សៀងហៃ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Tencent កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា chatbot ថ្មីរបស់ខ្លួនមាន សមត្ថភាព មួយចំនួនស្មើនឹងគូប្រជែង កំពូល របស់សហរដ្ឋអាមេរិក ChatGPT ខណៈដែលការ ប្រកួតប្រជែង បញ្ញាសិប្បនិម្មិតពិភពលោក កាន់តែក្តៅគគុក យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ “Hunyuan...
ស្រុកព្រៃនប់៖ Wonderlandsuiteresort ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ Wonderlandsuiteresort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។ មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរលើកឡើងថា គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែកនិងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕
ក្រុងព្រះសីហនុ, ប្រទេសកម្ពុជា- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ – សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មីដល់រាងកាយរបស់លោកអ្នកដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើងជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិតដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុតនៅប្រទេសកម្ពុជា។ Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ការនុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើបសូមប្រកាសជាសាធារណៈនូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួនគឺ Summer Bay Beach Club & Cabins...
ហ្សាកាតា ៖ កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងលទ្ធផលជាបន្តបន្ទាប់ បើទោះបីជាមានការកើនឡើង នៃភាពមិនច្បាស់លាស់ នៅទូទាំងពិភពលោកក៏ដោយ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់សន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលថា “ការធ្វើជាប្រធានរបស់ឥណ្ឌូនេស៊ី សម្រេចបានច្រើនក្នុងលក្ខខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់” ។...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple បានធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់វគ្គទី ២ ជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរបាយការណ៍ ពីការរឹតបន្តឹងសំខាន់ៗ របស់ចិនលើទូរស័ព្ទ iPhone នៅការិយាល័យរដ្ឋាភិបាល និងអង្គភាពដែលគាំទ្រដោយរដ្ឋ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលជួញដូរជាសាធារណៈដ៏ធំបំផុត របស់ពិភពលោក...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃក្រសួងមហាផ្ទៃ ត្រូវបន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាបានសាមគ្គីភាព ឱ្យកាន់តែរឹងមាំ ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ នាថ្ងៃទី៨...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះអ្នកដឹកនាំក្លឹបចំនួន៥នាក់ ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែសីហា។ អ្នកចាត់ការក្លឹបដែលឈ្នះពានខាងលើនេះមានឈ្មោះដូចខាងក្រោម៖ លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool លោក...
ក្រដាសប្រាក់ប្លាស្ទិកមានលក្ខណៈពិសេសផ្នែកសន្តិសុខជាច្រើន ដែលក្រដាសប្រាក់ធម្មតាៗពុំមាន ក្នុងនោះរួមមានការប្រើប្រាស់ទឹកថ្នាំពិសេស ហៅថា Metameric ink ជាដើម។ ក្រៅពីនេះ ក្រដាសប្រាក់ប្លាស្ទិកអាចធន់បានយូរអង្វែងជាងក្រដាសប្រាក់ធម្មតា ដែលវាអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាថ្លៃផលិត និងជំនួសក្រដាសប្រាក់ចាស់ៗ។ តើដឹងទេថាប្រទេសណាបោះពុម្ពក្រដាសប្រាក់ប្លាស្ទិកមុនគេបង្អស់? ក្រដាសប្រាក់ប្លាស្ទិកសម័យទំនើបបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍឡើងដំបូងនៅក្នុងប្រទេសអូស្រ្តាលី ដោយធនាគារកណ្តាល ទីភ្នាក់ងារស្រាវជ្រាវ វិទ្យាសាស្រ្ត CSIRO និងសាកលវិទ្យាល័យមែលប៊នរបស់អូស្រ្តាលី។ ក្រដាសប្រាក់ប្លាស្ទិកទាំងនោះ ត្រូវបានបោះពុម្ពចេញជាលើកទីមួយក្នុងប្រទេសអូស្រ្តាលីនៅឆ្នាំ១៩៨៨។...
រដ្ឋាភិបាលប្រទេសឥណ្ឌា ដែលដឹកនាំដោយលោក នរិន្ទ្រ ម៉ូឌី (Narendra Modi) ត្រៀមរៀបចំស្នើសុំសភាឥណ្ឌា ដើម្បីធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសអាស៊ីទក្សិណនេះពី «ឥណ្ឌា» ទៅកាន់ឈ្មោះ «បារាទ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននានារបស់ឥណ្ឌា។ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានទំនោរហិណ្ឌូនិយម បារាទ្យាច័ន្ទា (Bharatya Janata Party – BJP) បានសាទរនឹងសេចក្ដីសម្រេចចិត្តនេះ។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងក្រោមមូលហេតុថា...
នៅថ្ងៃទី៧ ខែកញ្ញានេះ ជប៉ុនបានបាញ់បង្ហោះយានអវកាស ដើម្បីទៅចុះចតនៅលើផ្ទៃដីភពព្រះចន្ទ ក្នុងគោលបំណងក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានលើភពនេះ បន្ទាប់ពីឥណ្ឌាសម្រេចបានជោគជ័យកាលពីពេលថ្មីៗនេះ។ ភ្នាក់ងារអវកាសជប៉ុន JAXA បានឱ្យដឹងថា គ្រាប់រ៉ុក្កែតដែលផលិតក្នុងស្រុក H-IIA ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ភាគខាងត្បូងប្រទេសជប៉ុន ដោយបានដឹកយាន SLIM (Smart Lander for Investigating Moon)...