ភ្នំពេញ៖ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃចន្ទនេះ ព្រឹត្តិការណ៍ការប្រកួតកីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានបង្ហាញពីស្មារតីនៃមិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមប្រទេសតំបន់អាស៊ី យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។ ព្រឹត្តិការណ៍អន្តរជាតិពហុកីឡានេះនឹងប្រមូលផ្តុំអត្តពលិកជាង១២,០០០ នាក់មកពី...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ការចេញលក់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលពីមុនបានប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុននេះ មុនពេលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Huawei Technologies បានបញ្ចេញស្មាតហ្វូនស៊េរីថ្មី Mate 60 Pro របស់ខ្លួនដោយស្ងាត់ស្ងៀម ដោយមិនមានការជូនដំណឹងជាមុន ឬទីផ្សារភ្លាមៗមុនពេលការចេញលក់ iPhone 15 ស៊េរីថ្មីរបស់ Apple...
សេនហ្វ្រេនស៊ីស្កូ៖ លោក Elon Musk បានបង្កឲ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក ដោយបានលើកឡើងថា លោកអាចណែនាំថ្លៃសេវាប្រចាំខែសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ជាអ្វីដែលជាការរង្គោះរង្គើដ៏ធំបំផុតចាប់តាំងពីលោកបានកាន់កាប់គេហទំព័រត្រូវបានគេស្គាល់ថា Twitter កាលពីខែតុលាឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ លោក Musk បាននិយាយថា ការណែនាំការទូទាត់ប្រចាំខែតូចមួយសម្រាប់...
តូក្យូ៖ ក្រុមហ៊ុន SoftBank Group Corp បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទទួលបានប្រាក់ចំណូលចំនួន ៥.១២ ពាន់លានដុល្លារពីការផ្តល់ជូនជាសាធារណៈដំបូងរបស់ Arm Holdings Plc ដែលជាអ្នករចនាបន្ទះឈីបរបស់ចក្រភពអង់គ្លេសនៅក្រោមក្រុមហ៊ុនជប៉ុននៅចុងខែកញ្ញា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ Arm ជាក្រុមហ៊ុនបន្ទះឈីបដែលផ្តល់ថាមពលដល់ស្មាតហ្វូនភាគច្រើនរបស់ពិភពលោកបានបង្ហាញខ្លួនជាលើកដំបូងនៅលើផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុង IPO ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដោយបានធ្វើឲ្យមូលធនប័ត្រទីផ្សាររបស់ខ្លួនកើនឡើងដល់ជាង...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងធ្វើការពិចារណាដើម្បីទិញយកកីឡាករវ័យក្មេង Arthur Vermeeren ពីក្លឹប Royal Antwerp។ កីឡាករ Vermeeren មានវ័យទើបតែ១៨ឆ្នាំលេងក្នុងតំបន់បម្រើប្រយុទ្ធហើយថ្មីៗបានក្លាយជាកីឡាករគោលដៅរបស់ក្លឹប Barcelona ហើយកន្លងមកក្លឹបក៏បានបញ្ជូនក្រុមការងារចំនួន៣ដងរួចមកហើយដែរដើម្បីតាមដានស្ថានភាពរបស់កីឡាករ។ លទ្ធផលគេជឿជាក់ថាកីឡាកររូបនេះនឹងអាចមានតម្លៃប្រមាណជា២០លានផោនប៉ុន្តែក្នុងនោះក្លឹប Borussia Dortmund ក៏កំពុងចាប់អារម្មណ៍កីឡាកររូបនេះដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖គណៈកម្មាធិការរៀបចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រុមហ៊ុនឯកជនរៀបចំព្រឹត្តិការណ៍ការប្រកួតីឡារត់ប្រណាំងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅបន្តទទួលការចុះឈ្មោះដដែល។ ការប្រកួតីឡារត់ប្រណាំងដែលប្រព្រឹត្តឡើងនៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ព្រមទំាងអញ្ជើញឲ្យកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិព្រមទាំងអ្នកឧបត្ថម្ភគាំទ្រចូលរួមទំាងអស់ចំពោះសកម្មភាពមនុស្សធម៌នេះ និងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រីផ្នែកជំងឺមហារីកសុដន់កំពុងរីករាលដាលលើពិភពលោកនាពេលបចច្ចុប្បន្ននេះ។ ការប្រកួតីឡារត់ប្រណាំងនេះធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម...
GenMusix បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងថ្ងៃសម្ពោធនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។...
ថមមី ត្រូវបានមហាជនស្គាល់តាមរយៈការសម្ដែងធ្វើឆ្កួតធ្វើជា សម្រាប់ស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនខ្លួនឯងផង និងចូលរួមយ៉ាងសកម្មជាមួយ សួស វីសា ដែលត្រូវជាភរិយា ក្នុងការងារសិល្បៈ។ ឆ្លងកាត់បទពិសោធន៍សម្ដែង និងរកស៊ីផ្ទាល់ខ្លួនជាច្រើនឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកថមមី បានបញ្ចេញសារខ្លីមួយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ តាមរយៈគណនីហ្វេប៊ុកផ្ទាល់ខ្លួននៅមុននេះបន្ដិច ថមមី និយាយថា៖ “រៀនគិត រៀនធ្វើ រៀនអត់ធ្មត់...
ខ្សែប្រយុទ្ធ Harry Kane បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹប Manchester United ស្ថិតក្នុងចំណោមក្លឹបដែលបានទាក់ទងចង់បានរូបគេកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ។ Kane បាននិយាយថា៖” Man United ជាជម្រើសសម្រាប់ខ្ញុំកាលពីរដូវកាលក្ដៅកន្លងទៅនេះ? ពិតណាស់ មានក្លឹបជាច្រើនដែលបានទាក់ទងមកខ្ញុំ “។ កីឡាករនេះបន្តថា៖” តែកាលហ្នឹង Bayern ជាក្លឹបដែលខ្ញុំចាប់អារម្មណ៍ទៅលេង។ នៅពេលដែលពួកគេមកទាក់ទងខ្ញុំហ្នឹង ខ្ញុំមិនសូវមានជម្រើសផ្សេងប៉ុន្មានទេ។...
បើកទំព័រសប្ដាហ៍ទី១ នៃកម្មវិធី The rapper Cambodia ដែលជាកម្មវិធីល្បីល្បាញជាច្រើនប្រទេស ឥឡូវនេះបានបង្ហាញរូបរាងលើទឹកកម្ពុជាជាលើកដំបូង ហើយទើបតែសប្ដាហ៍ទី១តែប៉ុណ្ណោះ បេក្ខជនឆ្នើមៗជាពេជ្រកំពុងច្នៃ ធ្វើឱ្យ Producer និង Coach ទាំង៦រូប រំជួលចិត្ត ក្នុងនោះ បេក្ខជនមួយរូបមកពី កម្ពុជាក្រោម ដារ៉ាត់ ធ្វើឱ្យ វណ្ណដា ហើបគូទពីកៅអី។ ដារ៉ាត់ គឺជាបេក្ខជនខ្មែរកម្ពុជាក្រោម ធ្វើដំណើរ៦០០គីឡូដោយម៉ូតូ មកកាន់រាជធានីភ្នំពេញ ដើម្បីឈោងចាប់ក្ដីស្រមៃក្លយាជាតតារារ៉េបល្បីឈ្មោះម្នាក់ តាមរយៈប្រលងក្នុងកម្មវិធី The Rapper Cambodia ។ យុវជនមកពីកម្ពុជាក្រោមរូបនេះ...