ចិន៖ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បានបញ្ចេញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនដោយស្មាតហ្វូននេះជាផលិតផល Huawei ដំបូងបង្អស់គេដែលមានបន្ទះឈីប 5G ថ្មី ចាប់តាំងពីក្រុមហ៊ុននេះបានបាត់បង់ការប្រើប្រាស់បច្ចេកវិទ្យាអាមេរិកកាលពី ៣ ឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រ RT។ នេះបើយោងតាមការពិនិត្យតាមអ៊ីនធើណេតជាច្រើនបាននិយាយថា ឧបករណ៍នេះបានដាក់លក់ក្នុងខែសីហានេះដែលមានល្បឿនស្រដៀងទៅនឹង iPhone ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple និងអាចប្រើប្រព័ន្ធ 5G និងការខលតាមប្រព័ន្ធផ្កាយរណបដែរ ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង...
ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា “K8” គឺជាក្រុមដែលមានមានកីឡាករបាល់ទាត់វ័យចាស់អតីតជម្រើសជាតិកម្ពុជាក្នុងចំណោមក្រុមទំាង ១០ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ នេះជាលើកទី៣ហើយដែលក្រុមលោកបានចូលរួម។ ប្រធានក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកាបានបន្តថា ក្រុមបាល់ទាត់វ័យចាស់របស់លោកចូលរួមក្នុងគោលបំណងគាំទ្រមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា មិត្តភាព និងសុខភាពតែប៉ុណ្ណោះ។...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា អតីតរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានព្យាយាមលុបចោលកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងការទិញឧទ្ធម្ភាគចក្រយោធាធុនធ្ងន់ពីសហរដ្ឋអាមេរិក ដែលនេះបានបង្កឱ្យមានជម្លោះការទូតរវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងនេះត្រូវបានគេនិយាយថាបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបដិសេធការប៉ុនប៉ងរបស់លោក Wallace ដើម្បីក្លាយជាអគ្គលេខាធិការអង្គការណាតូបន្ទាប់...
បរទេស៖ អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវតែជៀសវាងការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នចំពោះការប្រើប្រាស់ជាកូនបំណុលភូមិសាស្ត្រនយោបាយដោយកងកម្លាំងបរទេសដែលកំពុង សាបព្រួសភាពមិនចុះសម្រុងក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសៅរ៍ថា “វិបត្តិនៅអ៊ុយក្រែនជាការព្រមានអំពីបញ្ហាធ្ងន់ធ្ងន់សម្រាប់មនុស្សជាតិ ហើយសោកនាដកម្មស្រដៀងគ្នានេះ...
យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំងបំបាំងកាយធុន F-35 ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិតស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល។ សំណើនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងលើកមុន ដែលអ៊ីស្រាអែលបានយល់ព្រមទិញយន្តហោះ F-35 ចំនួន ២៥ គ្រឿងពីសហរដ្ឋអាមេរិក ដែលផលិតដោយក្រុមហ៊ុន...
ហ្សាកាតា៖មន្ត្រីបាននិយាយថា នាយកប្រតិបត្តិ OpenAI លោក Sam Altman បានទទួលទិដ្ឋាការមាសដំបូងរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មើលទៅ ទាក់ទាញអ្នកវិនិយោគបរទេសដែលមានទ្រព្យសម្បត្តិ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ លោក Silmy Karim អគ្គនាយកអន្តោប្រវេសន៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សហស្ថាបវនិកនៃ ChatGPT Bot Sensation ត្រូវបានផ្តល់ទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់ការរួមចំណែកដ៏មានសក្តានុពលរបស់លោកចំពោះការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតក្នុងប្រទេសឥណ្ឌូនេស៊ី។...
នៅប្រទេសកម្ពុជា អង្គការកម្ចីខ្នាតតូច Kiva បានជួយសម្រួលដល់សហគ្រិនដោយផ្តល់ប្រាក់កម្ចីជាង ៦៨ លានដុល្លារអាមេរិកដល់អ្នកស្វែងរកប្រាក់កម្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។ ឥឡូវនេះ មូលនិធិកូកា-កូឡា បានប្រកាសពីការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីជាមួយ Kiva ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនដែលពិបាកស្វែងរកសេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ នៅជុំវិញពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។ អ្នកនាង ស្ដើង ភារ៉ុង ជាពលរដ្ឋខ្មែរម្នាក់ដែលទទួលបានអត្ថប្រយោជន៍ពីកម្ចីពីអង្គការ...
BRUSSELS៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ហ្គេម “Starfield” ជាហ្គេមវីដេអូមួយ ដែលត្រូវបានគេទន្ទឹង រង់ចាំបំផុតក្នុង រយៈពេលជាច្រើនឆ្នាំ បានចាប់ផ្តើមនៅទូទាំងពិភពលោក នៅថ្ងៃពុធជាមួយនឹង ការឃោសនាបំផ្លើស និងស្តង់ដារផលិតកម្ម នៃខ្សែភាពយន្តហូលីវូដ ។ ហ្គេមដែលវិវត្តន៍ឥតឈប់ឈរ គឺជាការដេញថ្លៃរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ក្នុងការចាក់សោ អ្នកលេងចូលទៅ ក្នុងសេវាកម្មជាវ Xbox...
នុងប្រវត្តិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ គឺមានតែប្រទេសថៃមួយតែប៉ុណ្ណោះ ដែលរួចផុតពីអាណានិគមរបស់បរទេស ដោយគ្រាន់តែទទួលរងឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺក្រៅពីនោះ សុទ្ធតែធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសលោកខាងលិច និងជប៉ុន។ សូមមើលលម្អិតខាងក្រោម៖ ១. ទីម័រខាងកើត -ទសវត្សរ៍ឆ្នាំ ១៦០០៖ ព័រទុយហ្គាល់ ចូលកាន់កាប់ទីម័រ ដោយយកប្រទេសនេះ ធ្វើជាកន្លែងជំនួញ និងជាប្រភពច័ន្ទន៍ក្រស្នា។ -ឆ្នាំ១៧៤៩៖ ទីម័រត្រូវបានបំបែកក្រោយសង្គ្រាមរវាងព័រទុយហ្គាល់ និងហូរឡង់។ ក្នុងនោះ ព័រទុយហ្គាល់...
ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជោគជ័យក្នុងការចុះចតលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ឥណ្ឌាកំពុងអនុវត្តមហិច្ឆតាថ្មីរបស់ខ្លួនមួយទៀត ដោយបញ្ជូនយានអវកាសទៅសិក្សាព្រះអាទិត្យជាលើកដំបូង។ គោលបំណងគឺដើម្បីសិក្សាបរិយាកាសផ្នែកខាងលើរបស់ព្រះអាទិត្យ និងបាតុភូតព្រះអាទិត្យផ្សេងៗ។ កាលពីថ្ងៃទី២ ខែកញ្ញា អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានបាញ់បង្ហោះយានមួយឈ្មោះថា Aditya-L1 ដោយជោគជ័យ។ យានអវកាសនេះ ត្រូវបានកំណត់ឱ្យធ្វើដំណើរប្រហែល ១,៥លានគីឡូម៉ែត្រ រយៈពេល ៤ខែ។ ប្រសិនបើវាដំណើរការតាមការគ្រោងទុក វានឹងចូលដល់គន្លងមួយហៅថា Lagrange Point 1...