ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ដកបារាំង ចេញពីគម្រោង ផលិតរថក្រោះថ្មីសម្រាប់ជំនួស Leopard 2

AFP

បរទេស៖ប្រទេសអាល្លឺម៉ង់នឹងផលិតរថក្រោះជួរមុខថ្មីជំនួសឲ្យរថក្រោះ Leopard 2 របស់ខ្លួនជាមួយនឹងប្រទេសអ៊ីតាលីប្រទេសអេស្បាញ និងប្រទេសស៊ុយអែតប៉ុន្តែមិនមានបារាំងនៅក្នុងគម្រោងនេះឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ធ្លាប់បានចូលរួមកិច្ចការងារផលិតរថក្រោះរួមគ្នាជាមួយនឹងបារាំងតាំងតែពីឆ្នាំ២០១៧ មកម្ល៉េះហើយបច្ចុប្បន្នកុងត្រាថ្មីរវាងប្រទេសទាំង៤ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ។

ក្រុមហ៊ុនអ្នកផលិតអាវុធរបស់អាល្លឺម៉ង់ Krauss Maffei Wegmann និងក្រុមហ៊ុន Rheinmetall តាមផែនការនឹងត្រូវធ្វើការជាមួយនឹងក្រុមហ៊ុនអ៊ីតាលី Leonardo និងក្រុមហ៊ុនស៊ុនអែត Saab និងក្រុមហ៊ុន Handelsblattប៉ុន្តែមិនទាន់សង្កេតឃើញមាន ឈ្មោះក្រុមហ៊ុនរបស់អេស្បាញនៅឡើយ។

ទោះបីជាយ៉ាងណាក្តីព័ត៌មានលំអិតនៃគម្រោងផលិត រថក្រោះថ្មីនេះមិនទាន់ត្រូវបានបញ្ជាក់ បន្ថែមនៅឡើយទេប៉ុន្តែទំហំនៃមូលនិធិដែលគាំទ្រគម្រោង គឺមានប្រហែលជារាប់រយលានអឺរ៉ូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top