឹកនាំក្លឹប Real Madrid យកឈ្នះការប្រកួត ទាំង៦ ប្រកួតក្នុងលីគមកទល់ពេលនេះ ហើយកីឡាករខ្សែបម្រើថ្មីអង់គ្លេសរូបនេះ បានក្លាយទៅជាកីឡាករ ដ៏សំខាន់នៃជ័យជំនះ ទាំងនោះផងដែរ។

ការចាប់ផ្តើមដំបូង មានការសង្ស័យថា កីឡាកររូបនេះនឹងមិន អាចធ្វើបានល្អប៉ុន្តែខុស ពីការគិតការមកដល់ ដើម្បីជំនួសតំណែង របស់កីឡាករ Karim Benzema កីឡាករ Bellingham បានបំពេញការងារបាន យ៉ាងល្អហើយថែមទាំងអាច បំបាត់នូវការទាមទារ របស់អ្នកគាំទ្រកន្លង ដែលតែងតែចង់បានកីឡាករ Kylian Mbappe នោះទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top