សិល្បៈ និង កម្សាន្ត

ឆ្លងកាត់ធ្វើឆ្កួតធ្វើជា ដើម្បីជីវភាពច្រើនឆ្នាំ ថ្ងៃនេះ ស្វាមី សួស វីសា បង្ហាញតម្លៃ នៃការតស៊ូក្នុងជីវិត

ថមមី ត្រូវបានមហាជនស្គាល់តាមរយៈការសម្ដែងធ្វើឆ្កួតធ្វើជា សម្រាប់ស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនខ្លួនឯងផង និងចូលរួមយ៉ាងសកម្មជាមួយ សួស វីសា ដែលត្រូវជាភរិយា ក្នុងការងារសិល្បៈ។ ឆ្លងកាត់បទពិសោធន៍សម្ដែង និងរកស៊ីផ្ទាល់ខ្លួនជាច្រើនឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកថមមី បានបញ្ចេញសារខ្លីមួយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។

តាមរយៈគណនីហ្វេប៊ុកផ្ទាល់ខ្លួននៅមុននេះបន្ដិច ថមមី និយាយថា៖ “រៀនគិត រៀនធ្វើ រៀនអត់ធ្មត់ រៀនសន្សំ រៀនប្រឹងឲ្យអស់ពីសមត្ថភាព ទោះបីអ្នកមិនមានក៏រស់ស្រួលដែរ…ទ្រឹស្ដីតាមការអនុវត្ដន៍ជាក់ស្ដែង”។

លោក ថមមី ត្រូវបានគេស្គាល់ថាជាតារាម៉ូដែលកម្ពស់បានមួយរូប ប៉ុន្ដែក្រោយមកគេឃើញលោកតែនៅក្នុងរឿងកំប្លែង ឬឈុតឆាកសម្ដែងខ្លីៗដោយស្លៀកពាក់ និងតុបតែងខ្លួនប្លែកៗ ដើម្បីLIVE លក់ផលិតផលក្នុងហាងរបស់ខ្លួន។ លោកត្រូវបានអ្នកគាំទ្រ និងមិត្ដសិល្បៈឃើញពីការខ្នះខ្នែង តស៊ូរកស៊ី តាមរយៈការបញ្ចេញវីដេអូសកម្មភាពជាមួយភរិយា គឺតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស សួស វីសា៕

ប្រភព៖sabay

Most Popular

To Top