អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ខែកញ្ញាថា ពួក Hacker បរទេសបានធ្វើឲ្យប៉ះពាល់ដល់អង្គការអាកាសចរណ៍របស់សហរដ្ឋអាមេរិក ដោយទាញយកភាពងាយរងគ្រោះនៅក្នុងកម្មវិធី IT ពីក្រុមហ៊ុន Zoho យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធើណេត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីណែនាំស្តីពីសន្តិសុខតាមអ៊ីនធើណេតរួមគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ព្រមានអំពីការគំរាមកំហែងជាមួយ FBI និង U.S. Cyber Command ។...
ភ្នំពេញលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា “NOCC” បានសហការជាមួយអង្គការជប៉ុន បានរៀបចំសកម្មភាពកីឡា “Diversity Voyage” ជាមួយកុមារា-កុមារីដែលជាសិស្សមកពីសាលារៀនរដ្ឋក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាប្រហែល ១០០ នាក់។លោកបានបន្តថា កុមារា-កុមារីទំាងនេះមកសាលាសន្ទរមុករៀននៅថ្នាក់ទី ២ រហូតដល់ ថ្នាក់ទី ៤ ដោយរៀបចំសកម្មភាពពាក់ព័ន្ធកីឡាជាច្រើន ក្នុងគោលបំណងបង្ហាញពីការចូលរួមរបស់កុមារា-កុមារីសម្រាប់វិស័យកីឡា...
ភ្នំពេញ៖ លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាត្រូវជំរុញការអភិឌ្ឍន៍ប្រភេទកីឡាវាយកូនឃ្លីលើតុបន្ថែមទៀតតាមបណ្តាលខេត្តឲ្យបានច្រើនជាងនេះ ទោះបីការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣មានត្រឹម ៥ រាជធានីខេត្តចូលរួម។ លោកទីប្រឹក្សាក្រសួងបានលើកឡើងក្នុងឱាសពិធីបិទប្រភេទកីឡាវាយកូនឃ្លីលើកតុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធនាថ្ងៃទី...
បរទេស៖ អង់គ្លេស បានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគត នៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវ ច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ...
បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថាបញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថាគាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿសម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ រដ្ឋាភិបាលរដ្ឋនឹងវាយតម្លៃថាតើពួកគេគួរតែបន្តបទបញ្ជានេះ ឬធ្វើការកែតម្រូវ។ គួរឲ្យដឹងដែរថាថ្មីៗនេះ Albuquerque...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែន បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១...
វ៉ាស៊ីនតោន៖ លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរបស់លោក គឺ SpaceX បានបញ្ចប់តម្រូវការចំនួន ៥៧ ក្នុងចំណោមតម្រូវការចំនួន ៦៣ ដែលដាក់ចេញដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ដើម្បីការពារការផ្ទុះអាចកើតមាននៃគ្រាប់រ៉ុក្កែត Starship របស់ក្រុមហ៊ុនក្នុងអំឡុងពេលហោះហើរសាកល្បងលើកទី២របស់ខ្លួន ដោយបន្ថែមថា ធាតុទាំង ៦ នៅសល់សំដៅទៅលើការបើកដំណើរការនៅពេលក្រោយ។ FAA...
រុស្សី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Yandex បានអះអាងនៅក្នុងមតិយោបល់ទៅកាន់ RIA Novosti កាលពីថ្ងៃសៅរ៍បាននិយាយថា កម្មវិធី AI bot ថ្មីរបស់ប្រទេសរុស្សី បានបង្ហាញពីសមត្ថភាពធំជាង Chatbot ដ៏ពេញនិយមបំផុតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenAI មានមូលដ្ឋាននៅសហរដ្ឋអាមេរិកទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT។ នាយកក្រុមអាជីវកម្មបច្ចេកវិទ្យាស្វែងរក និងផ្សព្វផ្សាយរបស់ក្រុមហ៊ុន លោក Dmitry...
Toyota បានក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលអាចផលិតរថយន្តជាង ១០លានគ្រឿងក្នុងមួយឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣នេះ។ បច្ចុប្បន្ននេះ Toyota មានគោលដៅផលិតរថយន្តទាំងប្រេន Toyota និង Lexus ឱ្យបាន ៣,៤លានគ្រឿង នៅក្នុងទីផ្សារជប៉ុន កើនឡើង ៣០% និង ៦,៨លានគ្រឿងនៅទីផ្សារបរទេស កើនឡើងជិត ១០% បើប្រៀបធៀបនឹងឆ្នាំ២០២២។...
Cristiano Ronaldo បានចែករំលែកសារ រំលែកទុក្ខដ៏ស្មោះស្ម័គ្រនៅលើ Instagram របស់លោក ចំពោះជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត 6.8 រ៉ិចទ័រ ដែលបានអង្រួនប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រ ហើយបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។ “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងអស់ដែលបានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅប្រទេស ម៉ារ៉ុក” ។ តារាបាល់ទាត់ព័រទុយហ្គាល់ រូបនេះបាននិយាយនៅលើគណនី Instagram របស់លោក។ របាយការណ៍ជាច្រើនបានលេចឡើងកាលពីថ្ងៃសៅរ៍ថា...