បន្ទាប់ពីមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា រដ្ឋាភិបាលចិនគ្រោងពង្រីកការហាមឃាត់បន្ថែមមិនឱ្យមន្រ្តី និងភ្នាក់ងាររដ្ឋាភិបាល ប្រើប្រាស់ iPhone ត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺបានបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ២,៩% ប្រហែល ២០០ពាន់លានដុល្លារឯណោះ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។ វិធានការរឹតត្បិតរបស់ក្រុងប៉េកាំងនេះ ជាសញ្ញានៃការធ្លាក់ចុះដ៏សម្បើមរបស់ក្រុមហ៊ុនអាមេរិក Apple នេះ ក៏ព្រោះតែចិន គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន។ កាលពីឆ្នាំមុន...
ឆ្លៀតពេលដ៏មមាញឹកក្នុងការរកស៊ី និងបន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រ វណ្ណៈ បរមី ក៏ចាប់យកឱកាសប្រកួតប្រជែងតំណែងម្ចាស់មកុដតម្លៃជាង ២០ម៉ឺនដុល្លារ របស់កម្មវិធី MISS UNIVERSE CAMBODIA 2023។ ខណៈការប្រកួតមិនទាន់វិលកង់លឿន ឬដល់វគ្គដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង ប៉ុន្ដែនៅថ្ងៃទី៧ ខែកញ្ញា នេះ តារាសម្ដែងស្រី វណ្ណៈ បរមី បានឲ្យនិយមន័យ នៃពាក្យថាម្កុដ បាត់ទៅហើយ។...
បរទេស៖ប្រទេសអាល្លឺម៉ង់នឹងផលិតរថក្រោះជួរមុខថ្មីជំនួសឲ្យរថក្រោះ Leopard 2 របស់ខ្លួនជាមួយនឹងប្រទេសអ៊ីតាលីប្រទេសអេស្បាញ និងប្រទេសស៊ុយអែតប៉ុន្តែមិនមានបារាំងនៅក្នុងគម្រោងនេះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ធ្លាប់បានចូលរួមកិច្ចការងារផលិតរថក្រោះរួមគ្នាជាមួយនឹងបារាំងតាំងតែពីឆ្នាំ២០១៧ មកម្ល៉េះហើយបច្ចុប្បន្នកុងត្រាថ្មីរវាងប្រទេសទាំង៤ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ។ ក្រុមហ៊ុនអ្នកផលិតអាវុធរបស់អាល្លឺម៉ង់ Krauss Maffei Wegmann និងក្រុមហ៊ុន Rheinmetall តាមផែនការនឹងត្រូវធ្វើការជាមួយនឹងក្រុមហ៊ុនអ៊ីតាលី Leonardo និងក្រុមហ៊ុនស៊ុនអែត Saab និងក្រុមហ៊ុន Handelsblattប៉ុន្តែមិនទាន់សង្កេតឃើញមាន...
ក្រុងមូស្គូ៖នេះបើតាម លោក Michelle Donelan រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកវិទ្យាសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ចក្រភពអង់គ្លេសបានឈានដល់កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីចូលរួមឡើងវិញនូវគំនិតផ្តួចផ្តើមស្រាវជ្រាវ និងវិទ្យាសាស្ត្រ Horizon របស់សហភាពអឺរ៉ុប និងកម្មវិធីអវកាសសង្កេត Copernicus Earth យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ រដ្ឋលេខាធិការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ចប់ការចរចាដោយជោគជ័យជាមួយសហភាពអឺរ៉ុបទាក់ទងនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងកម្មវិធីវិទ្យាសាស្ត្រ និងស្រាវជ្រាវរបស់សហភាពអឺរ៉ុប Horizon Europe និង...
ម៉ូស្គូ៖ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងតម្រូវឲ្យអ្នកផ្សាយពាណិជ្ជកម្ម អំពីការបោះឆ្នោតបង្ហាញទិន្នន័យស្តីពីមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) អាចពណ៌នាមនុស្ស និងព្រឹត្តិការណ៍ដែលមើលទៅពិត ឬពិតប្រាកដដោយមិនត្រឹមត្រូវចាប់ពីពាក់កណ្តាលខែវិច្ឆិកា យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ Google បាននិយាយលើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ យើងកំពុងធ្វើការអាប់ដេតគោលនយោបាយខ្លឹមសារនយោបាយរបស់យើង ដើម្បីតម្រូវឲ្យអ្នកផ្សាយពាណិជ្ជកម្មការបោះឆ្នោតបានផ្ទៀងផ្ទាត់ទាំងអស់នៅតំបន់ដែលតម្រូវឲ្យមានការផ្ទៀងផ្ទាត់ត្រូវតែបង្ហាញឲ្យឃើញច្បាស់ នៅពេលការផ្សាយពាណិជ្ជកម្មរបស់ពួកគេមានខ្លឹមសារសំយោគបង្ហាញពីមនុស្ស ឬព្រឹត្តិការណ៍ដែលមើលទៅពិត និងជាក់ស្តែង។...
