បច្ចេកវិទ្យា

ស្មាតហ្វូន ចិន ចុងក្រោយគេដែលប្រើប្រាស់បន្ទះឈីប 5G ថ្មី បន្ទាប់ពីក្រុមហ៊ុននេះ មិនប្រើបច្ចេកវិទ្យាអាមេរិក កាលពី៣ ឆ្នាំមុន

Xinhua

ចិន៖ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បានបញ្ចេញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនដោយស្មាតហ្វូននេះជាផលិតផល Huawei ដំបូងបង្អស់គេដែលមានបន្ទះឈីប 5G ថ្មី ចាប់តាំងពីក្រុមហ៊ុននេះបានបាត់បង់ការប្រើប្រាស់បច្ចេកវិទ្យាអាមេរិកកាលពី ៣ ឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រ RT។

នេះបើយោងតាមការពិនិត្យតាមអ៊ីនធើណេតជាច្រើនបាននិយាយថា ឧបករណ៍នេះបានដាក់លក់ក្នុងខែសីហានេះដែលមានល្បឿនស្រដៀងទៅនឹង iPhone ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple និងអាចប្រើប្រព័ន្ធ 5G និងការខលតាមប្រព័ន្ធផ្កាយរណបដែរ ។

ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Shenzhen បានកំពុងតស៊ូដើម្បីងើបឡើងវិញពីការដាក់ទណ្ឌកម្មរបស់អាមេរិកកាលឆ្នាំ ២០២០ បានកាត់ផ្តាច់វាចេញពីបច្ចេកវិទ្យាសំខាន់ៗដូចជាវត្ថុធាតុដើម និងផលិតផលទំនើបផ្សេងទៀតពីក្រុមហ៊ុនផលិតបន្ទះឈីបធំៗ។ ការធ្វើតេស្តិ៍បានបង្ហាញថា Mate 60 Pro ថ្មីមានកម្រិតបញ្ជូនស្រដៀងទៅនឹងទូរស័ព្ទ 5G ផ្សេងទៀត ចំណែកឧបករណ៍នេះមានល្បឿនលើសពី 350 មេហ្គាហឺតក្នុងមួយវិនាទី។

បន្ទះឈីប 5G ថ្មីរបស់ក្រុមហ៊ុន Huawei ផ្តល់ថាមពលដល់ស្មាតហ្វូន Mate 60 ដែលទើបនឹងចេញថ្មី។ អ្នកវិភាគ Bloomberg លោក Charles Shum និង Sean Chen បាននិយាយថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរីកចម្រើននៃឧបករណ៍អេឡិចត្រូនិករបស់ប្រទេសចិន។ ប៉ុន្តែយើងរំពឹងថាការកើនឡើងផ្នែកហិរញ្ញវត្ថុមានកម្រិតសម្រាប់ SMIC ក្នុងឆ្នាំ២០២៤ ដោយសារបញ្ហាប្រឈមនៃទិន្នផលផលិតកម្ម និងឧបសគ្គខាងសម្ភារៈ៕

ដោយ៖លី ភីលីព

Most Popular

To Top