ក្រោយផ្ទេរមកចូលរួមបិសាចក្រហម Man UTD បានសម្រេចចិត្តកីឡាករខ្សែបម្រើ Sofyan Amrabat បានធ្វើការលើកសរសើរគ្រូបង្វឹកលោក Erik Ten Hag យ៉ាងខ្លាំងជាពិសេសនូវទំរង់បង្វឹករបស់គាត់។ The Goal បានចេញផ្សាយថាកីឡាករ Amrabat បាននិយាយរៀបរាប់ជាច្រើនអំពីប្រវត្តិធ្វើការជាមួយគ្នាកាលពីអតីតកាលនិងបានសរសើរខ្លាំងអំពីគ្រូបង្វឹករូបនេះថាគឺជាបុគ្គលដែលផ្តល់ឳកាសនិងជួយឲ្យទំរង់លេងរបស់គាត់ឡើងដល់កំពូលបែបនេះ។ Amrabat និយាយថា៖គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់ខ្ញុំកាលពីវ័យក្មេង។នៅពេលដែលខ្ញុំមានអាយុ១៩ឆ្នាំគាត់បានផ្តល់ឳកាសឲ្យខ្ញុំអាចលេងក្នុងឈុត១១នាក់ដំបូងរបស់ក្លឹប Utrecht ហើយនៅទីនោះយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អប្រសើរបំផុត៕ ប្រែសម្រួល៖ស៊ុនលី
The Goal នោថ្ងៃនេះបានសរសេរថា អតីតកីឡាករ John Terry របស់ក្រុមជម្រើសជាតិអង់គ្លេសនឹងអាចចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមគឺលោក Steven Gerrard នៅលីគអារ៉ាប់ដើម្បីទទួលយកការងារជាមួយនឹងក្លឹប Al Shabab។ លោក Terry នឹងអាចទទួលបានឳកាសការងារជាគ្រូបង្វឹកដំបូង របស់ខ្លួនជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប់ មួយនេះជាមួយនឹងប្រាក់រង្វាន់និងប្រាក់កម្រៃយ៉ាងច្រើនមួយ ដោយក្នុងនោះការព្រមព្រៀងជាពាក្យសំដីរវាងគ្នាក៏បានធ្វើឡើងរួចទៅហើយដែរ។ បច្ចុប្បន្ន Terry កំពុងបំពេញការងារជាទីប្រឹក្សារបស់ក្លឹប Chelsea...
ភ្នំពេញ៖នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រភេទកីឡាចំនួន ៧ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតជាផ្លូវការ បន្ទាប់ពីប្រភេទកីឡាការ៉េតេបញ្ចប់ការប្រកួតគេ ខណៈកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ចំពោះកីឡាទំាង ៧ ប្រភេទរួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ និងកីឡាហែលទឹកដោយធ្វើការប្រកួតតាមទីលានរៀងៗខ្លួនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។...
ភ្នំពេញ៖ ការបរិច្ចាគទឹកប្រាក់ ៨៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដាក់ទម្ងន់លើពាក្យ «ខ្មែរជួយខ្មែរ» ឱ្យកាន់តែមានន័យជ្រាលជ្រៅបំផុត ព្រោះជំនួយនេះ ជួយជ្រោមជ្រែង ការចំណាយសំខាន់ៗ ក្នុងមន្ទីរពេទ្យ និងជាការផ្តល់កម្លាំងចិត្ត ដល់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ លោក ហួត សុគន្ធា ឱ្យកាន់ជំហររឹងមាំ ក្នុងការប្រយុទ្ធជាមួយជំងឺ។...
[ភូមិដើមប្រង់] – SunWalk ដែលជាកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុនទីផ្សារ MSA Marketing Solutions Asia Ltd., បានលេចខ្លួនឡើងលើបរិវេណដីដើមប្រង់ដ៏ស្រស់ស្អាតកាលពីថ្ងៃទី 02 កញ្ញា 2023 កន្លងទៅនេះ។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការជំរុញឱ្យមានសហគមន៍មួយ ដែលពោរពេញទៅដោយមនុស្សគ្រប់វ័យមកជួបជុំគ្នាដើម្បីដើរ និងចូលរួមក្នុងសកម្មភាពសប្បាយៗ ព្រមទាំងពង្រឹងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។ កញ្ញា ងួន លីនណា...